Part8

77 1 0
                                    

My Sweet Wife 💕

Part8



#ក្រាក ទ្វាCondoត្រូវបានបើក ប៉ុន្តែJenlisaចាប់ផ្តើមបើកភ្នែកធំៗដែលឃើញមានអ្នកឈរមុខបន្ទប់របស់ខ្លួន។

Lisបានប្រញាប់ទំលាក់រាងតូចយ៉ាងលឿនម្នាក់ៗចាប់ផ្តើមមានអារម្មណ៏ភ័យ គេហាក់តរកនិយាយអ្វីមិនចេញទាល់តែសោះ។

"ប៉ា ម៉ាក់?" Jenបាននិយាយទាំងភ្ញាក់ផ្អើល

"កូនJenនេះជាស្អី?" លោកKimសួរកូនទាំងហួសចិត្តព្រោះថាមិនបាច់ក៏មើលដឹងថាពួកគេជាគូរស្នេហ៏នឹងគ្នាដែរ

"ប៉ា កូនសុំទោស" 🥺 Jenបានត្រឹមនិយាយពាក្យថាសុំទោសប៉ុណ្នោះព្រោះគេមិនអាចតវ៉ាអីតទៀតដែរ

រីឯLisaដែលឈរទាំងចិត្តភ័យដូចគ្នាគេមិនអាចធ្វើអីបាន បានត្រឹមអោនជាការគោរពដល់ឱពុកម្តាយក្មេកតែប៉ុណ្នឹងឯង។

.

.

.

ភាពស្ងៀមស្ងាត់ដែលនៅក្នុងបន្ទប់ទទលភ្ញៀវនៅក្នុCondoរបស់រាងJenlisa។ ភ្នែករបស់លោកKimបានសំលឹងមើលLisaតាំងពីក្បាលដល់ចុងជើង គាត់ពិតជាមានអារម្មណ៏ថាហួសចិត្តខ្លាំងណាស់ចំពោះកូនស្រីរបស់ខ្លួនដែលធ្វើអីមិនគិតមុខគិតក្រោយទាល់តែសោះ។

"កូនមានអីបកស្រាយ?" លោកKimប្រើទឹកមុខដ៏មឺងម៉ាត់សួរទៅកាន់កូនស្រីដេលកំពុងតែអង្គុយជិតគ្នាជាមួយLis

"នេះគឺLisaណាលោកប៉ាអ្នកម៉ាក់" Jen

"សួស្តីលោកពូ អ្នកមីង" 🙂 Lisអោនគោរពសារជាថ្មី

"កូនសុំទោសលោកប៉ា គ្រប់យ៉ាងដែលប៉ាឃើញវាជាការពិតទាំងអស់ ពួកកូនស្រលាញ់គ្នា" 😔 Jenនិយាយទាំងមានអារម្មណ៏ថាខុសតែគេក៏មិនអាចកុហកប៉ារបស់ខ្លួនបន្តទៀតដែរ

លោកKimចាប់ផ្តើមមានទឹកភ្នែកដក់ក្នុងភ្នែកបន្តិចព្រោះគាត់ហាក់មានអារម្មណ៏ថាឈឺចាប់ខ្លាំងណាស់ ដែលកូនស្រីរបស់គាត់ទៅស្រលាញ់មនុស្សស្រីដូចគ្នាបែបនេះ។ រីឯអ្នកស្រីKimបានត្រឹមយកដៃទៅក្តោបដៃរបស់លោនKimដើម្បីលួងលោម។

"កូនធ្វើអីមានដឹងខ្លួនទេJen?" លោកKim

"កូនសុំទោសណាប៉ាម៉ាក់ ប៉ុន្តែកូនពិតជាស្រលាញ់Lisខ្លាំងណាស់" 😔 Jen

"តាំងតែពីពេលណា?" 😑 លោកKim

"កូនស្រលាញ់គ្នាតាំងតែនៅអាមេរិកម្ល៉េះលោកប៉ា ប៉ាកូនសុំណាពួកកូនពិតជាស្រលាញ់គ្នាពិតមែន" 🥺 Jen

