មនុស្សទីពីរ
ភាគទី 08
ᐛ Enjoyត្រូវហើយថ្ងៃនេះ សុង ជីអា នាងត្រូវផ្លាស់ផ្ទះដូចដែលបានដឹងហើយថាកាលពីព្រឹកមិញហើយថានាងអត់ងងុយដោយសារតែនៅរៀបចំឥវ៉ាន់ដល់យប់ជ្រៅនោះឯង ក៏ដោយសារបន្ទប់ជួលចាស់របស់នាងត្រូវផុតកុងត្រាជួលបន្ត កុំអីក៏នាងមិនត្រូវមករើចេញទៅកន្លែងថ្មីដែរ ។ យ៉ាងណាក៏ចាត់ទុកថាស្រួល ព្រោះអីកន្លែងថ្មីនោះនៅជិតវីឡាត្រកូលចនស្រាប់ ដូច្នេះនាងមិនចាំបាច់ដើរមកជិះឡានក្រុងទៀតទេ ព្រោះដើរតែបន្តិចគឺដល់វីឡាល្មម ។ ម្ចាស់ឡានឈ្នួលក៏កំពុងតែលើកឥវ៉ាន់ដាក់ឡានរបស់ខ្លួនដើម្បីឲ្យឆាប់ហើយនឹងអាលបានចេញទៅ ។
" តោះអ្នកនាង ,ឥវ៉ាន់លើកដាក់ឡានរួចរាល់អស់ហើយ "
តៃកុងឡានបានជួយនាងលើកឥវ៉ាន់ដែលនៅសល់ទាំងប៉ុន្មានដាក់នៅកន្ទុយឡានរួចរាល់អស់ ទើបគាត់ហៅនាងឲ្យឡើងឡានអង្គុយនៅបាំងមុខដែលនៅជាប់គាត់តែម្តង ។
" ចឹងពួកយើងចេញដំណើរទៅ "
នាងតូចក៏ត្រូវឡើងឡានទៅកន្លែងស្នាក់នៅថ្មីដែលបានកក់រួចនោះជាមួយតៃកុងឡានម្នាក់នេះទៅ ។អាផាតមិន
" សួស្តីអ្នកនាងតើពួកយើងអាចជួយអ្វីបាន ?" បុគ្គលិកសណ្ឋាគារផ្នែកផ្តល់ព័ត៌មានបាននិយាយរាក់ទាក់ទៅភ្ញៀវតាមតួនាទីរបស់ខ្លួន ។
" ខ្ញុំជាអ្នកផ្លាស់មកនៅថ្មីឈ្មោះ ឆូ អេរ៉ា ខ្ញុំបានកក់បន្ទប់រួចរាល់ហើយ " មកដល់អាផាតមិនថ្មីភ្លាម នាងតូចក៏ចុះទៅនិយាយនៅកន្លែងផ្តល់ព័ត៌មានដើម្បីបង់ប្រាក់សរុបដែលនៅសល់។
" ចាស៎សូមចាំបន្តិច "
" អ្នកនាង..... តាមពិតទៅបន្ទប់ដែលអ្នកនាងបានកក់នោះមានគេយកបាត់ទៅហើយ ឲ្យខ្ញុំសុំទោសផង " បន្ទាប់ពីឆែកមើលបញ្ជីឈ្មោះភ្ញៀវតាមម៉ាស៊ីនដែលដំណើរការក្រោមប្រព័ន្ធអេឡិចត្រូនិចហើយ នាងបែរជារាងស្រងាកចិត្តបន្តិចទម្រាំតែនិយាយ ។
" អេ ? ក្រែងបន្ទប់នោះខ្ញុំបានបង់ប្រាក់កក់មុនហើយមិនចឹង ?ចុះនៅមានបន្ទប់ផ្សេងនៅសល់ដែរទេ? "
" ឲ្យពួកយើងសុំទោសផងអ្នកនាង បន្ទប់ដែលនៅសល់ទាំងប៉ុន្មានត្រូវបានគេកក់ម៉ៅយកតែម្តង " បុគ្គលិកផ្តល់ព័ត៌មានព្យាយាមនិយាយយ៉ាងស្រួលដើម្បីសម្រួលអារម្មណ៍នាង ។
" មិនអាចទេ ខ្ញុំគ្មានកន្លែងផ្សេងត្រូវទៅឡើយ...ចុះអ្នកដែលយកបន្ទប់របស់ខ្ញុំនោះជាអ្នកណាទៅ ? "
" គោលការណ៍របស់យើងមិនអាចប្រាប់ឈ្មោះរបស់អតិថិជនបានទេអ្នកនាងសូមអធ្យាស្រ័យ " បុគ្គលិកស្រីនោះរៀបរឹកយ៉ាងល្អអោនលំទោនសុំការអធ្យាស្រ័យពីនាង ។
" ចំមែន ! " នាងតូចក៏ជ្រោងសក់រលោងរបស់នាងឡើង ពេលនេះនាងមិនដឹងថាគួរនិយាយយ៉ាងម៉េចជាមួយបុគ្គលិកនោះឲ្យសមទេ បន្ទប់ដែលនាងបានកក់មុនរួចទៅហើយ តែបុគ្គលិកគេបែរមកនិយាយថាកក់ឲ្យអ្នកផ្សេងទៅវិញ ។ ហើយពេលនេះនាងគ្មានកន្លែងណាដែលត្រូវទៅបានឡើយ ព្រោះឥវ៉ាន់ក៏បានរើពីផ្ទះចាស់មកអស់ហើយដែរ រំពឹងថាជញ្ជូនមកផ្ទះថ្មី តែឥឡូវរលាយអស់ហើយ ។ ហើយនាងគួរធ្វើអីបន្ត ?
