EP2:ខ្ញុំមិនត្រូវការពាក្យសម្តី តែខ្ញុំត្រូវការទង្វើជាក់ស្តែង

789 70 3
                                    

ពេលព្រឹកព្រលឹប បន្លឺស្រាលៗក៏រំសាត់ប៉ះនឹងផ្ទៃមុខនាយសង្ហាដែលកំពុងសម្រាកលើគ្រែទាំងអាក្រាតកាយដោយសារយប់មិញរវល់ជាប់លេងសុីគូរថៃ ។ នាយកម្លោះមិនទាន់បើកភ្នែកតែដៃក៏រាវរកដៃគូររួមរក្ស័យប់មិញតែបែរជារាវមិនប៉ះអ្វីសោះធ្វើឲ្យនាយប្រញ៉ាប់បើកភ្នែកមើលក៏ឃើញថាគ្មានមនុស្សឡើយ។

« នេះអាចទៅផ្ទះវិញបានទៀតឬ?? »នាយបន្លឺទាំងហួសចិត្តនឹងក្មេងប្រុសយប់មិញ នាយលេងម៉ាអស់ដៃប៉ុណ្ណឹងហើយនៅមានកម្លាំងរត់ចោលនាយទៀត ហើយដែលគួរឲ្យខឹងនោះ នាយមិនដែលមានs3xជាមួយអ្នកណាទេ ក្មេងនោះជាលើកទីមួយហើយបែរត្រូវគេរត់ចោលទៅវិញ នេះដូចជាមិនទុកគេក្នុងភ្នែកសោះ

នាយប្រញ៉ាប់ចុះពីលើគ្រែ ស្រវ៉េស្រវ៉ាទាញយកសម្លៀកបំពាក់មកស្លៀកពាក់មុននឹងទាញទូរស័ព្ទចុចតេទៅកូនចៅជំនិតរបស់ខ្លួន...។

« អាឡូអាសុីង យប់មិញអ្នកណាយកទឹកកកឲ្យយើង »នាយកូនចៅមិនទាន់បាននិយាយផង ចាហ្វាយនាយក៏ស្រែកខ្លាំងៗដាក់ធ្វើឲ្យគេភ័យចង់លួសព្រលឹងទៅហើយ

« មិនដឹងទេចាហ្វាយ ព្រោះយប់មិញខ្ញុំបានតេទៅប្រាប់មេការឲ្យរៀបចំ បើចាហ្វាយចង់ដឹងអាចសួរគេបាន »

« ហៅមេការមកជួបយើងឥលូវនេះភ្លាម»បន្ទាប់ពីនិយាយចប់នាយក៏បិទទូរស័ព្ទភ្លាមហើយបោះទូរស័ព្ទទៅជ្រុងម្ខាងលើគ្រែហើយក៏ដាក់ខ្លួនអង្គុយលើសាឡុងសម្លឹងមើលចានទឹកកកដែលដាក់នៅលើតុ ស្រាប់តែខួរក្បាលក៏នឹកទៅដល់ក្លិនដ៏ទាក់ទាញរបស់ក្មេងតូចនោះ នឹកឃើញគ្រប់ក្បាច់ដែលគេធ្វើដាក់នាយតូច ធ្វើឲ្យរាងក្រាស់ចង់តែបោកក្បាលឲ្យស្លាប់ទេ

បន្តិចក្រោយមកមេការក៏ចូលមកដល់ នាយក៏រៀបរឹកបន្តិចមុននឹងសួរទៅកាន់គាត់។

« អ្នកណាយកទឹកកកឲ្យយើងយប់មិញ?? »កែវភ្នែកខ្លាសម្លឹងទៅមេការធ្វើឲ្យគាត់លេបទឹកមាត់មួយក្អឹកមុននឹងនិយាយ

« គឺ...គឺ គេឈ្មោះថាគីម ថេហ្យុង»

« ផ្ទះនៅឯណា?? »សំណួរនេះធ្វើឲ្យមេការភ័យជំនួសរាងតូចព្រោះគិតថាជុងហ្គុកប្រហែលជាខឹងចង់សម្លាប់គេហើយ

⚜️ OMEGA IS MINE ⚜️Where stories live. Discover now