មនុស្សទីពីរ
ភាគទី 02
ᐛ Enjoy" សុង ជីអា ! " សម្រែកសម្លេងគ្រលរមួយបានឮចេញពីផ្ទៃងងឹងខាងក្រោយមកស្របពេលដែល ក្រុមជនពាលដែលទើបតែសម្លាប់បងប្រុសនាងកំពុងតែដើរចូលមករកនាងយឺតៗ ។
" មីងឃ្យូ ? " គ្រាន់តែឮសម្រែកនោះភ្លាម នាងតូចជីអាក៏អាចដឹងបានដឹងទៅហើយថាជាសម្លេងរបស់អ្នកណា ។ គេជាមិត្តរួមថ្នាក់របស់នាង ។ផាវៗ.....
គ្រាប់បែកផ្សែងពីរគ្រាប់ក៏ផ្ទុះឡើងបង្វែរដានឲ្យ មីងឃ្យូ ចូលទៅទាញដៃ ជីអា រត់មកយ៉ាងលឿនដើម្បីគេចពីក្រញាំពួកជនពាលទាំងអស់នោះ ។
" ចង្រៃយ៍ ! " ទម្រាំតែបាត់ផ្សែងអស់ នាងក៏បាត់ខ្លួនចេញទៅបាត់ដូចគ្នា បន្សល់ទុកត្រឹមតែភាពក្តៅក្រហាយដល់ក្រុមអន្តពាលដែលត្រូវមករបូតនាងទាល់តែបាន ។
បង់អង្គុយ...
ក្រឡេកមកពីរនាក់ដែលបានរត់គេចនេះវិញ ក្រោយពីរត់មកដល់កន្លែងសុវត្តិភាពមួយមក ពួកគេទាំងពីរក៏បានរកកន្លែងសម្រាកសិន
" ហេតុអីក៏លោករកខ្ញុំឃើញ ? " សំណួរបែបស្ងាត់ៗក៏បានសួរទៅកាន់ មីងឃ្យូ ដែលបានជួយនាងឲ្យរួចខ្លួនមុននោះ ។
" ពេលចេញពីធ្វើការក្រៅម៉ោងខ្ញុំតែងតែដើរកាត់តាមនោះ នេះសំណាងហើយដែលខ្ញុំបានទៅជួយនាងទាន់ពេល " មីងឃ្យូ ស្រដីបែបធម្មតាហេតុថានាយមិនដឹងរឿង ។
" ពួកវាបានសម្លាប់បង ជីហ៊ូ " ជីអា និយាយមួយៗស្មើៗមិនទាំងមើលមុខ មីងឃ្យូ ផង ។ កែវភ្នែកដ៏រឹងមាំរបស់នាងក៏កំពុងតែសម្រក់ទឹកភ្នែកស្ងាត់ៗ បើមិនចាប់អារម្មណ៍មើលក៏មិនដឹងថានាងកំពុងយំដែរ ។ មីងឃ្យូ ឃើញដូច្នោះហើយ ស្នាមញញឹមមុននោះក៏រសាយចេញពីមុខភ្លាម ព្រោះមុននោះគេខំតែមោទនភាពលើខ្លួនឯងថាបានជួយនាងឲ្យរួចខ្លួនមក ។
" ខ្ញុំ...សុំទោសផង "
" គាត់ត្រូវស្លាប់ទទេរចឹងមែនទេ ? "
" ជីអា .... "
" អ្នកដែលបានបញ្ជាម្នាក់យ៉ុងនោះឲ្យមកសម្លាប់បងប្រុសខ្ញុំ ថ្ងៃណាមួយខ្ញុំនឹងវែកមុខគេយកមកកាត់ទោសឲ្យទាល់តែបាន "
" តើពួកយើងធ្វើអីគេបាន បើយើងគ្មានភស្តុតាងផង "
" បើច្បាប់ធ្វើអីគេមិនបាន ទុកឲ្យខ្ញុំខ្លួនឯងជាអ្នកកាត់ក្តីឲ្យគេ "
" ខ្ញុំសុំទៅផ្ទះវិញហើយ " ជីអា ជូតទឹកភ្នែកហើយក៏ងើបក្រូកដូចជាមនុស្សម្នាក់ដែលរឹងមាំណាស់ចឹងទាំងដែលធាតុពិតនាងកំពុងតែបាត់បង់គ្រប់យ៉ាងអស់ទៅហើយ ។ នាងសល់តែ ជីហ៊ូ ម្នាក់ប៉ុណ្ណោះជាសមាជិកគ្រួសារចុងក្រោយរបស់នាង ប៉ុន្តែពេលនេះនាងលែងមាននរណាទៀតហើយ គ្មានសូម្បីតែម្នាក់ !
" ចាំខ្ញុំជាអ្នកជូននាងទៅវិញ "
" មិនអីទេ មុននោះអរគុណលោកហើយ "
YOU ARE READING
មនុស្សទីពីរ ( NOT U )
Mystery / Thrillerនាងលែងជានាងខ្លួនឯងដូចកាលពីមុនទៀតហើយ ព្រោះនាងត្រូវរស់នៅក្នុងអត្តសញ្ញាណថ្មីជាមនុស្សទីពីរដើម្បីបំពេញបេសកកម្មជាមួយនឹងគោលបំណងធំបំផុតមួយទៀតរបស់នាងនោះគឺ....ដើម្បីសងសឹក ! Jungkook x Aera ( JiA )