Be My Master ⚠️‼️ 1/2

6.5K 62 0
                                    

Note: មានពាក្យមិនសមរម្យ ‼️

ខ្ញុំតែងតែគិតថាបើមានអ្នកណាមួយមកធ្វើជាចៅហ្វាយខ្ញុំ បញ្ជាខ្ញុំទៅនេះទៅនោះមិនដឹងជាល្អយ៉ាងណា ។

ប្រយោគនេះគឺកំពុងតែគិតចេញពីខួរក្បាលរបស់ Park Jimin នាយអង្គុយនៅនឹងទុកធ្វើការដោយខួរក្បាលកំពុងតែគិតពីស្រីម្នាក់ដែលជាមេក្រុមរបស់ខ្លូន ។

Lee Minji ជាស្រ្តីដែលមើលទៅពោលពេញទៅដោយ អំណាចនិងភាពអង់អាចវាពិតជាត្រូវ type របស់គេខ្លាំងណាស់ ។

ចុះបើសិនជានាងក្លាយជាម្ចាស់របស់គេ? នាងជិះជាន់មកលើគេហើយគេនឹងថ្នាក់ថ្នមនាងតាមអំពើចិត្តនោះ?

ផាំង...ខួរក្បាលកំពុងតែគិតស្រមៃពីរឿងល្អៗក៏ត្រូវផ្តាច់អស់ដោយសារតែកម្លាំងដៃរបស់ Minji ។

«ន៎ែ កំពុងតែគិតអី?» Minji

«អូស៎ សុំទោសមេក្រុម» Jimin

«ខ្ញុំបានបាញ់ project ថ្មីចូលក្នុង line លោកក៏ភ្លេចចូលមកផង!» Minji និយាយហើយក៏ដើរចេញទៅបាត់ដោយសក់ត្រឹមចង្កេះក៏រលាស់ទៅតាមដំណើរដើរដែរ ។
____

ល្ងាចទ្បើងបុគ្គលិកក៏ចេញពីក្រុមហ៊ុនទៅអស់នៅសក់អីតែ Jimin ព្រោះនាយត្រូវធ្វលការនូវគម្រោងថ្មី ។ ដៃមានសរសៃក៏សារ៉េវ៉ែនតារបស់ខ្លួនបន្តិច ។

«លោកមិនទាន់ទៅផ្ទះទៀតអ្ហេស៎ ?» Minji

«អ៎ គឺខ្ញុំចង់នៅធ្វើ project ឲ្យហើយ» Jimin

«project នេះទាល់តែអាទិត្យក្រោយទើបខ្ញុំយកលោកមិនបាច់ខំក៏បាន» Minji

«មិនអីនោះទេមេក្រុមធ្វើឲ្យហើយក៏ល្អ» នាយសើចបាត់ភ្នែកអស់រលីងវាដូចជាការដាក់ស្នេហ៍ទៅកាន់ Minji យ៉ាងអ៊ីចឹង ។

«លោកគួរឲ្យស្រទ្បាញ់ណាស់» Minji

«មេក្រុមថាយ៉ាងម៉េច?» Jimin

«លោកគួរឲ្យស្រទ្បាញ់ណាស់ ហិ ខ្ញុំទៅផ្ទះសិនហើយ» នាងសើចបន្តិចមុននិងទាញកាបូបដើរចេញទៅ ។

ឈប់សិនមេក្រុមចាំខ្ញុំជូនទៅ» Jimin ទាញឯកសារមកដាក់នៅក្នុងកាបូបសឹងមិនទាន់ហើយក៏រត់ទៅតាម Minji ។

#Condo

មកដល់មុខខនដូដ៏ធំល្មមដែលជាកម្មសិទ្ធិរបស់ Minji ទ្បានពណ៌ខ្មៅក៏ឈប់ង៉ក់នៅមុខនោះព្រោះលើកនេះ Jimin ជាអ្នកជូននាងមក ។

You've reached the end of published parts.

⏰ Last updated: Aug 19, 2022 ⏰

Add this story to your Library to get notified about new parts!

ប្រជុំរឿងប្រលោមខ្នាតខ្លីWhere stories live. Discover now