កូនស្រីចៅហ្វាយ ⚠️‼️

6.4K 72 0
                                    

 
នៅក្នុងភូមិគ្រឹះដ៏ធំល្វឹងល្វើយដែលជាកម្មសិទ្ធិរបស់លោក Wang កំពុងតែរៀបចំកម្មវិធីយ៉ាងគគ្រឹកគគ្រេងដើម្បីអបអរដល់ការវិលត្រទ្បប់របស់កូនស្រី ។

Wang Jessi ជាកូនស្រីតែមួយគ្រាប់គត់របស់ត្រកូល Wang ទាំងសម្រស់ទាំងចំណេះដឹងនាងមានទាំងអស់មិនខ្វះខាតទ្បើយ ។

ទ្បានសេរីទំនើបចតចំពីមុខភូមិគ្រឹះដ៏ធំបន្ទាប់ពីបែកអស់ ៥ ឆ្នាំនាងក៏បានវិលត្រឡប់មករស់នៅកន្លែងកំណើតវិញហើយនាងពិតជាសប្បាយចិត្តណាស់ ។

រាងកាយសិចសុិចស្លៀករោបពណ៌ក្រហមខ្លីត្រឹមភ្លៅឈានជើងចុះពីលើទ្បានដោយមានវ៉ែនតាខ្មៅបិទបាំងភ្នែកជិត ។

«ស្វាគមន៍កូនស្រីប៉ាត្រទ្បប់មកកូរ៉េវិញ» លោក Wang

«លោកប៉ា» Jessi ដោះវែនតាចេញបង្ហាញពីទម្រង់មុខរាងពងក្រពើ បបូរមាត់សើចតូចពណ៌កុលាប ការផាត់មុខបែបសុិចសុីពិតជាទាក់ទាញដល់អ្នករាល់គ្នា ។

«នឹកកូនស្រីប៉ាខ្លាំងណាស់» លោក Wang

«ហិហិ កូននឹកប៉ាជាងចុះអ្នកម៉ាក់នោះ ?» Jessi

«អ្នកម៉ាក់កូនកំពុងតែធ្វើម្ហូប !» លោក Wang

«ចាស៎ សួស្តីអ្នកទាំងអស់គ្នា» នាងបែរមករកអ្នកធ្វើការនៅក្នុងភូមិគ្រឹះហើយក៏ឱនគោរពទាំងញញឹមស្រស់ក្រសែភ្នែកចេះតែមើលជារើយៗរហូតដល់ប៉ះនិងបុរសម្នាក់នោះដែលឈរនៅជិតមាត់ទ្វារផ្ទះគេពិតជាទាក់ទាញចិត្តនាងខ្លាំងណាស់ហេតុអ្វីក៏សង្ហារយ៉ាងនេះ ?

«Taehyung ជួយយកវ៉ាលី Jessi ទ្បើងលើបន្ទប់នាងផង» លោក Wang

«បាទ លោកប្រុស» Taehyung ដែលជាអ្នកបើកទ្វារផ្ទាល់ខ្លួនរបស់លោក Wang ដើរមកយកវ៉ាលីកាត់មុខរបស់ស្រីតូច ។

ក្លិនខ្លួនក្រអូបបែបសុិចសុីចេញពីខ្លួនគេពិតជាទាក់ទាញចិត្តនាងខ្លាំងណាស់ រាងកាយខ្ពស់ស្រទ្បះបែបស្តង់ដារឹតតែជា Type របស់នាងថែមទៀត ។
_____

Taehyung កាន់វ៉ាលីធំសងខាងដៃនាយដើរចូលក្នុងបន្ទប់ដែលរៀបចំដូចជាកូនក្មេងមានតុក្កតានិងរូបថតកូនក្មេងជាច្រើនមើលទៅប្រហែលជាអ្នកស្រីតូចរបស់នាយ ។

ប្រជុំរឿងប្រលោមខ្នាតខ្លីWhere stories live. Discover now