"ពួកឯងនៅក្មេងពេកហើយ ពួកឯងធ្វើអីមានដឹងខ្លួនទេ?" 🤬 លោកKim

Jennieបានល្តជង្គង់នៅចំពោះមុខប៉ារបស់គេបន្តិច

"លោកប៉ាកូនសុំណា ពួកកូនពិតជាស្រលាញ់គ្នាពិតមែន" 😢Jenចាប់ផ្តើមសំរក់ទឹកភ្នែក

"ប៉ាមិនព្រមទេJennieហេតុអីក៏ឯងធ្វើអីមិនគិតបែបនេះ?" 🤬លោកKim

"លោកពូ កុំបន្ទោសJennieអី" Lisនិយាយទាំងទឹកមុខស្លេកស្លាំង

"កុំចេះរឿងគ្រួសាររបស់យើង" 🤬 លោកKimងាកទៅLisទាំងតំឡើងសំលេងធ្វើអោយអ្នកម្ខាងអួលឆ្លើយតបមិនចេញ

"លោកប៉ា!" Jennieងើបឈរមកវិញ

"នេះឯងត្រឹមស្រលាញ់គ្នាប៉ុណ្នឹងសោះ ឯងកាន់ជើងគ្នាដល់ថ្នាក់នឹង?" 🤬 លោកKim

"លោកបង" អ្នកស្រីKimអោបដៃប៉ារបស់Jennieបន្តិចដើម្បីអោយគាត់រំងាប់កំហឹងខ្លះ

"ពួកកូនរៀបការរួចហើយ" 😭Jennieឆ្លើយទាំងភាពក្លាហានហាក់មិនខ្លាចប៉ារបស់ខ្លួនទាល់តែសោះ

#ផាច់ 👋 លោកKimគ្រាន់តែលឺភ្លាមមកទះJennieយ៉ាងខ្លាំង "កូនចង្រៃ" 🤬

"លោកបង" អ្នកស្រីKimកិស្ទុះមកចាប់លោកKimចេញ

"Jennnn" Lisហៅឈ្មោះJenទាំងទឹកភ្នែកដក់ក្នុងភ្នែក

ម្នាក់ៗចាប់ផ្តើមមានទឹកភ្នែកទាំងប៉ាទាំងម៉ាក់ទាំងJennieនិង Lisa។ រឿងកាន់តែយ៉ាប់យឺនទៅៗព្រោះតែលោកKimហាក់មិនបើកភ្លើងខៀវទាល់តែសោះ។

ពួកគេឈរស្ងៀមស្ងាត់បន្តិចដើម្បីសំរួលអារម្មណ៏ លោកKimហាក់មិនអាចឈរសំរក់ទឹកភ្នែកតទៀតបានគាត់ក៏បានដើរចេញទៅទាំងមិននិយាយអ្វីបន្តទៀតនោះទេ។

"កុំខឹងនឹងប៉ាណាកូនJen" អ្នកស្រីKimកាន់ដៃរៀងតូចបន្តិចដើម្បីលួងលោមរួចក៏ដើរទៅតាមលោកKim

Lisបានទាញរាងតូចមកអោបទាំងឈឺចិត្តនៅពេលដែលឃើញនាងយំយកៗបន្ទាប់ពីលោកប៉ាគេបានចេញទៅផុត

"បងនៅទីនេះហើយកុំយំអីណា" 😢Lisអោបរាងតូចយ៉ាងណែន

"អូនជាកូនអាក្រក់ណាស់មែនទេLis?" 😭 Jenនិយាយទាំងអណ្តើតអណ្តកហើយអោបរាងស្តើងយ៉ាងណែនដូចគ្នា

My Sweet Wife 💕Where stories live. Discover now