Part 14

393 12 1
                                    

ម៉ាយហ្វីន គេងលក់មិនកម្រើក នាងសម្ងំនៅតែក្នុងបន្ទប់មិនទៅណាសូម្បីតែពេលនេះឈានចូលដល់ថ្ងៃថ្មីរំលងវេលាមកដល់យប់ទៀតហើយក៏ដោយ ក៏នាងមិនគិតថាចង់ចេញទៅណានោះដែរ ដឹងត្រឹមថាចង់គេង ចង់នៅស្ងៀមបើបានលែងដឹងខ្លួនរហូតនាងក៏ពេញចិត្ត ប៉ុន្តែ អ្វីដែលនាងគិតវាមិនដូចនោះទេ អាចថាវាសនានាងកំណត់មករួចជាស្រេចហើយ វាគួរតែដល់ពេលហើយណា។
ទីង! ទីង! សម្លេងសារក៏លោតចូលមក វាជាសាររបស់អ្នកម៉ាក់របស់នាងដែលផ្ញើរចូលមក គាត់ដឹងណា ថាកូនស្រីរបស់គាត់បែបណា ទើបតែផ្ញើរសារមកលើកទឹកចិត្តមិនលួសពេល។
(ឈប់គ្រាំគ្រា ទៀតណាកូន អ្វីៗ វាបានកំណត់រួចហើយ បើសិនគេជាគូរបស់កូន គេនិងជួបកូនម្ដងទៀតមិនខានទេ ដើរលេងអោយសប្បាយចិត្តទៅ គ្មានអ្វីធំជាងការប្តេជ្ញាចិត្តហើយប្រឹងតស៊ូឡើយ) អានសារចប់ ទឹកភ្នែកក៏ហូរ ពេលនេះទើបដឹងថា រយះពេល២ឆ្នាំកន្លងមក នាងភ្លេចថា ខ្លួនឯងជានរណាហើយ ដែលប្រឹងពាំទុកសោកបៀមជាប់ទ្រូងបែបនេះ។
«មែនហើយ! អ្នកម៉ាក់និយាយត្រូវណាស់ ខ្ញុំគួរតែរឹងមាំជាងនេះ» ពោលហើយ ម៉ាយ៍ ក៏មានកម្លាំងចិត្តវិញ នាងរឹងប៉ឹងណាស់ ហើយក៏ងើបឡើងដើម្បីទៅងូតទឹក ប្តូរសម្លៀកបំពាក់
ពេលរួចហើយ រាងស្តើងក៏ត្រៀមទៅខាងក្រៅ តែពេលទាញអាវក្រៅមកពាក់ក៏ស្រាប់តែរបស់ម្យ៉ាងបានជ្រុះ។
«សំបុត្រ!...» មែនហើយ វាជាសំបុត្រដែល បុគ្គលិកនោះ អោយមកនាងយប់មិញ នេះភ្លេចមើលទៅកើត បន្ទោសខ្លួនចប់ ម្រាមស្រឡូនក៏ចាប់បើកអាន តែទឹកភ្នែកក៏ស្រាប់តែស្រក់ ម្រាមដៃញ័រទទ្រើកជ្រុះសំបុត្រដល់ដី ជើងទាំងគូ ក៏ប្រញាប់ប្រញាល់រត់ចេញទៅខាងក្រៅ ហាក់ដូចជាមានអ្វីមួយកើតឡើង។

