Episode1: ស្រែកម្លឹងៗគេរត់អស់ហើយ

7.5K 418 4
                                    

             ស្នេហាពេលខ្លះអាចនឹងស្រស់បំព្រងប៉ុន្តែពេលខ្លះទៀតវាក៏មិនស្រស់ដូចដែលអ្នកបានគិតនោះទេ។ នាយតូចអាយុ 23 ចំណែកឯសង្សាររបស់គេមានអាយុ25 អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងគេនោះគឺ Jungkook នាយស្រឡាញ់តែមនុស្សប្រុស ហើយនាយជា TOP ។ស្នេហារបស់ពួកគេប្រៀបដូចជាការលេងហ្គេមចឹងលេងធុញក៏ទុកវាចោលវាមិនខុសគ្នាប៉ុន្មាននេះទេ។ Taehyung និង Jungkook ជាសង្សារនឹងគ្នាពួកគេមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលមួយឆ្នាំជាងហើយ។ ការស្និទ្ធស្នាលបែបនេះ Jungkook គេពិតជាមិនចង់បាននោះទេគេចង់បានបែបស៊ីជម្រៅជាងនេះ ប៉ុន្តែមិនដូចដែលអ្វីដែលគេចង់បានក៏ដោយក៏នាយនៅតែស្រឡាញ់ពេញចិត្តនាយតូចខ្លាំងដដែល។

💬"ជុង! ជូនអូនដើរលេងណា"

💬"បាទ! បន្តិចទៀតបងទៅយកអូន"

💬"អូនស្រឡាញ់បង"

💬"បងដូចគ្នា"

        បន្ទាប់ពីលេងសារចប់ Taehyung ក៏ប្រញាប់រៀបចំខ្លួនដើរលេងជាមួយសង្សាររបស់ខ្លួន។វាអាចជាទម្លាប់ទៅហើយដែលពួកគេតែងតែធ្វើបែបនេះ ដើរលេងញ៉ាំអាហារបែប street food ជាមួយគ្នាពេលយប់ឬក៏ល្ងាចបែបនេះឯង ចំណាយអស់15នាទីនាយតូចក៏ចុះពីលើផ្ទះក៏ឃើញម៉ាក់ប៉ារបស់គេមកល្មម។

"ចេញទៅណាទៀតហើយកូនប្រុស" សម្លេងរៀងចំណាស់និយាយបែបញ៉េះញ៉ោះបង្អូសវែងៗគឺគ្មានអ្នកណាក្រៅពីលោកប៉ាដ៏សង្ហារបស់គេនោះទេ។

"ប៉ាម៉ាក់!!!គឺកូនចេញក្រៅទៅញ៉ាំអីជាមួយ Jungkook ណាប៉ា!" ក្តីស្រឡាញ់របស់កូនក៏ដូចក្តីស្រឡាញ់របស់គាត់ដូចគ្នា មិនថាកូនចង់ស្រឡាញ់អ្នក។ណា ប្រុសឬស្រីក៏មិនដែលជំទាស់ ចំណែករឿងរបស់គេនិង Jungkook ពួកគាត់ក៏បានដឹងដូចគ្នា។ នាយតូចក៏ដើរទៅមុខផ្ទះដោយមានសង្សាររបស់ខ្លួនកំពុងអង្គុយលើម៉ូតូស្រាប់ (ជិះតូបានឱបនា👉🏻👈🏻)

"មកនេះបងពាក់ឲ្យ" Taehyung រៀបនឹងយកមួកពាក់ Jungkook ដៃរហ័សក៏លើកយកមកពាក់នាយតូចមុន។

"ត្រូវការឲ្យបងបីដាក់លើម៉ូតូទេ?"

"ឆ្អួត!!!"

"យ៉ា!!!និយាយលេងតិចមិនបាន" Jungkook សើច ចំណែក Taehyung ឡើងលើម៉ូតូ (ម៉ូតូធំ)

❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]Where stories live. Discover now