«អ្ហឹកៗហឺៗ!!» ថេយ៉ុង បន្លឺសំឡេងយំមិនឈប់ក្រេាមអំពូលភ្លេីងរាត្រីក្នុងបន្ទប់ យំយ៉ាងខ្លាំងដេាយការឈឺចាប់វាយប្រហារសម្រុកចូលមកធ្វេីឲ្យខួរក្បាលរបស់គេពិបាកស្ងប់មិនអាចឈប់គិតពីពាក្យសម្តីស្រែកបណ្តេញប៉ុន្មានម៉ាត់ចេញពីមាត់បុរសម្នាក់នេាះបានឡេីយ។ រ៉ាហ្វត ដកដង្ហេីមធំៗព្រមទាំងព្យាយាមនិយាយបញ្ឈប់សំុឲ្យគេឈប់យំស្តាយស្រណេាះមនុស្សដែលចង់ទៅហេីយ ឃាត់យ៉ាងណាក៏គេមិនស្តាប់ដែរ បេីសិនជាគេមានជម្រេីសទៅហេីយ ទេាះត្រូវយំដល់លិចខ្លួនទៀតក៏មិនអាចទាញពេលវេលាឲ្យថយក្រេាយបានដែរ។
«ចាំខ្ញុំទៅត្រៀមឲ្យខាងស្ថាប័នធ្វេីលិខិតឆ្លងដែនឲ្យអ្នកប្រុសតូចថ្មី ចប់រឿងក្តីនេះហេីយពេលណាត្រលប់ទៅកូរ៉េវិញចុះកំុនៅទីនេះទៀត!»រាងតូចក្រសេាបភួយគេងចំកេាងខ្នងយំសស្រាក់ ម្នាក់ៗសុទ្ធតែមិនចូលចិត្តគេឲ្យនៅក្បែរខ្លួន នៅមិនបាន មិនហាម មិនអាណិតចូលចិត្តស្រែកដេញ ស្រែកគំហកគំរាមចិត្តគេរហូត។
«មិនអីទេ ធ្វើតាមការសម្រេចចិត្តរបស់លេាកចុះ!» ថេយ៉ុង ទាញភួយចេញក្រេាកទៅអង្គុយឱបក្បាលជង្គង់ផ្អែកក្បែរមាត់ទ្វារព្រមទាំងយំរហាមសម្លឹងមេីលទៅខាងក្រៅផ្ទះទឹកភ្នែកហូរសស្រេកសស្រាក់មិនដឹងថាពេលណា គេអាចរឹងមាំឈប់បង្ហូរទឹកភ្នែកសេាកសៅទាំងនេះបាននេាះទេ។
«ខ្ញុំមិនឈប់តាមដានរឿងរបស់អ្នកប្រុសត្រឹមតែប៉ុណ្ណឹងទេ» រ៉ាហ្វត ដេីរចូលទៅអង្គុយក្បែរ ថេយ៉ុង លូកដៃទៅចាប់ដៃរបស់រាងតូចមកកាន់ជាប់។
«ហេតុអី?»
«ព្រោះខ្ញុំជឿជាក់ថា ជុងហ្គុក មិនងាយឈប់ស្រលាញ់អ្នកប្រុសដាច់ខាត គេច្បាស់ជាមានរឿងលាក់បាំងនៅពីក្រេាយខ្នងជាមិនខានទេ!» ថេយ៉ុង គ្រវីក្បាលយ៉ាងអស់សង្ឃឹមឲ្យគេនៅសង្ឃឹមដូចម្តេចទៀតបេីបុរសចិត្តខ្មៅម្នាក់នេាះ និយាយច្បាស់ៗហេីយថាគ្រប់យ៉ាងរវាងគេនិងថេយ៉ុងត្រូវចប់មិនឲ្យសល់ចំណងជាប់ពាក់ព័ន្ធនិងគ្នាអ្វីបន្តិចណាឡេីយ គេធ្វើតាមចិត្តគេ គេនិយាយហេីយ ចប់គឺត្រូវតែចប់មិនអាចសេសសល់មធ្យេាបាយអ្វីទៀតទេ ទាក់ទងគ្នាវិញក៏គ្មានបានប្រយេាជន៍អ្វីដែរ បេីបទពិសេាធន៍ឈឺចាប់សុទ្ធតែធ្លាប់ជួបមកដូចគ្នានេាះ។