ផឹបៗ សម្លេងសម្រឹបជើងរបស់នាយកម្លោះសង្ហាដែលដើរចូលកក្នុងកម្មពិធីទាំងមានអំណាច..!មនុស្សគ្រប់គ្នានាំគ្នាបង្វែកការចាប់អារម្មណ៍មកកាន់នាយគ្រប់គ្នា អ្នកណាមិនស្គាល់ចន ជុងហ្គុក កម្លោះAlphaដែលគេដាក់រហ័សនាមថា បុរសបេះដូងដែក ឬជាកម្លោះប៉ូលខាងត្បូង ព្រោះនាយជាមនុស្សដែលត្រជាក់ស្រេប អាចនិយាយបានថាឈាមត្រជាក់ សាហាវ ឃោឃៅសម្លាប់មនុស្សគ្មានញញើតដៃបន្តិចសោះ។ ប៉ុន្តែនាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់នារីៗឬomegaទាំងអស់ ព្រោះនាយមិនត្រឹមតែសង្ហាទេ ប៉ុន្តែជាមហាសេដ្ឋី ជាអ្នកមានអំណាចជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែយើងដឹងស្រាប់ហើយថានាយជាបុរសបេះដូងដែក គ្មានអារម្មណ៍ គ្មានមនោសចេតនា មិនថាស្រីស្អាត ឬomegaស្អាតខ្លាំងប៉ុណ្ណាក៏នាយមិនចាប់អារម្មណ៍ដែរ តើអ្នកណាអាចបំបែកផ្ទាំងរំនាំងដែកនេះចូលទៅក្នុងបេះដូងនាយកម្លោះអាល់ហ្វាម្នាក់នេះបានទៅ??
« សូមស្វាគមន៍លោកចន នេះកម្មវិធីរបស់ខ្ញុំមានកិត្តិយសណាស់ដែលបានលោកចូលរួមដោយផ្ទាល់បែបនេះ »លោកលីជាម្ចាស់កម្មវិធីក៏ចូលទៅនិយាយរាក់ទាក់នាយសង្ហា នេះមិនមែនរឿងធម្មតាទេដែលកំពូលមនុស្សដូចជាចន ជុងហ្គុកចូលរួមកម្មវិធីបែបនេះនោះ
« ទំនេរក៏ឆ្លៀតមក »សម្លេងនាយមួយឃ្លាធ្វើឲ្យលោកលីគាំងរកពាកនយនិយាយមិនឃើញ ការពិតចូលរួមនេះដោយសារទំនេរមិនមែនចាប់អារម្មណ៍កមមមវិធីគាត់ទេ??
« អរ...ហឹ ហឹបាទ អញ្ចឹងលោកចនអញ្ចើនទៅអង្គុយត្រង់នោះទៅ »លោកលីញញឹមមិនសមដាក់ជុងហ្គុក តែគាត់ក៏ប្រញ៉ាប់បង្វែររឿងធ្វើជាជូននាយទៅរកកន្លែងអង្គុយវិញមុននឹងបាក់មុខជាងនេះ
នាយកម្លោះអង្គុយយ៉ាងហំហាន ទឹកមុខមាំស្មើធេង តែស្រីនៅក្នុងកម្មវិធីក៏នាំគ្នាសម្លឹថនាយចង់ជ្រុះគ្រាប់ភ្នែកទៅហើយ ម្នាក់ៗសុទ្ធតែញ័រប្រាណចង់បាននាយជាដៃគូ។
« លោកចន......»សម្លេងស្រួយស្រាលពីកញ្ញាអេលឡា ដែលជាកូនស្រីរបស់លោកលីក៏បន្លឺឡើង ចំណែកឯនាយក៏ងាកទៅមើលបន្តិចទៅ
YOU ARE READING
⚜️ OMEGA IS MINE ⚜️
Short Story«អ្នកជារបស់ខ្ញុំតែម្នាក់គត់» Thank you so much for reading ❤️🙏