My Sweet Wife 💕
Part6
"Lis បងដឹងមែនទេថាលោកប៉ាគាត់ចង់បានកូនប្រសារបែបណា គាត់នឹងមិនទទួលបងទេ បើបងនៅចង់បំពេញក្តីស្រមៃបងនោះ អូនអាចនឹងនិយាយហួសហេតុ តែបងក៏ដឹងថាអូនចង់អោយបងល្អតែប៉ុណ្នោះ" ពាក្យសំដីមឺងម៉ាត់របសរាងតូចពេលខ្លះវាឈឺតែពេលខ្លះគេក៏និយាយត្រូវ បើរាងស្តើងនៅចង់បើកហាងតូចៗបែបនេះតើពេលណាទើបអោយគ្រួសាររបស់រាងតូចទទួលស្គាល់គេបានទៅ
Lisមើលមុខរាងតូចបន្តិច "បងថាយើងកុំនិយាយរឿងនេះអី ចាំបងទៅធ្វើអីអោយអូនញុំា" 🙂 Lisហាក់ចង់បង្វែសាច់រឿងបន្តិចព្រោះគិតថាបើបន្តនិយាយប្រាកដណាស់គឺឈ្លោះគ្នាមិនខានទេហើយក៏ដើរទៅចង្ក្រានបាត់ទៅ
Jenនៅស្ងៀមបន្តិច គេដឹងថារាល់ពេលនិយាយរឿងនេះគឺពួកគេតែងតែឈ្លោះគ្នា។ តែគេមិនចង់បណ្តោយអោយរឿងកាន់តែយ៉ាប់ទៅនោះទេ។ ហើយរាងស្តើងភាគច្រើនតែគេចវេសមិននិយាយអោយចប់ៗនោះទេ។
"បងឈប់គិតគំនិតបើកហាងតូចទៀតទៅ បើបងស្រលាញ់អូនណាLis" 😑 Jenដើរទៅជិតរាងតូចនិយាយទាំងមុខស្មើរួចក៏ដើរចូលក្នុងបន្ទប់គេងបាត់
នៅសល់តែរាងស្តើងឈរមើលគេពីក្រោយទាំងពិបាកចិត្ត។ ការពិតទៅគេមិនទាន់មានលទ្ធភាពបើកហាងធំបាននោះទេ។ គេអាចបើកបាន្រឹមហាងតូចល្មមតាមបែបក្នុងក្តីស្រមៃរបស់គេ។ ហើយគេក៏មិនចង់ពឹងពាក់លុយរបស់រាងតូចដែរ តែរាងតូចមិនដែលគិតបែបនេះទេព្រោះគេរៀបការហើយ មិនមែនអ្នកដទៃឯណា។
បើបើកហាងធំហើយពឹងលើJennieដដែល តើប៉ារបស់គេនឹងគិតបែបណាចំពោះគេ។ រាងស្តើងចាប់ផ្តើមធ្វើម្ហូបទាំងទឹកមុខស្រពោនគេហាក់គិតមិនចេញទាល់តែសោះថាតើត្រូវធ្វើបែបណាបន្ត។
បន្ទាប់ពីរៀបចំម្ហូបដាក់លើតុរួចរាល់Lisចាប់ផ្តើមបន្ធូរអាម្មណ៏បន្តិចដើម្បីហៅរាងតូចមកញុំាបាយជាមួយគ្នា។ ទឹកមុខប្រែជាញញឹមបន្តិចមុនដើរសំដៅទៅរកបន្ទប់គេងរបស់ពួកគេ។អ្នកទាំងពីរចាប់ផ្តើមមានអារម្មណ៏អន់ចិត្តរៀងខ្លួន។ តែគេមិនបានឈ្លោះគ្នានោះទេ។
YOU ARE READING
My Sweet Wife 💕
RomanceMy Sweet Wife 💕 Lisa គឺជាមនុស្សស្លូត សុភាពមានហេតុផល តែងតែមានគំនិតវិច្ចមាន ហើយក៏ជាមនុស្សដែលផ្អែមល្ហែមសំរាប់រឿងស្នេហា។ Jennie គឺជាមនុស្ស មុឺងម៉ាត់នឹងការងារ ឆេវឆាវបន្តិច ប៉ុន្តែក៏ជាមនុស្សស្រីដែលផ្អែមល្ហែមចំពោះរឿងស្នេហា។ #Trailer ស្នេហាដ៏ Romanticរវាង...