ភាគទី04

10 0 0
                                    

មនុស្សទីពីរ
ភាគទី 04
ᐛ Enjoy

      ក្រុមហ៊ុន
" និយាយតាមត្រង់ណា ខ្ញុំពិតជារីករាយណាស់ដែលបានសហការណ៍ជាមួយនាយកវ័យក្មេងដូចជាលោក  "  អ្នកដែលកំពុងនិយាយនិងលូកដៃទៅចាប់ដៃគ្នាជាមួយគេនោះ គាត់គឺជាលោកអគ្គនាយកម្នាក់ដែល ជីអា បានប្រទះកាលពីព្រឹកមិញនោះឯង ។
" ហាសហា ជាកិត្តិយសណាស់ "  ជុងហ្គុក ក៏ឆ្លើយតបយ៉ាងល្អទៅវិញជាមួយការសើច ប៉ុន្តែសើចទាំងមិនសូវសមប៉ុន្មានទេបន្លប់ឲ្យការនឿយហត់ក្រោយពីការពិភាក្សាការងារចប់ ។
" តាមពិតទៅលោកនៅក្មេងបែបនេះ មិនស្មានថាក៏ពូកែយ៉ាងនេះសោះ មិនសរសើរមិនបានទេ ។ ថ្ងៃក្រោយជួបគ្នាណា ខ្ញុំគិតលាទៅវិញសិនហើយ "  លោកអគ្គនាយកក៏ងើបក្រូកពីសាឡុង ចំណែកឯលេខាស្រីគាត់វិញក៏ឱនគោរពមកទៅកាន់ ជុងហ្គុក មុននឹងចាកចេញដូចគ្នា ។
" បាទ។ ឈីន ជូនដំណើរអ្នកទាំងពីរផង " ជុងហ្គុក ក៏ក្រឡេកងាកទៅប្រាប់កូនចៅជំនិតរបស់គេដែលកំពុងចាំនៅឯមាត់ទ្វារឯណោះឲ្យជូនដំណើរដៃគូរសហការណ៍ត្រឡប់ទៅវិញ ។
" បាទចៅហ្វាយ ។ សូមអញ្ចើញខាងនេះ "
ចន ជុងហ្គុក គេជានាយកក្រុមហ៊ុននេះមួយទាំងមូលដែលបានបន្តតំណែងពីឪពុករបស់គេតាំងពីគាត់បានចែកឋានទៅម្ល៉េះ ។ ហើយគេត្រូវបានគេស្គាល់ថាជាកូនប្រុសតែមួយប្រៀបបីដូចជាគ្រាប់ពេជ្យរបស់ត្រកូល ចន តែម្តងបើនិយាយទៅ ។

តុកៗ!  សម្លេងគោះទ្វារស្រាប់តែបន្លឺឡើងបន្ទាប់ពីអគ្គនាយកនោះទើបតែចាកចេញទៅបាត់ ។
" ចូលមក "
" ហុឹម--- " សម្លេងដកដង្ហើមធំដែលស្តាប់មកដូចជាតាងតឹង គេប្រលែងខ្យល់ដង្ហើមមកអស់ពីពោះ និងចាប់បន្ធូរក្រវ៉ាត់កបន្តិចហើយក៏ប្រលែងលំនឹងខ្លួនមួយអស់ផ្តេកខ្នងទៅនឹងសាឡុងពេលដែលភ្ញៀវចេញទៅបាត់ ។
" លោកនាយក នេះទឹកត្រជាក់ៗសម្រាប់លោកនា..."
" ទុកនៅលើតុរួចចេញទៅវិញទៅ "  បុគ្គលិកស្រីម្នាក់ខំមានបំណងល្អយកទឹកត្រជាក់ៗមកឲ្យពិសារ តែបែរជាត្រូវគេដេញចេញទៅវិញព្រោះតែអារម្មណ៍ហត់នឿយរបស់ខ្លួន ។
" ទម្រាំតែនិយាយត្រូវគ្នា យើងស្ទើរតែស្ទះខ្យល់ស្លាប់ទៅហើយ "  ជុងហ្គុក អង្គុយជ្រោងសក់រួចនិយាយតែម្នាក់ឯង ។
" ចៅហ្វាយ "  ទើបតែជូនដំណើរអគ្គនាយកនិងលេខាទៅអម្បាញ់មិញសោះ ឈីនក៏មកដល់វិញបាត់ទៅហើយ ។
" ឈីន ម៉េចក៏ឯងមកវិញលឿនម៉េះ ? "   គេកំពុងតែអង្គុយស្រួលផងកូនចៅក៏មកដល់វិញបាត់ធ្វើឲ្យគេភ្ញាក់ស្ទើរស្លាប់ ។
" រឿងឲ្យរកលេខាថ្មី យ៉ាងម៉េចហើយ ? "  ឆ្លៀតពេលនេះទំនេរទើប ជុងហ្គុក ក៏សួរេពីរឿងដែលគេឲ្យរកលេខាថ្មីឲ្យគេ ។
" នៅទេចៅហ្វាយ "
" ចំមែន "  ដឹងថារកលេខាថ្មីមកជួយជំនួសដៃជើងមិនទាន់បាន គេកាន់មួម៉ៅថែមទៅទៀត ។
" ហ្អឹម---ដល់ម៉ោងត្រឡប់ទៅផ្ទះល្មមចៅហ្វាយ " នាយអោនមុខមើលនាឡិកាដៃខ្លួនបន្តិចហើយក៏ងាកមកប្រាប់ ជុងហ្គុក វិញ ។

មនុស្សទីពីរ ( NOT U ) Onde histórias criam vida. Descubra agora