សួនច្បារសាធារណៈ ជើងទាំងគូឈប់ឆ្ងក់កណ្តាលផ្លូវ កែវភ្នែកសម្លឹងរកមើលអ្វីដែលចង់ឃើញ ប៉ុន្តែគ្រប់យ៉ាងវាមានតែភ្លើងពណ៌នៃស្លាកយីហោ និង ភ្លើងពណ៌ដែលដាក់លំអរលើដើមឈើប៉ុណ្នោះ សូម្បីតែមនុស្សម្នាក់ឆ្លងកាត់ក៏គ្មានផង ។
«ហ្ហឹក! ជាស្អីទៅ» នាងយំជាថ្មី ពេលគិតថាខ្លួនត្រូវបានគេបោកប្រាស់អោយមកកន្លែងនេះតាមរយះសំបុត្រ ឆ្កួតៗនោះ ស្រីតូចយំហើយយំទៀត តែជើងរបស់នាងបែជាឈានចាកចេញមិនបាន។
«មនុស្សបោកប្រាស់! សុទ្ធតែមនុស្សអាត្មានិយម
ហ្ហឹកៗ» កុំថាឡើយពេលនេះខូចចិត្ត តែក៏ខឹងណាស់ដែរ ពេលបុគ្គលិកយកអាសំបុត្រឆ្កួតនោះមកអោយនាង ក្នុងក្រដាស់បានសរសេរថា «ជួបគ្នានៅសួនច្បារ » បើតាមមើលនាងក៏ដឹងហើយថាជាអក្សររបស់អ្នកណានោះ តែពេលមកដល់ស្រមោលមនុស្សមួយក៏គ្មានផង ជាពិសេស ស្ងាត់ដូចវាល លំហ ឋានចឹង ហេតុអីក៏លេងសើចជាមួយផ្លូវអារម្មណ៍របស់នាងខ្លាំងម្ល៉េះ?
គិតហើយ នាងតូចក៏បែក្រោយវិញទាំងអស់សង្ឃឹម ហើយអ្វីដែលធ្វើអោយរាងកាយនាងកម្រើកលែងរួច គឺ...
«ជុងគុក... ហ្ហឹក» មែនហើយ! គឺគេ ដែលឈរនៅពីក្រោយខ្នងនាងយូមកហើយ គេនាំមកជាមួយនៅបាច់ផ្កាពណ៌ស្វាយមួយបាច់ធំយ៉ាងស្រស់ស្អាត ហើយថែមទាំងញញឹមកកាន់នាងថែមទៀត។
«លោក...ហ្ហឹក» នាងអោនមុខចុះវិញ សើចចំអកខ្លួនឯងក្នុងចិត្ត នេះនាងនឹកគេដល់ថ្នាក់ស្រមៃឃើញគេនៅចំពោះមុខនាងហ្ហេស៎? ហ្ហឹក ពិតជាឆ្កួតណាស់
ទើបស្រីតូចមិនចង់គិតច្រើននាងក៏ដើរទៅមុខសន្សឹមគិតថានិងបំបុក ការស្រមើស្រមៃរបស់នាងចោល ប៉ុន្តែវា ក៏ បឹប!
«អូយ៎...» អ្នកកម្លោះលាន់មាត់ឈឺ ពេលក្បាលរបស់ ម៉ាយ៍ បុកទ្រូងគេមួយទំហឹង
«អឹក! ក្បាលខ្ញុំ» នាងក៏លើកដៃមកខ្ទប់ក្បាលដែរ នេះវាបានន័យថា ជាការពិតមែនទេ! នេះគេមកមែនហ្ហី នាងមិនបានស្រមើស្រមៃទេហ្ហ៎។
«ជុងគុក... ហ្ហឹក គឺលោកមែន»
«ចង់បំបុកយើងអោយស្លាប់តើមែនទេ?» អ្នកកម្លោះសម្លក់ថ្មែរ មើលចុះចេះមកធ្វើភ្ញាក់ផ្អើលទៅកើត ខណះដើរបុកគេដូចគេមិនមែនមនុស្សទៅហើយនិង
«ហ្ហឹក!...សូមទោស ឈឺខ្លាំងទេ» បន្ទាប់មកម្រាមស្រឡូនក៏លើកដាក់លើថ្ពាល់ម្ចាស់កាយមាំ មិននឹកស្មានទេ ថាវាជាការពិត ទើបនាងចង់ប៉ះគេដោយផ្ទាល់ ពេលចាប់ដឹងថា ជាគេមែន ម៉ាយហ្វីន ក៏អោបគេមួយទំហឹងកម្លាំង ទាំងភ្ញាក់ផ្អើលរំភើបញាប់ញ័រ ។
រាងក្រាស់មិនហ៊ានកម្រើក ហើយបាតដៃធំក៏លើកមកអង្អែលក្បាលស្រីល្អិតបណ្តូលចិត្តរបស់គេថ្នមៗ ក្នុងចិត្តក៏រំភើបដូចគ្នា តែពេលនេះគេអួលដើមក និយាយមិនរួចឡើយ។
«ហ្ហឹកៗ...មនុស្សគំរក់ បង្ហាញខ្លួនធ្វើស្អី ហ្ហឹក មិចមិននៅទីនោះរហូតទៅ» ផុតពីអោបក៏វាយទ្រូងគេ ផ្លាច់ៗ ក៏ព្រោះក្តីខូចចិត្តវាស្រាប់តែផុសក្នុងគំនិតនាង ។
«លោកមកធ្វើអី រឺមកមើលខ្ញុំថាខ្ញុំស្លាប់រឺនៅ?» ការឈឺចាប់នៃប្រយោគបាញ់ចំបេះដូងនាយអោយស្ពឹកស្រពន់ ព្រមអោយ ម៉ាយហ្វីន វាយទ្រូងគេតាមចិត្តចង់ មែនហើយ ខុសមកពីគេដែលទុក្ខនាងចោល រហូតមក។
«សូមទោស!...ខុសមកពីយើង»
«បើមិនស្រលាញ់ខ្ញុំទេ មិចមិនប្រាប់ ហេតុអីក៏អោយខ្ញុំរងចាំលោកទាំងគ្មានគោលដៅបែបនេះ» ជុងគុក ញញឹម គេទ្រាំស្តាប់ពាក្យឈឺចាប់របស់នាង លែងបានទៀតហើយ ម្ចាស់កាយមាំក៏ចាប់លើកនាងឡើងហើយ ក៏ថើបបបូរមាត់តូចដើម្បីអោយពាក្យសម្តីទាំងប៉ុន្មានលេបចូលទៅក្នុងពោះវិញទាល់តែអស់ កាលនោះគេស្រលាញ់នាងណាស់ ដឹងទេ! មកដល់ឥលូវគេក៏នៅតែរងចាំនាងដូចគ្នា បើពេលនោះ នាងហ៊ានហាមាត់និយាយថាស្រលាញ់គេតែមួយម៉ាត់គេក៏មិនទុកនាងចោលដែរ។

បេះដូងidol ( Complete)Where stories live. Discover now