" នាងតូចហ្អា ចុះឥវ៉ាន់ទាំងនេះគិតយ៉ាងម៉េច ? ពេលនេះមានអ្នកទូរស័ព្ទឲ្យខ្ញុំឲ្យទៅកន្លែងមួយទៀតហើយ " ចេញមកដល់ខាងក្រៅភ្លាមអ្នកដែលនាងត្រូវប្រឈមមុខបន្ទាប់នោះគឺអ្នកដឹកជញ្ជូនឥវ៉ាន់ ។ ដោយគាត់ក៏ប្រញ៉ាប់ទៅដឹកឲ្យគេផ្សេងទៀតដូច្នេះគាត់ក៏ត្រូវទម្លាក់ឥវ៉ាន់របស់នាងនៅមុខអាផាតមិននេះឯងក៏ចាកចេញទៅ ។ នាងតូចពេលនេះទោះចង់យំក៏យំលែងចេញដែរ ឬនាងត្រូវទៅនៅក្រោមស្ពាន ? គិតហើយនាងក៏អោនក្បាលនឹងជង្គង់តែម្តង តែមិនមែនយំឡើយ គ្រាន់តែនាងមិនដឹងថាត្រូវទៅណាបន្ត ។ រំពេចនោះអ្នកប្រុសរបស់នាង ជុងហ្គុក ដើរចេញពីខាងក្នុងអាផាតមិនមកយ៉ាងញញឹមស្រស់ពីក្រោយខ្នងនាងតែម្តង ។
" ឆូ អេរ៉ា មែនទេនេះ ? មកអង្គុយអីនៅមុខអគារអាផាតមិន? " គេដើរមកឈរនិយាយជ្រែងហោប៉ៅដាក់នាងនៅក្រោមពន្លឺព្រះអាទិត្យយ៉ាងធម្មតាធ្វើដូចអត់មានរឿងអីចឹង ។
" អ្នកប្រុស ?ប៉ុន្តែ..ម៉េចក៏អ្នកប្រុសមកនៅទីនេះដែរ ? "
" ឆាប់លើកឥវ៉ាន់ទៅដាក់គូទឡានទៅ ។ ឈីន មកជួយលើកគ្នា " ឮបញ្ជាចៅហ្វាយហើយ ឈីន ក៏មកលើកឥវ៉ាន់របស់នាងដាក់គូទឡានតែម្តងព្រោះឥវ៉ាន់ក៏ជាមានមិនសូវច្រើនប៉ុន្មានដែរ ។ ចំណែក ជុងហ្គុក វិញទៅអង្គុយគងទាក់ខ្លាចាំក្នុងឡាននៃបាំងក្រោយមុនបាត់ទៅហើយ ។ គេមើលមកនាងតាមកញ្ចាក់បង្អួចយ៉ាងពេញចិត្ត ។
" ប៉ុន្តែលោក...តើលើកឥវ៉ាន់ខ្ញុំយកទៅណា ?" នាងនៅឈរមើលគេប្រមូលឥវ៉ាន់នាងទៅទាំងមិនដឹងថាគេកំពុងតែចង់ធ្វើអីឲ្យប្រាកដសោះ ។
" រួចរាល់ហើយ អ្នកនាងចូលឡានទៅ " បន្ទាប់ពីបិទគូទឡានរួច នាយឈីន ក៏ដើរទៅបើកទ្វារបាំងក្រោយឲ្យ អេរ៉ា ធ្វើដូចនាងជាម្ចាស់គេទៅហើយ ។
" អ្នកនាង ? " ឮ ឈីន ហៅនាងបែបនេះអ្នកណាមិនភ្ញាក់ទៅ បើខ្លួនមានឋានៈត្រឹមជាអ្នកបម្រើម្នាក់តែនាយបែរជាមកហៅនាងថាអ្នកនាងហើយថែមទាំងបើកទ្វារឲ្យនាងទៅអង្គុយនៅបាំងក្រោយជាមួយចៅហ្វាយគេទៀត ។ តើមិនចម្លែកពេកទេដឹង ?
