Part 7

379 17 0
                                    

បបូរមាត់កម្លោះផ្អឹបជាប់លើបបូរមាត់ក្រមុំតូចភ្លាមៗ ដោយហាមមិនបានកាលដែលក្លិនក្រអូបនៃផ្លែទំពាំងបាយជូនៃស្រាដែលនាងក្រេប វាចេញពីបបូរមាត់ នាងចូលទៅក្នុងច្រមុះរបស់នាយ បណ្តាលអោយចិត្តដែលក្លាហានហ៊ានបង្ហាញនៅអាកប្បអកិរិយាយដែលនាយមិនធ្លាប់ធ្វើជាមួយនារីម្នាក់ណាឡើងមកយ៉ាងភ្លើតភ្លើន ។
បបូរមាត់ចាប់កម្រើកតិចៗ ម្ដងធ្ងន់ ម្ដងស្រាល ស្របគ្នានិងបាតដៃដែលនៅទំនេរក៏លួចក្រសោបចង្កេះមួយក្តាប់ជាប់មិនអោយរើ ។
«ហ្ហឹក! ហ្ហឹម» ទាំងពីរនាក់បិទភ្នែកទទួលយកស្នាមថើបពីគ្នារវាងគ្នា ដោយប្រកែកមិនបាន ហើយពេលវេលាក៏ដើរទៅមុខទាំងផ្អែមល្ហែមដូចទឹកឃ្មុំ ខណះអណ្តាតគ្រើមដែលពូកែយកចិត្តរបស់រាងខ្ពស់ ក៏បញ្ចេញរឹតលូនចូលទៅក្នុងក្រអូមមាត់របស់ ម៉ាយហ្វីន ថ្ពក់រាក់ទាក់គ្នាយ៉ាងសមគួរ មែនហើយ! ជក់ចិត្តពិតណាស់ បបូរមាត់នាងពិតជាផ្អែមដូចស្រាទំពាំងបាយជូមួយកែវនោះចឹង។
«ហ្ហឹក...ហ្ហក៎» មួយសន្ទុះក្រោយ ជុងគុក ក៏ដកបបូរមាត់ចេញ កាលដែល ម៉ាយហ្វីន អស់ខ្យល់ទន់ខ្លួនដោយសារតែការថើបរបស់គេ ។
ទាំងពីរនាក់មើលមុខគ្នាមិនចំ នរណាទៅដឹងថា ការថើបនេះវាទាក់ទាញដល់ថ្នាក់លង់ខ្លួនជ្រៅម្លឹងៗនោះ។
«គឺ...អឹក...ខ្ញុំ» ម៉ាយហ្វីន ក្រហមមុខងាំង និយាយលែងត្រូវប្រយោគមិនដឹងថាចង់និយាយអ្វីអោយប្រាកដ ចំណែក ជុងគុក ក៏ងេមង៉ាម ដូចឆ្លាមដែលទឹក ពេលនេះបេះដូងគេលោតខ្លាំងណាស់ វាស្ទើរតែជ្រុះមកក្រៅ ហើយគេក៏មិនដឹងថាខ្លួនចង់និយាយអីដែរ។
«ខ្ញុំ!...ខ្ញុំទៅបន្ទប់វិញហើយ »
«យើង! ក៏ទៅដែរ» ថាហើយពួកគេទាំងពូរក៏នាំគ្នារត់ចូលបន្ទប់ទាំងខ្មាស់អៀនរៀងខ្លួន អារម្មណ៍ចង់តែស្រែកអោយបែកពិភពលោក ។
ជុងគុក លើកដៃខ្ទប់ទ្រូងដែលចង្វាក់បេះដូងលោតញាប់រន្ធើន លើកទី១ ហើយដែលគេក្លាយទៅជាបែបនេះ ពិតជាឆ្កួតណាស់។
«ឯងឡប់ហើយ អាគុកអើយ មិចក៏ទៅថើបកូនស្រីគេទៅវិញ» ជុងគុក លើកដៃជ្រោងសក់យ៉ាងខ្លាំង ដែលបណ្តោយខ្លួនអោយជ្រុលជ្រួសជាមួយ ម៉ាយហ្វីន
«មិនគួរណាកើតឡើងសោះ» បបូរមាត់រអ៊ូមិនឈប់ តែស្នាមញញឹមរបស់គេបែជាញោចឡើងទៅវិញ មិនយល់ទេ មិនយល់ទេ
«តែបបូរមាត់នាងតូចគួរអោយស្រលាញ់ណាស់ ខឹៗៗ» កម្លោះសង្ហារសើចរង្គើពោះប្រកាច់ពេញពូក ទាំងមុននេះនៅបន្ទោសខ្លួនឯងនៅឡើយសោះ ឃើញទេ! មានអារម្មណ៍ល្អជាមួយរាងស្តើងអោយច្បាស់ក្រឡែត ។
«អ្អាស៎! ស្ងប់អារម្មណ៍ៗ ហ្វូស!»

បេះដូងidol ( Complete)Where stories live. Discover now