Part2

116 1 0
                                    


My Sweet Wife 💕

Part2

បន្ទាប់ពីរាងស្តើងដាក់ទូរស័ព្ទចុះភ្លាមរាងតូចឯនេះហាក់កំពុងតែជ្រួលច្របល់ជាខ្លាំង។ ព្រោះថាបើរាងស្តើងនិយាយហើយជាការពិតនោះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ព្រោះតែខ្លួនមិននៅជិតគេនោះទេ។

នៅរងចាំយូររាងតូចក៏ប្រញាប់ប្រញាល់លួចចេញពីផ្ទះទាំងយប់ សំខាន់មិនផ្លាស់សូម្បីតែសំលៀកបំពាក់។ 😩

ងាកមកមើលអ្បកចង់ធ្វើបាបគេឯនេះវិញ គេបើកមើលទូរទស្សន៏ធ្វើមិនដឹងទាំងអស់សំនើចព្រោះខលទៅញោះរាងតូចបានសំរេច។

មួយសន្ទុះក្រោយមករាងតូចក៏បានមកដល់Condo។ គេឈរចុចកណ្តឹងទាំងអន្ទាសារ ព្រោះចុចយូរហើយតែនៅមិនឃើញរាងស្តើងចេញមកបើកទ្វារអោយគេសោះ។

"នេះធ្វើស្អីម៉េចក៏មិនបើកទ្វា" 😑 Jenឈរសំលក់ទ្វាទាំងខ្នាញ់

រីឯអ្នកខាងក្នុងនោះវិញឈរសើចម្នាក់ឯង ព្រោះគេបានឃើញសកម្មភាពអន្ទះសាររបស់រាងតូចទាំងអស់គ្រាន់តែគេមិនទាន់ចង់បើកទ្វាអោយ។

ប៉ុន្តែសុខៗគេហាក់ឃើញរាងតូចមានចរិកចំលែកដោយគេងាករកមើលបន្ទប់ក្បែរនេះព្រោះLisនិយាយថាគេទៅជប់លាងជមួយអ្បកជិតខាង។

"នេះមិននៅក្នុងបន្ទប់ខ្លួនឯងទេមែនទេ?" Jen

រាងតូចក៏លែងចុចកណ្តឹងបន្តរួចហើយក៏ដើរទៅបន្ទប់ដែលជាប់បន្ទប់របស់ខ្លួនទាំងមុខមាំ។ រាងស្តើងដែលឈរអស់សំនើចមបនាក់ឯងគ្រាន់តែឃើញបែបនេះក៏ប្រញាប់បើកទ្វាយ៉ាងលឿន។

"Hun!នេះអូនទៅធ្វើអីនឹង?" Lis

Jenមិនឆ្លើយហើយងាកមកវិញទាំងខ្នាញ់ ហើយក៏ដើរសំដៅមករករាងស្តើងទាំងមុខមាំ។គ្រាន់មកដល់ជិតភ្លាមគេមិននិយាយអីច្រើនទេហើយក៏ចាប់ទាញស្លឹកត្រចៀករាងស្តើងហើយក៏ដើរចូលបន្ទប់។

"Hun Hun Hun បងឈឺលែងសិនទៅ" 😖 Lisនិយាយបណ្តើរចាប់កាន់ដៃJenដើម្បីអោយលែងស្លឹកត្រចៀកគេសិន

"បងលេងស្អីបង?" 🙄 Jenនិយាយទាំងខ្នាញ់ហើយក៏ព្រមលែង

"ហា ដាច់ស្លឹកត្រចៀកបងហើយ" 😖 Lisនិយាយទាំងរំអួយដាក់រាងតូច

My Sweet Wife 💕Where stories live. Discover now