" បាទ អ្នកនាងចូលទៅ " ឈីន និយាយទាំងញញឹមយ៉ាងសង្ហារួចក៏ធ្វើដៃជាសញ្ញាឲ្យនាងចូលទៅអង្គុយក្នុងឡាន ។ ទ្វារឡានក៏បាទបិទក្រិប ។
" អ្នកប្រុសចង់នាំខ្ញុំទៅណា ? "
" ក្រែងគ្មានកន្លែងត្រូវទៅមិនចឹង ? ចេញឡានទៅឈីន "
" បាទចៅហ្វាយ " នាយឈីនងាកមកញញឹមបន្តិចក៏បញ្ឆេះម៉ាសុីនឡានចេញដំណើរទៅតែម្តង ។
" អ្នកប្រុសមិនទាន់ប្រាប់ថានាំខ្ញុំទៅណាទេ "
" យកនាងទៅនៅផ្ទះរបស់ខ្ញុំ ។ បន្ទប់នាង មីងស៊ូបានឲ្យគេរៀបចំស្អាតអស់ហើយ " នាយកម្លោះនិយាយទៅនាងទាំងញញឹមបែបឃូល ទុកឲ្យស្រីតូចម្នាក់នេះនៅឆ្ងល់មិនទាន់បាត់ ។
" អ្នកប្រុសល្អដាក់ខ្ញុំធ្វើអី ? " ម្តងនេះនាងក៏សួរសំណួរមួយនេះទៅគេយ៉ាងត្រជាក់ ។
" នាងក៏គ្មានបំណងអាក្រក់លើយើងដែរ រឿងអីយើងធ្វើល្អដាក់នាងមិនបាន ? " តាមពិតគឺបែបហ្នឹងសោះ តាំងពីគេបានសេុីបមកថានាងគ្មានបំណងអាក្រក់នោះគេកាន់តែមានអារម្មណ៍ល្អ ប៉ុន្តែគេមិនបានដឹងឡើយថាឯកសារដែលឈីនបានរកឃើញទាំងនោះវាគ្រាន់តែជាឯកសារបន្លំអត្តសញ្ញាណក្លែងក្លាយរបស់នាងតែប៉ុណ្ណោះ !កាលពីប៉ុន្មានម៉ោងមុន
គ្រាន់តែកម្លោះសង្ហា ជុងហ្គុក ចុះពីឡានពណ៌ខ្មៅសេរីទំនើបមួយគ្រឿងនៅមុខអាផាតមិនភ្លាម សន្តិសុខក៏ដើរមកបើកទ្វារឡានឲ្យគេយ៉ាងលឿន ។
" ខ្យល់អីបក់មេមកមើលអាផាតមិនថ្ងៃនេះ ? "
" ខ្ញុំទំនេរក៏ឆៀងចូលមកមើលបន្តិចទៅ "
តាមការពិតទៅគេជាម្ចាស់របស់អាផាតមិននេះដែលត្រូវបើកជួលឲ្យអតិថិជនហើយគេមកនេះគឺដើម្បីមកមើលឈ្មោះភ្ញៀវដែលកក់អាផាតមិនរបស់គេនិយាយរួមគឺមកឆែកមើលក្រែងលោមានឈ្មោះនាងហ្នឹងហើយ ។
" លោកប្រធាន "
អ្នកផ្តល់ព័ត៌មាននៅខាងក្នុងអាផាតមិនឃើញ ជុងហ្គុក ដើរចូលទៅហើយ គេគ្រប់ក៏ងើបឈរនិងអោនគោរពយ៉ាងលឿន ។
" ជួយឆែកបញ្ជីឈ្មោះអ្នកកក់បន្ទប់មានឈ្មោះឆូ អេរ៉ា ដែរអត់ ? "
" ចាសមានលោកប្រធានហើយនាងត្រូវរើមកនៅថ្ងៃនេះ "
" មានបញ្ហាអី្វជាមួយភ្ញៀវម្នាក់នេះមែនទេលោកប្រធាន ?
