Part 13

386 13 0
                                    

២ឆ្នាំបានកន្លងផុតទៅ...
ទីក្រុង តូក្យូ ប្រទេស ជប៉ុន... នៅតាមដងផ្លូវមានខ្យល់ត្រជាក់ស្រេងដូចទឹកកក ខណះខ្យល់បក់បោកត្រសៀកៗ ពាំនាំស្រទាប់ផ្កាពណ៌ផ្កាឈូកស្រាល ដែលដុះមានមែកសាខានៅតាមផ្លូវសាធារណៈ ។
បើពោលអោយចំទៅ នៅទីក្រុងនៃប្រទេសជប៉ុន គឺមានភាពស្រស់ស្អាតខ្លាំងណាស់ នាពេលយប់ ភ្លើងពណ៌ចម្រុះ មានរថយន្ត មនុស្សម្នាច្រវាត់ច្រវែងយ៉ាងអ៊ូអរ ហើយក្នុងនេះក៏មាន រាងស្តើងដែលកំពុងតែដើរសង់ទីម៉ង់ មើលគេមើលឯងឯនេះដែរ ។
ម៉ាយហ្វីន ឈរធ្មឹង លូកដៃត្រង ស្រទាប់ផ្កាដែលធ្លាក់ចុះមក ទាំងមុខស្មើធេង នាងមកទីនេះដើម្បីដំណើរកំសាន្តរបស់នាង ដើម្បីបំភ្លេចក្តីឈឺចាប់ទាំងឡាយ ព្រោះគ្រប់យ៉ាង កាលពី២ឆ្នាំមុន នៅដក់ជាប់ខួរក្បាលនាងមិនរសាយ ។
«អុច៎!...សូមទោស» រំពេចនោះក៏មាននារីម្នាក់ដើរ
មកបំបុករាងស្តើងអោយដួលទៅលើដីភ្លាមៗ
«មិនអីទេ» បើទោះនារីម្នាក់នោះ មិនជួយលើកក៏ដោយ ម៉ាយ៍ ក៏នៅតែញញឹមពោលថាមិនអីៗ ជានិច្ច ប្រឹងងើបឡើងដោយខ្លួនឯង ដើរទាំងលំបាកទៅរកកន្លែងអង្គុយ ហើយវេលានោះដែរក៏មាននរណាម្នាក់លេចរូបរាងឡើងមកហុចថ្នាំលាងរបួសមកអោយនាង។
«អគុណ...» ស្រីតូចទទួលយកទាំងធ្មឹងមិនងើយមើលមុខអ្នកអោយឡើយ ក៏ព្រោះតាំងពីចាកចេញពីកូរ៉េកាលពីប៉ុន្មានឆ្នាំមុនមក នាងមិនដែលមានអារម្មណ៍នៅក្នុងខ្លួននិងន៎ទេ ធ្វើអីក៏ស្មុកស្មាញ ចេះតែនឹកនាដល់អនុស្សាវរីយ៍ ដែលហួសទៅ។
«ក្លិន...ក្លិនមួយនេះ» អ្នកដែលភ្លឹកចាំផ្តើមតាំងស្មារតីឡើង កាលដែលបុរសនោះចាកចេញទៅ ប៉ុន្តែស្រាប់តែក្លិនខ្លួនរបស់គេសាយភាយ ពេញច្រមុះរបស់ស្រីក្រមុំ ក្លិនមួយនេះបើនាងចាំមិនខុសគឺជា...
«ក្លិនមួយនេះ!... ហ្ហឹក... ជុងគុក...ជុងគុក មែនទេ» ម៉ាយ៍ ស្លន់ស្លោស្ទុះងើប មើលឆ្វេងមើលស្តាំ ទឹកភ្នែកក៏ស្រក់មួយតំណក់កាត់ថ្ពាល់ តើប្រុសម្នាក់អំបាញ់មិញជាគេរឺ ហ្ហឹក! ជាបុរសដែលនាងបំភ្លេចមិនបាននិងតើមែនទេ?
«គឺលោកមែនទេឆាប់ចេញមកសុំអង្វរ» នាងស្រែកហៅគេខ្វើយៗ ក៏ដឹងថាបុរសមុននេះបើជា ជុងគុក គេប្រាកដជា ក៏មិនទាន់ទៅណាឆ្ងាយដែរ។
«ហ្ហឹកៗ...» នាងឈរយំកណ្តាលផ្លូវ កាត់ស្បៃស្រទាប់ផ្កាដែលរសាត់អណ្តែតមក ធ្វើអោយគ្រប់គ្នាងាកមកមើលមិនដាក់ភ្នែក ម្យ៉ាង! យប់ថ្មើនេះវាជាពេលសម្រាប់អ្នកទេសចរណ៍ហើយ  ។
«ខ្ញុំច្រឡំហើយ! គេមិចនិងអាចមកទីនេះទៅ» ម៉ាយ៍ សើចចំអកខ្លួនឯងទាំងដានទឹកភ្នែកដក់ជាប់ តែវាក៏ពិតណា គេជាតារាល្បី គេមានការងារច្រើនណាស់ មិចនិងអាចនៅទីនេះបានទៅ ហើយក្លិនទឹកអប់នោះក៏មិនប្រាកដថាជាគេដែរ ព្រោះមួយផែនដីនេះ មិនមែនមានតែនាយទេដែលប្រើ។
