ណាម ប៊ុនយ៉ុន..
សិស្សស្រីវ័យជំទង់រហ័សដេីរញាប់ជេីងឆ្មេរស្ទុះចូលទៅក្នុងបណ្ណាល័យដេីម្បីអានសៀវភៅជាមួយនឹងមិត្តភក្តិ។ដ្បិតថានាងជាសិស្សពូកែក្នុងថ្នាក់ជាងគេក៏ដេាយ តែនាងក៏នៅមានសម្រស់ដែលអំណេាយទានពីធម្មជាតិល្អគយគន់បីដូចជាអន្ទាក់ទាក់ស្នេហ៍ទាក់ចិត្តប្រុសកំលេាះៗប្រចាំវិទ្យាល័យអេាយបាក់លុងជ្រៅទៅក្នុងរណ្តៅស្នេហ៍គ្មានអាសូររបស់នាងគ្រប់ៗគ្នា។ទីធ្លាទីលានបាល់ទាត់ប្រចាំនៅក្នុងសាលាសុទ្ធតែបុរសសង្ហារៗ ជាពិសេសវ័យកណ្តាល ដែលទេីបនឹងលូតលាស់ថ្មីៗឯណេះក៏មិនអន់ណាស់ដែរ មុខមាត់ម្នាក់ៗសុទ្ធតែជាប់ឈាមជ័រជាកូន កាត់ចម្រុះជាតិសាសន៍ មិនដឹងថាជំនាន់ថ្មីៗប៉ុន្មានប្រាណនេះអាចសាងស្នាដៃ ផ្នែកសិក្សាល្បីរន្ទឺដូចសិស្សច្បងមុនៗដែលឬអត់ទេ។
«អុងសាង!!» កំលេាះមុខស្តេីងតូចច្រម៉េចរហ័សរត់សម្រុក ចូលមកចាប់ក្រៀកករ មិត្តដេាយទឹកមុខស្រស់ញញឹមកាល បេីដឹងថាការសំុផ្ទេរឈ្មេាះមករៀនថ្នាក់ជាមួយ ប៊ុនយ៉ុន បាន សម្រេចទៅហេីយនេាះ។
«ថេយ៉ុងមកពីព្រឹកម្លេ៉ះវ្ហេីយ?» អុងសាង ប្រញាប់សួរហេីយ ក៏មិនភ្លេចឱនមេីលផ្លាកឈ្មេាះសិស្សរបស់គេដែរ។
«មកដេីម្បីចាប់តុអេាយបានអង្គុយក្បែរៗប៊ុនយ៉ុននេាះអី?»
«លះបង់ពិតមែន សុខចិត្តចេាលមិត្តភក្តិទៅតាមស្រី ឯងនេះកត្តញូជាមួយនាងដល់ម្លឹង?»ស្តាប់ទៅវាដូចហួសចិត្តដែរ តែទីធ្លាសាលារៀនវាមិនធំដល់ថ្នាក់ដេីរបុកក្បាលគ្នាមិនបានឯណា គេជ្រេីសតាមស្រី ព្រោះគេចង់សាងភាពជាបុរសដេីម ទ្រូង ៥ ហត្ថចែចង់ស្រីបេះដូងថ្មកំពូលស្នេហ៍ម្នាក់នេាះឲ្យបានហេីយពេលណាគេនិងអាលបានឈ្នះល្បែងភ្នាល់គ្នាមួយរៀលៗជាមួយបនភឿនគូរកនអស់ទាំងនេះនាពេលខាងមុខ។«ប៊ុនយ៉ុន បងសង្ហារមកដល់ហេីយ» ណានី រហ័សកែសដៃមិត្តឲ្យងាកទៅសម្លឹងរាងខ្ពស់មាំទាំក្នុងដំណេីរស្វាហាប់។តាម ពិតនាងក៏មិនអាចគេចផុតពីកែវភ្នែកសម្បូរស្នេហ៍ពិឃាតបេះដូងរបស់ខ្លួនបានដែរ គេនេាះសង្ហារល្អឥតខ្ចេាះ ទាំងខ្ពស់ ទាំងស្វាហាប់ រៀនក៏ពូកែមិនចាញ់នាងដែរ មុខមាត់ល្អគន់សឹងតែមិនអាចខ្វះចន្លេាះ ស្រីណាគេចផុតទ្រាំមិនស្នេហ៍បានមានតែឆ្លួតហេីយ។