ទេវបុត្រ

168 3 0
                                    

Top: Jungkook
Btt: Taehyung
    
  ថ្ងៃនេះជាលើកដំបូងហើយដែលថេយ៉ុងគេបានមកសាកលវិទ្យាល័យល្បីនៅឯសេអ៊ូល។ សាលាមួយនេះពិតជាល្បីខ្លាំងណាស់ហើយក៏ជាសាលាមួយសម្បូរទៅដោយពួកជិះជាន់គេឯងទៀតផង។ មូលហេតុដោយសារតែពួកមួយចំនួនខ្លះគេជាកូនអ្នកមានអំណាចទើបពួកគេប្រើប្រាស់អំណាចធ្វើបាបកូនអ្នកក្របែបនេះទៅ។
  នាយតូចពិតជារំភើបខ្លាំងណាស់ពេលដែលខ្លួនបានមករៀននៅសាលានេះគេសម្លឹងមុខទៅជុំវិញខ្លួន។ ពេលនោះក៏លិចមុខមនុស្សប្រុសម្នាក់ដែលមើលទៅស្អាតដូចជាទេវបុត្រអាចខាបព្រលឹងនារីៗនៅសាលានេះបានផងដែរ។ គេម្នាក់នោះគឺជាចនជុងហ្គុកនេះឯង។

  « ជៀសផ្លូវបន្តិចបាទ » ជុងហ្គុកសម្លឹងមើលមុខថេរួចគេក៏ញញឹមដាក់បន្តិច។
     ពេលដែលជុងហ្គុកញញឹមមកខ្លួនបែបនេះគេមានអារម្មណ៍ដូចជាអៀនៗមិចមិនដឹងទេតែក៏ធ្វើខ្លួនឪ្យធម្មតាកុំឪ្យគេចាប់បាន។
 
« ខ្ញុំសុំទោសផងលោក » លើកដៃសំពះសុំទោសតាមមនុស្សមានសុជីវធម៌ថ្លៃថ្នូរ

« ព្រះអើយ!!សុំទោសខ្ញុំធ្វើអីទៅ » ជុងហ្គុកសើចនឹងថេតែមានអារម្មណ៍ថាដូចជាចូលចិត្តក្មេងនេះណាស់។

« លោកតើខ្ញុំអាចសួរបន្តិចបានទេ »

« បានតែឯងកុំហៅខ្ញុំថាលោកមើលវាដូចជាខ្ញុំព្រះសង្ឃទៅហើយ » ជុងហ្គុកលើកដៃជ្រោងសក់ក្បាលគេយ៉ាងគួរឪ្យទាក់ទាញចិត្តឪ្យនាយតូចមើលមិនដាក់ភ្នែក
  ជុកហ្គុកគេគឺជានិស្សិតឆ្នាំទី3ហើយគេរៀនខាង CEO ព្រោះតែគេនៅឡើងក្រងដំណែងពីប៉ារបស់គេនៅពេលដែលគេរៀនចប់។

« ចឹងខ្ញុំហៅបងប្រុសហើយណា »

« អូខេបែបនេះក៏បានព្រោះខ្ញុំជាសិស្សច្បង
ឯង »

«មិចក៏បងដឹងថាខ្ញុំជាសិស្សប្អូន?»

«ខ្ញុំមើលតាមប្រវត្តិរូបរបស់ឯងអស់ហើយហើយខ្ញុំដោយសារគ្រូៗគាត់ឪ្យបង្រៀនប្អូនៗឆ្នាំទី1នេះ »
  មែនហើយគេជាគ្រូបង្រៀនដ៏សិស្សប្អូនឆ្នាំទី1ដោយសារតែគេមានសមត្ថភាពខ្ពស់អាចបង្រៀនឪ្យគេឆាប់ចេះជាពិសេសនោះគឺសិស្សស្រីៗសូមឪ្យគេបបង្រៀនគ្រប់ថ្នាក់។ អរមែនហើយគេមានសង្សារម្នាក់ហើយនាងគឺឈ្មោះយូរ៉ានាងសិចសុីណាស់ប្រៀបដូចជាទេពធីតាមូលរូបស្លូតបូតចង់ជុងហ្គុកធ្វើអីខ្លះនាងក៏មិនថា។

កុំចាប់ទុកអូនជាប្អូនបានទេWhere stories live. Discover now