" មិនមានទេ នាងគ្រាន់តែលុបឈ្មោះកក់នេះចេញវិញទៅ ហើយប្រាប់ថាមានគេផ្សេងយកបន្ទប់នោះហើយ "
" ធ្វើចឹងម៉េចនឹងបានទៅលោកប្រធាន ខ្លាចក្រែងបែកធ្លាយទៅខាងក្រៅលែងមានអតិថិជនមកជួលទៅគិតយ៉ាងម៉េចវិញលោកប្រធាន ?"
" មិនអីទេធ្វើតាមខ្ញុំប្រាប់ទៅ ហើយកុំថាប្រាប់ឈ្មោះខ្ញុំឲ្យសោះ" នាយកម្លោះញញឹមដាក់នាងហើយក៏ដើរចូលទៅខាងក្នុងអាផាតមិនបាត់ ។
" ......ចាស..លោកប្រធាន "
គេញញឹមហាក់ដូចជាពេញចិត្តពេញថ្លើមដល់ហើយ ។ តាមការពិតទៅវាជាគំនិតកំហូចរបស់គេដែលជាអ្នកប្រុសរបស់នាងសោះ ។ អាងតែខ្លួនឯងជាម្ចាស់អាផាតមិន ចង់រំសាយការកក់របស់អ្នកណាក៏បាន ។ បែបនេះសោះបានជាគេដឹងថានាងនៅទីនេះ ហើយដើរចេញមកញញឹមស្រស់យ៉ាងនេះ ព្រោះសម្រេចបំណងគេនោះអី ហឹមមម អត់ល្អសោះ ។ត្រឡប់មកបច្ចុប្បន្នវិញ
" អ្នកប្រុសគិតយកខ្ញុំទៅណា ? នេះមិនមែនផ្លូវទៅវីឡាទេ "
" យើងខំតាមរកនាងឡើងបីបួនអាផាតមិនរហូតមិនទាន់បានញុាំអីផង គិតថានឹងទៅរកអីញុាំបន្តិចសិនចាំទៅវីឡាវិញ "
" ហេតុអីអ្នកប្រុសចាំបាច់តាមរកខ្ញុំ ? " ដកដង្ហើមធំនាងក៏ចងចិញ្ចើមសួរទៅអ្នកប្រុសទាំងមិនយល់បើ ឈីន វិញស្ងាត់ដូចគេចុកមាត់ជិតចឹង គិតតែពីផ្តោតលើការបើកឡានតែមួយមុខទេ ។
" យើងទើបតែដឹងទេថានាងជាមនុស្សសួរច្រើនបែបនេះ "
" ស្ងាត់មាត់ខ្លះទៅយើងមិនមែនយកនាងទៅបាញ់ចោលឯណា នៅខាងមុខនោះបន្តិចដល់ភោជនីយដ្ឋានហើយ "
" មិនទៅបានទេ ? " នាងធ្វើភ្នែកម៉ក់ៗដាក់គេ រហូតដល់គេមើលហើយមិនដឹងឲ្យប្រកែកយ៉ាងម៉េច ។
" ឈីន ហ្អា ,ត្រឡប់ទៅវីឡាវិញតែម្តងទៅ "
" ហូយ~~បាទចៅហ្វាយ " អ្នកបើកឡានឯនេះវិញចាំតែស្តាប់បញ្ជាពីចិត្តកាច់កុងរបស់គេស្ទើវិលក្បុងទៅហើយ ។
CITEȘTI
មនុស្សទីពីរ ( NOT U )
Mister / Thrillerនាងលែងជានាងខ្លួនឯងដូចកាលពីមុនទៀតហើយ ព្រោះនាងត្រូវរស់នៅក្នុងអត្តសញ្ញាណថ្មីជាមនុស្សទីពីរដើម្បីបំពេញបេសកកម្មជាមួយនឹងគោលបំណងធំបំផុតមួយទៀតរបស់នាងនោះគឺ....ដើម្បីសងសឹក ! Jungkook x Aera ( JiA )