Episode5: នាយប្រុងលេងមែនទែនហី?

3.2K 262 6
                                    

         បន្ទាប់ពីលេងសារជាមួយ Taehyung ចប់ នាយក៏ប្រញ៉ាប់ចូលបន្ទប់ទឹកងូតទឹកចេញ

"តើគេអាចនឹងព្រមទេ? ចុះប៉ាម៉ាក់របស់គេអាចនឹងលើកគេឲ្យមកយើងទេ?" សំណួរជាច្រើនហោះចូលមកក្នុងខួរក្បាលរបស់នាយពេលនេះគេធ្វើអីមិនចេញពិតមែន មិនគិតច្រើនគេងូតទឹករួចមកធ្វើការបន្តព្រោះគេមកសិង្ហបុរីតែមួយសប្ដាហ៍ប៉ុណ្ណោះគឺទៅវិញហើយមិននៅយូរទេនឹកសង្សារចាស់🌚

"Jeon Jungkook គ្មានពាក្យថាចុះចាញ់!!" និយាយនាយដាក់ខ្លួនធ្វើការឲ្យឆាប់ហើយកាន់តែឆាប់កាន់តែល្អ

        ថ្ងៃថ្មីបានមកដល់ពន្លឺព្រះអាទិត្យចាំងចែងខ្ពស់មេឃបានចាំងឲ្យឃើញថាកម្លោះសង្ហារកំពុងចងក្រវ៉ាត់កដោយខ្លួនឯងព្រមជាមួយឈុតអាវធំសមនឹងអ្នករកសុីជំួញពិតមែន។

"៉ឯងខំប្រឹងធ្វើការយ៉ាងនេះ យើងជឿថា Taehyung ប្រាកដជាមានមោទនភាពលើឯងជាមិនខាន" Suhan

"ឯងមកធ្វើការឬក៏មកបាញ់យើង?"

"ហិហិ យើងនិយាយលេងទេមិត្ត ធ្វើការបន្តចុះយើងមិនរំខានទេ"

"ហ្ហើយ យ៉ាប់មែន"

    Jungkook បានធ្វើការងារអស់រយៈពេលមួយសប្តាហ៍ពេញពោលគឺគេក៏ចង់មកឲ្យលឿនជាងនេះឬមុនថ្ងៃកំណត់ដែរតែដោយសារការងាររបស់គេស្ទះពេកទើបបង្ខំចិត្តធ្វើឲ្យហើយ នាយបានធ្វើដំណើរទៅអាកាសយានដ្ឋាន នឹងត្រូវហោះហើរទៅកូរ៉េពេលបន្តិចទៀតនេះ 

#អាសយានដ្ឋានៅកូរ៉េ

"ប្រញាប់ប្រញាល់ទៅណាអាហ្គុក ចាំយើងផង heyy" suhan  រត់តិះតាស់ពីក្រោយនាយមានទាំងវាលីយីងយោងពេញហ្នឹងទៀតផង ចំណែកឯរាង្គសង្ហារវិញដើរដាក់ដៃចូលហោប៉ៅអាវ (អាវវែងៗ) ដើរលឿនៗធ្វើមិនដឹង🦥

"ហ្ហើយ ហ្ហើយ ហត់ណាស់" suhan  មកដល់ឡានក៏ដង្ហក់តែម្តងនេះគេខំរត់មកតាមនាយណា

"បើហត់ហើយ ចូល!!ឲ្យលឿន!!"

"JEON JUNGKOOK  អាមិត្តឆ្គួត" Jungkook  មិនខ្វល់ក៏ដើរជិះឡានចេញទៅម្តង (ឡានដែលបើកមកកាលពេលគេទៅ Singapore នោះគឺទុកនៅអាសយាន្តដ្ឋាននៅកូរ៉េ)

     ធ្វើដំណើរក៏រាងយូរបន្តិចហើយគេត្រូវចំណាយអស់1ម៉ោងទើបមកដល់ភូមិគ្រឹះចន ពេលនេះគឺម៉ោង 8:00ហើយ

❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]Where stories live. Discover now