កាយតូចគិតហើយក៏បានត្រឹម អស់សង្ឃឹមនិងបោះជំហានឈានជើងចាកចេញ... រយះពេលយូហើយ នាងនៅភ្លេចគេមិនបានទៀត ទាំងដែលគេក៏ស្ងាត់សូន្យចំពោះនាងរហូតមក គួរអោយចង់សើចណាស់។
រាងតូចដើរម្នាក់ឯងរហូតទាំងគ្មានគោលដៅ បើទោះមាននាមថាមកដើរកំសាន្តមែន ប៉ុន្តែនាងគ្មានអារម្មណ៍នៅក្នុងខ្លួនឡើយ មិនគិតនឹកចង់ថតរូប រឺមើលនេះមើលនោះទេ វាមានតែការធុញថប់ អស់កម្លាំងស្ទើរដួលរលំទៅវិញ។
ម៉ាយ៍ ក៏ដើររហូតត្រលប់ទៅសណ្ឋាគារវិញ តែពេលមកដល់បន្ទប់ដែលនាងស្នាក់នៅក៏មាន បុគ្គលិកដើរមកជិតនាងរួចហុច សំបុត្រមួយមកអោយ ។
«របស់ខ្ញុំ មែនទេ? ជាអ្វីដែរ» នាងទទួលតែក៏មិនភ្លេចសួរទៅ បុគ្គលិកប្រុសម្នាក់នោះដូចគ្នា ដោយសារ មិនដឹងថាជារបស់នាងរឺរបស់នរណាអោយប្រាកដ ។
«ជារបស់អ្នកនាង មានមនុស្សម្នាក់គេផ្ញើរទុក្ខអោយអ្នកនាង» បុគ្គលិកនោះរៀបរាប់ ដោយសារគេយកម្លូបអាហារមកអោយ ម៉ាយ៍ ផងទើប ម៉ាយ៍ ត្រូវបើកទ្វារអោយគេចូលទៅ។
«បើអុីចឹងខ្ញុំសុំលា ហើយ អ្នកនាង»
«ចាស អគុណ» ពេលបុគ្គលិក ប្រុសនោះចាកចេញទៅ រាងស្តើងក៏បានបិទទ្វា បន្ទប់និង កាន់សំបុត្រនោះចូលទៅខាងក្នុង មុននិងផ្តេកខ្លួនលើគ្រែ ទាំងបោះសំបុត្រនោះទៅម្ខាង មើលទៅ វាហាក់ដូចជាសំបុត្រធម្មតា ទើប ម៉ាយហ្វីន មិនចាប់អារម្មណ៍។
«តើ អូប៉ា យ៉ាងមិចទៅហើយ គេសុខសប្បាយដែរទេ?» នាងតូចសម្លឹងមើលរូបប្រុសកម្លោះនៅក្នុងអេក្រង់ទូរស័ព្ទ  ជាមួយទឹកមុខស្រទន់ដែលពួនយំអស់ច្រើនម៉ោង ដែលទង្វើរនេះហើយ វាធ្វើអោយ ម៉ាយហ្វីន បៀមឈាមឈឺចាប់ជារៀងរាល់ថ្ងៃ នាងនៅតែតាមដាន និង ស្វែងរកពត៌មានពីប្រុសកម្លោះរហូត ប៉ុន្តែគេវិញ មិនដែលទាក់មកនាងនោះទេ មានតែ ស្ងាត់សូន្យ ដដែលៗ ។
«មែនហើយ គេប្រាកដជាមានក្តីសុខខ្លាំងណាស់ហើយ ព្រោះគេមានហ្វេនជាច្រើនដែលគាំទ្រគេ ចំណែកខ្ញុំ ប្រៀបដូចជាភ្លើងទាន ដែលគ្រាន់តែជួយបំភ្លឺជីវិតគេមួយគ្រាប៉ុណ្ណោះ» ពោលហើយ ស្នាមទឹកភ្នែកក៏ស្រក់បន្តកន្ទុយគ្នា ទូរស័ព្ទក៏ធ្លាក់ពីដៃ តែបបូរមាត់ក៏ប្រឹងញញឹម ស្រាលៗ ហាក់ចំអកអោយខ្លួនឯង វាមិនខុសទេ មែនទេ! ដែលនាងគ្រាន់តែស្រលាញ់នរណាម្នាក់ តែអ្វីដែលខុសនោះគឺនាងមិនដឹងថាខ្លួនឯង លះបង់គ្រប់យ៉ាងអោយមនុស្សខុស រឺ មនុស្សត្រូវប៉ុណ្ណោះ ។
ម្យ៉ាងស្នេហា វារមែងតែមានក្តីឈឺចាប់ បើដឹងថាវាបែបនេះ គួរតែរស់នៅម្នាក់ឯងវាល្អជាង!

បេះដូងidol ( Complete)Where stories live. Discover now