ប្រពន្ធក្មេង ⚠️‼️1/2

6.6K 79 1
                                    

មានពាក្យមិនសមរម្យមិនពេញចិត្តសូមកអាន<3
____________

នៅក្នុងវីទ្បាដ៏ធំស្កឹមស្កៃមានបន្ទប់មិនតិចពី ៤ បន្ទប់នោះទ្បើយ។ ងាកមកមើលស្រីស្រស់ដែលត្រូវជាភរិយាវ័យក្មេងរបស់ CEO Kim SeokJin ឯនេះវិញម៉ោងស្មើនេះនៅមិនទាន់ក្រោកពីគេងនៅទ្បើយទាំងដែលប្តីទៅធ្វើការបាត់។

«អ្ហឹម» និយាយមិនទាន់ដាច់ពីមាត់ផង Uji ក៏ពុតពែនខ្លួនក៏ខ្ជិលច្រអូសហើយក៏ត្រូវបើកភ្នែកទ្បើងទទួលយកថ្ងៃ។

នាងងើបមកអង្គុយនៅលើពូកទាំងមុីងមុាំងៗព្រោះមិនទាន់ស្វាង។ Uji លូកដៃទៅទាញយកក្រដាសដែលដាក់នៅលើតុនោះហើយក៏គេសរសេរថា "អូនងើបពីគេងហើយត្រូវ Babe? ទៅងូតទឹកណាបងបានរៀបចំអាហារទុកឲ្យអូននៅខាងក្រោមហើយៗ"

«ហិហិ ប្តីអ្នកណាក៏ល្អម្លេះន៎! បានប្តីចាស់ល្អម្យ៉ាងដែរតើស៎» Uji និយាយផងសើចផងរាល់ថ្ងៃនាងរស់នៅដូចជាព្រះនាងព្រឹកទ្បើងងើបមកក៏មានអាហារជាស្រេចពេលញុាំអីហើយក៏តែងខ្លួនទៅរកប្តីនៅឯក្រុមហ៊ុន។

Uji រត់ពីលើលោកទាញកន្សែងចូលទៅក្នុងបន្ទប់តែពេកប្រលឹមទ្បើងមនុស្សភាគច្រើនតែងតែបត់ជើងតូចមុនជានិច្ចសូម្បីតែតួឯកស្រីនៅក្នុងរឿងនេះ។

«អាយ៎ អ្ហឹកៗ ឈឺណាស់» Uji ក៏ស្រែកចាចពេលដែលបាញ់ទឹកត្រយោរមកចំភាពជ្រាយមួយទំហឹងក្រហាយអួលសឹងតែស្រែកយំ។

នាងតូចដើរគើមៗមួយទាំងទឹកភ្នែករហាមឈឺដល់យំលែងឮសម្លេងទៅហើយអ្នកណាតទឹកត្រយោមួយនេះទៅលោក?

«ខលទៅប្តីសិនឈឺណាស់ អ្ហឹកៗ» Uji យំអណ្តឺតអណ្តកហើយក៏ទាញទូរស័ព្ទមក Video call ទៅរកលោកប្តី។
____

រុីងៗ...កំពុងតែប្រជុំសុខៗទូរស័ព្ទរបស់លោកប្រធានក៏រោទិ៍ទ្បើងធ្វើឲ្យបុគ្គលិកដកភ្នែកមកមើលគ្រប់គ្នាឯ SeokJin ក៏អ៊ីចឹង។

«បន្តចុះខ្ញុំនិយាយទូរស័ព្ទបន្តិចសិន» នាយសង្ហារអាយុ ៣០ ឆ្នាំក៏ញញឹមតិចៗហើយក៏ទាញទូរស័ព្ទដើរទៅខាងក្រៅបន្ទប់ប្រជុំទោះជាយ៉ាងណាក៏មិនភ្លេចប្រពន្ធដែរ។

"អូនមានការអី? ហេតុអ្វីបានជាអូនយំ?" SeokJin ច្រទ្បោតសួរទាំងភ័យផងអីផងព្រោះឃើញនាងទឹកភ្នែកទឹកសំបោរបែបនេះ។

ប្រជុំរឿងប្រលោមខ្នាតខ្លីDonde viven las historias. Descúbrelo ahora