ភាគមុនជុងហ្គុកនាយបានបបួលថេទៅញាុំអីណាមួយឃើញថេកូរពោះគ្មានឈប់នាយក៏យក៏គេទៅហាងបាយមួយកន្លែងនៅខាងក្រៅសាលាដោយសារតែហាងនោះនាយទៅជាមួយនឹងយូរ៉ាសង្សាររបស់ខ្លួនជាប្រចាំទៅហើយ។« បងប្រុស » នាយតូចបានកេះដើមដៃរបស់ជុងហ្គុកតិចៗតែភ្នែកមើលមីនុយអាហារថាថ្លៃខ្លាំងណាស់គេមិនហ៊ានញាុំទេ។
« ឯងកុំបារម្ភអីអាហារមួយនេះយើងជាអ្នកចេញឪ្យឯងចុះញាុំទៅកុំក្រែងចិត្តអី» នាយនិយាយរួចក៏ប្រាប់ឪ្យអ្នកបម្រើអាហារយកបាយសាច់គោ2នឹងទឹកកូកា2កំប៉ុងដែរ។
« ខ្ញុំអរគុណបងច្រើនហើយណាចំពោះអាហារមួយពេលនេះចាំមានពេលខ្ញុំនឹងធ្វើអាហារដោយដៃខ្ញុំផ្ទាល់ម្តង» នាយតូចយកអាហារញុកចូលមាត់អាហារទាំងនោះពិតជាឆ្ងាញ់មែន។
« ចេះធ្វើម្ហូបដែលហ» នាយមិនចង់ជឿសោះថាដេអាចចេះធ្វើម្ហូបបាន។
« ម៉ាក់ជាអ្នកបង្រៀនខ្ញុំឪ្យចេះធ្វើហើយគាត់ក៏ជាមេចុងភៅម្នាក់ដែរតែ» ងេបានប្រែប្រួលទឹកមុខមួយរំពេចពេលឮដ៏ឈ្មោះម្តាយខ្លួន។
« តែអី??? » ជុងហ្គុកជ្រួញចិញ្ចើមសួរ។
« គាត់ហេតុតែចង់ធ្វើមេចុងភៅល្បីម្នាក់គាត់បានបោះបង់ខ្ញុំឪ្យនៅជាមួយនឹងយាយ » ថេនិយាយបណ្តើរអួលដើមកបណ្តើរ។
« ចុះប៉ាវិញគាត់ទៅណា» ជុងហ្គុកមានអារម្មណ៍ថាអាណិតថេជាខ្លាំងពេលដែលឮពីគ្រួសារនាយតូចម្នាក់នេះរួច។
« ប៉ាខ្ញុំគាត់ស្លាប់ហើយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍តាំងពីខ្ញុំនអាយុ10មេស» ថេបង្ហូរទឹកភ្នែកចុះមកដូចបាក់ទំនប់ចំណែកជុងហ្គុកចូលមកអង្អែលក្បាលថេមិនឪ្យយំតទៅទៀត។
«បានហើយៗបងសុំទោសណាដែលនិយាយឪ្យឯងឈឺចាប់បែបនេះចាំពីពេលនេះទៅឯងទុកបងដូចជាបងប្រុសម្នាក់ទៅចុះណា» ជុងហ្គុកគេសូមថេជាប្អូនរបស់គេហើយគេនឹងការពារប្អូនម្នាក់នេះជានិច្ច។
បានធ្វើជាប្អូនរបស់គាត់ក៏មិនអីដែលបាននៅក្បែរគាត់បានមើលមុខគាត់វាពេញចិត្តណាស់ទៅហើយ។បន្ទាប់ពីញាុំអាហាររួចរាល់នាយក៏ជូនថេមកផ្ទះរបស់គេ។ ដោយមុននោះបន្តិចគ្រូពួកគេមិនបង្រៀនទើបបានជាពួកគេមកផ្ទះបាន។
YOU ARE READING
កុំចាប់ទុកអូនជាប្អូនបានទេ
Romanceឈ្មោះត្រឹមជាប្អូនតើអាចទេដែលលើសពីពាក្យថាជាប្អូន។ « បងជុងហ្គុក » ថេសម្លឹងមុខរាងខ្ពស់ « បើប្រាប់ថាស្រលាញ់ចេញឪ្យឆ្ងាយទៅ» « មិនអាចលើសពីពាក្យថាជាប្អូនទេឬ » « ត្រូវហើយ » នាយមិនមើលមុខថេទេព្រោះតែការស្អប់។