ជុងហ្គុកចំណាយពេលជាង1ម៉ោងទម្រាំអាចលួងរាងតូចឲ្យញ៊ាំបាយនិងញ៊ាំថ្នាំបានព្រោះថារាងតូចម្នាក់នេះក្បាលរឹងជាងដែបថែបម៉ាកVទៀត។
« គេងទៅបន្តិចទៀតយើងនាំឯងទៅភូមិគ្រឹះរបស់យើង »ជុងហ្គុកទាញភួយមកដណ្តប់ឲ្យថេហ្យុងតែបែរមុខទៅម្ខាងដោយមិនខ្ជីមើលមុខគេ
« អត់ទៅ »ថេហ្យុងនិយាយទាំងមុខដូចគេចងបាញ់ តែនិយាយមិនខ្ជីងាកទៅមើលមុខរាងក្រាស់ទេ
« ហ្ហើយ....»ជុងហ្គុកក្រវីលក្បាលទាំងសង្រ្គឺតធ្មេញព្រោះថាគ្មានអ្នកណាហ៊ានចំទាស់ចិត្តនាយទេ ហើយក៏គ្មានអ្នកណាមិនស្តាប់នាយដែរ នេះកុំតែនាយមកទទួលខុសត្រូវលើគេទេ កុំអីពេលនេះដេកក្នុងមឈូសបាត់ហើយ
« បានៗ ដេកទៅ»ជុងហ្គុកព្យាយាមត្រជាក់បំផុតហើយក៏អង្គុយមើលរាងតូចឲ្យគេង ពេលគេគេងលក់នាយនឹងនាំគេទៅភូមិគ្រឹះដោយខ្លួនឯង
#Skip
នេះប្រហែលម៉ោងជិត11ថ្ងៃត្រង់ហើយ ថេហ្យុងក៏បើកភ្នែកសន្សឹមៗលើមើលគ្រប់ជ្រុងនៃបន្ទប់ក៏ឃើញថាគេមិនបានទៅផ្ទះរបស់គេទេ ។« ហ្ហើយ ជាផ្ទះរបស់អាបុិនោះផ្ទះមែនទេ?? »ថេហ្យុងនិយាយទាំងមុខក្រញូវ
« ជាបន្ទប់បីសាចជញ្ជក់ឈាមឬក៏យ៉ាងមិច?? »ថេហ្យុងបន្លឺទាំងហួសចោត្តព្រោះថាបន្ទប់បិទវាំងនងជិតឈឹងមិនអាចឲ្យពន្លឺចូលក្នុងបានឡើយ ចំណែកឯពណ៍វិញគឺពណ៍ខ្មៅទាំងអស់មិនលើលែងសម្បីភួយ ខ្នើយ។
ថេហ្យុងបោះជើងចុះក្រោមហើយក៏ដើរទៅទាញវាំងនងដើម្បីឲ្យពន្លឺបានចូលមុននឹងដើរមើលបរិវេនបន្ទប់ហើយក៏ចុះទៅខាងក្រោម ។
« អ្នកប្រុសភ្ញាក់ហើយមែនទេ?? »សម្លឹងរបស់រាងចំណាស់ធ្វើឲ្យថេហ្យុងរហ័សមើលទៅគាត់ បើតាមមើលគាត់ប្រហែលជាម៉ែដោះនៅក្នុងភូមិគ្រឹះនេះហើយ
«បាទ ហើយចុះប្រុសម្នាក់នោះទៅណាបាត់ហើយ? »
« ចាហ្វាយមែនទេ?? គាត់ទៅចេញទៅក្រៅបាត់ហើយ»
« អរ ហើយអ៊ំមានអ្វីឲ្យខ្ញុំជួយទេ?? »ថេហ្យុងញញឹមរួសរាយទៅគាត់មុននឹងសួរចង់ធ្វើអ្វី ព្រោះគេមិមសូវចេះនៅស្ងៀមទេ
YOU ARE READING
⚜️ OMEGA IS MINE ⚜️
Historia Corta«អ្នកជារបស់ខ្ញុំតែម្នាក់គត់» Thank you so much for reading ❤️🙏