ភាគទី01

70 2 0
                                    

មនុស្សទីពីរ
ភាគទី 01
ᐛ Enjoy

ឆ្នាំ2017នៅក្លឹបរាត្រីជាប់ជាយក្រុង
នៅខាងក្នុងក្លឹបដែលមានសភាពងងឹតមានតែភ្លើងពណ៌ភ្លឺទៅមកតាមចម្វាក់តន្ត្រៃបែបបទញាក់ដ៏លាន់រំពងដោយ បុគ្គលិកម្នាក់ៗនៅទីនោះកំពុងតែមមាញឹកតាមតួនាទីរបស់ខ្លួន ស្របពេលនោះក៏មានបុរសម្នាក់ស្លៀកពាក់ឈុតអាវធំខ្មៅដូចជាអង្គរក្ស កំពុងឈរនៅក្បែរមាត់ជណ្តើរមើលមកសកម្មភាពភ្ញៀវនិងបុគ្គលិកយ៉ាងយកចិត្តទុកដាក់ ។ ភ្លាមនោះទូរស័ព្ទក្នុងហោប៉ៅរបស់នាយក៏ស្រាប់តែរោទិ៍ឡើងនាំឲ្យនាយលូកដៃចូលហោប៉ៅទៅទាញទូរស័ព្ទមកនិយាយ ។

" បាទចៅហ្វាយ ប៉ុន្តែអ្នកដឹកនៅមិនទាន់មកវិញនៅឡើយទេទាន "
(............)
" បាទចៅហ្វាយ ខ្ញុំនឹងរៀបចំ " ទូរស័ព្ទត្រូវបានផ្តាច់បន្ទាប់ពីបញ្ចប់សន្ទនា ។ គាប់ជួនក៏មានបុគ្គលិកប្រុសម្នាក់កំពុងតែលើកថាសដែលមានស្រាពីរបីកែវលើនោះដើរកាត់មកល្មម ។

" ជីហ៊ូ "
" បាទបង " កម្លោះជាម្ចាស់ឈ្មោះខ្លួនកាលបើបានឮនាយហៅហើយក៏ឈប់ង៉ក់ ។
" ឯងមកនេះបន្តិច " ឃើញគេនៅឈរឆ្ងក់បែបនេះ នាយក៏ចងចិញ្ចើមឡើងបន្តិចរួចក៏លើកម្រាមដៃពីរបក់ដៃឲ្យគេចូលទៅជិតខ្លួន ។ ជីហ៊ូ ក៏ដើរទៅរកនាយយ៉ាងលឿង ។ គ្មានបុគ្គលិកណាហ៊ានជាមួយគេនោះឡើយ ព្រោះនៅទីនេះបន្ទាប់ពីចៅហ្វាយធំមកគឺគេហ្នឹងហើយ អុីយ៉ុង ជាជំនិតរបស់ម្ចាស់ក្លឹបនេះឯង ។
" ដោយសារអ្នកដឹកឥវ៉ាន់នៅមិនទាន់មកដល់ ចឹងឯងជួយសម្រួលយើងបន្តិចទៅ " អុីយ៉ុង អោនមកនិយាយខ្សឹបៗក្បែរត្រចៀក ជីហ៊ូ ព្រោះតែមកពីសម្លេងនៃចម្រៀងឮខ្លាំងពេកទើបពិបាកក្នុងការនិយាយប្រាប់ ។
" ប៉ុន្តែខ្ញុំកំពុងរវល់ដែរបង....."
" ចៅហ្វាយបញ្ជាមកហើយឯងនៅចង់ប្រកែកទៀត ? "
" បើមិនចង់ត្រូវ ឆាប់ធ្វើតាមយើងប្រាប់ភ្លាមទៅកុំសុាំញុាំច្រើន "
" ....... " ជីហ៊ូ មិនហ៊ានប្រឆាំងនឹងបញ្ជាក៏បានត្រឹមតែនៅស្ងៀម ។
" នេះសោរឡានទំនិញនៅខាងក្រោយ "
" បាទ..បង "

នៅតាមដងផ្លូវដែលកំពុងដំណើរការចរាចរណ៍ស្រាប់តែមានការកកស្ទះតម្រៀបឡានគ្នាជាជួរៗ ។ រថយន្តមួយៗចេះតែជិះរំកិលម្តងបន្តិចៗរហូតទៅដល់ខាងមុខទើបអាចមើលដឹងថាតាមការពិតការកកស្ទះគឺដោយសារតែមានក្រុមប៉ូលិសកំពុងចុះមកត្រួតពិនិត្យយានយន្ត ។ គ្រប់រថយន្តដែលឆ្លងកាត់ត្រូវឲ្យប៉ូលិសឆែកមុននឹងបន្តដំណើរទៅមុខ ។
" ហេតុអីបានចាំបាច់ត្រូវឆែកគ្រប់ឡានទៅលោកប៉ូលិស ? " ស្របពេលប៉ូលិសកំពុងឆែកឡានទំនិញរបស់ខ្លួន ជីហ៊ូ ក៏ឆ្លៀតងាកមកសួរប៉ូលិសដែលឈរក្បែរឡានខ្លួនបន្តិច ។
" ដោយសារប៉ូលិសកំពុងមានការសង្ស័យថាមានករណីជួញដូរគ្រឿងញៀននៅម្តុំនេះ....... " អធិប្បាយមិនទាន់ចប់សេចក្តីផង ប៉ូលិសម្នាក់ក៏រត់ពីក្រោយឡានទំនិញរបស់ ជិហ៊ូ មកក៏លើកដៃស្មើថ្ងាសគោរពទៅប៉ូលិសដែលកំពុងនិយាយជាមួយ ជីហ៊ូ នេះ ។
" ឡាននេះមានលាក់គ្រឿងញៀនកញ្ចប់នៅខាងក្នុងទំនិញ លោកនាយ "
" ...?លោកប៉ូលិសមើលច្រឡំទេដឹង ?" ជីហ៊ូ គ្រាន់តែឮថាបែបនោះភ្លាម នាយភាំងស្ទើរនិយាយមិនចង់ចេញ ព្រោះគេក៏មិនបានដឹងថាឥវ៉ាន់នោះជាអ្វីឬមានលាក់គ្រឿងញៀនដូច្នោះទេ គេដឹងត្រឹមតែថាត្រូវដឹកឥវ៉ាន់យកទៅដាក់នៅគោលដៅប៉ុណ្ណោះ !
" ពួកយើងសុំឃាត់ខ្លួនលោកមកផ្តល់ចម្លើយ ហើយឡានវិញ គឺក៏ត្រូវឃាត់ទុកសិនដូចគ្នា " មិនបាច់អ្នកណានោះទេ គឺលោកនាយប៉ូលិសហ្នឹងហើយជាអ្នកទាញខ្នោះដៃយកមកដាក់គេតែម្តងដោយមិននិយាយអីច្រើន ។

មនុស្សទីពីរ ( NOT U ) Where stories live. Discover now