នារាត្រីនេះ...
ថេហ្គូ ហា!!!
សំឡេងស្រែកបន្លឺក្រេាយខ្នងមាឌល្អិតដែលអង្គុយបត់ភ្លៅកង្កែបឱបកូនតុក្កតាមិនមាត់ មិនករតែបានបង្ហាញឲ្យឃេីញពីខ្នងតូចស្រឡូនច្រម៉ក់ញ័រ ហាក់ដូចជាកំពុងយំ។ ជុងហ្គុក សេីចញឹមៗដាក់បង្គុយចុះរួចខិតទៅជិតលូកដៃប៉ះគូទទន់ៗប៉េាងៗច្របាច់ថ្នមៗសឹមឈ្ងេាកទៅថេីបថ្ពាល់ ថេហ្គូ មួយខ្សឺតស្រាប់តែអាល្អិតលេីកដៃជូតចេញ។«ឥឡូវចេះកំណាញ់ខ្លួនទៀត?» ជុងហ្គុក ចាប់បង្វិលកាយតូចឲ្យបែរមកខាងមុខតែ ថេហ្គូ ស្ទុះក្រេាកឈរឱបដៃធ្វេីមុខក្រហមខឹង ផ្អែកក្បាលគ្រែយំពេបមាត់ទាល់ច្រវែប។
«ងរ..» ថេហ្គូ ស្រែកហេីយទន្ត្រំជេីងធាក់ពូក កាលពីថ្ងៃស្តីអេាយគេ ដល់ពេលយប់មកលួងលេាម ស្តីហេីយទេីបមកលួងតាមក្រេាយគួរឲ្យស្អប់។«ខឹងយូរៗយ៉ាងនេះ អ្នកណាលួងឈ្នះ ប៉ានិយាយលេងសេាះធ្វេីឯងខឹងដែរ កូនឯងចិត្តថ្លេីមធ្វេីមកពីស្អី ពូកែខឹងងរង៉ក់ដូចក្មេងស្រី មិនគួរឲ្យស្រលាញ់សេាះ!»
«កាលមុនកូនសួរ មាត់និងថាស្រលាញ់កូន ឥឡូវថាមិនគួរឲ្យស្រលាញ់ ចាស់និយាយកុហករហូត ហេីយចង់ឲ្យកូនក្មេងនិយាយត្រង់ៗ..» ជុងហ្គុក ចំហរមាត់សម្លឹងទឹកមុខយំសស្រេកសស្រាក់របស់កូន ដេាយអារម្មណ៍ហួសចិត្តក្មេងទេីបតែមានអាយុ ៣ ឆ្នាំជាងសេាះចេះស៊កសៀតឲ្យឪពុកវិញទៀត។«គួរឲ្យស្រលាញ់ពេលកូនចេះស្តាប់បង្គាប់ មិនគួរឲ្យស្រលាញ់ពេលកូនងរង៉ក់ ខឹងងំបែបនេះទេីបប៉ាថាអញ្ចឹងទៅ!»
«ប៉ាក៏ដូចគ្នា ប៉ាគួរឲ្យស្រលាញ់ពេលប៉ាថ្នាក់ថ្នមកូន ប៉ាគួរឲ្យស្អប់ ពេលប៉ាស្តីឲ្យកូន ប្រេីកម្លាំងធ្ងន់ៗដាក់កូន? បេីកូនធំ កូនចេះទ្រាំ ប៉ាស្តីឲ្យ ១-២-៣ ថេហ្គូ ទ្រាំស្តាប់បាន តែថេហ្គូអត់ទាន់ចេះ បេាកខេាអាវ លាងចាន ដាំបាយធ្វេីម្ហូប ថេហ្គូ អត់ចេះជិះកង់ បេីថេហ្គូចេះ ថេហ្គូជិះកង់ទៅគេងផ្ទះលេាកតារហូត ឲ្យប៉ាឯងនិងមូមូយំអាណិតកូន ថេហ្គូ ឈប់មកនៅផ្ទះនេះវិញ ឈប់ឲ្យគ្រប់គ្នាពិបាកចិត្ត ពិបាកចិញ្ចឹមក្មេងចិត្តធំដូចថេហ្គូ ហុឹកៗ!!» ថេហ្គូ យំអណ្តឺតអណ្តក់មាត់រអ៊ូរងូវៗញ័ររន្ថេីន។