Episode11:បងទុកចិត្តអូន បងជឿជាក់ថាអូនអាចធ្វើបាន

1.9K 149 0
                                    

          ពេលនេះនាយពិតជាអស់ជម្រើស ជម្រើសចុងក្រោយមានតែងើបទៅទិញឲ្យ
គូរដណ្ដឹងទាំងយប់នេះឯងទើបបាន បើមិនចឹងស្រែកផ្អើល ណាមួយម៉ាក់ប៉ាកំពុងតែសម្រាក។

"Ok ok អូនទៅជាមួយបងឬនៅចាំបង?? ចាំបងទៅរកមើលទិញឲ្យ" Jungkook ចាប់ដៃគេទាំងសងរួចក៏សួ។

"អូនចាំបង បងឆាប់មកវិញឮទេ សឺត!អូនស្រឡាញ់បង" Taehyung ប្រែទឹកមុខមកជាញញឹមវិញក៏បង្អូសថើបនាយមួយខ្សឺតជាទឹកចិត្តផងដែរ។ គេសែនសប្បាយចិត្តពេលបានរំអុក Jungkook បានសម្រេច។

"មានកម្លាំងព្រឺសតែម្តង ពេលអូនថើបបង សឺត អូនគេងសិនទៅចាំបងមកវិញឮទេ!!" Jungkook ឱនថើបថ្ងាសនាយតូចព្រមទាំងផ្តែផ្តាំមិនឈប់ រួចទើបងើបទៅស្លៀកពាក់ឲ្យត្រឹមត្រូវរួចទាញសោរឡាន ជិះទៅខាងក្រៅដើម្បីរកមើលម៉ាតមួយចំនួនក្រែល៎នៅបើក ។ តាមធម្មតាម៉ាតខ្លះគេអាចបើកដល់ 24ឯណោះដោយប្តូរវេនគ្នា។ ហើយទីបំផុត Jungkook ក៏បានរកឃើញពិតមែនមើលទៅគេពិតជាសប្បាយចិត្តណាស់។

"ទីបំផុតយើងរកឃើញហើ្ហយ!!" Jungkook ថាហើយក៏ចុះពីលើឡានដើម្បីទៅទិញ strawberry ឲ្យ Taehyung។ បើរំអុកនាយម៉ាកនេះឲ្យនាយធ្វើយ៉ាងមិចមានតែតាមចិត្តគេហើយ ម្យាងវិញទៀតនាយក៏បានសន្យាជាមួយអ្នកជាគូរដណ្តឹងរួចហើយដែរ។
         Jungkook ដើរចូលម៉ាតរករបស់ឲ្យនាយតូចក៏ដោយមកបន្ថែមជាមួយនំ មីផ្សេងៗផងដែរ។ចេះតែទិញទុកណាខ្លាចក្រែងអូនកូរទាំងយប់ដូចយប់នេះ យប់នេះអាចថា strawberry ថាមិនត្រូវយប់ស្អែកគេឃ្លានរបស់ផ្សេងវិញនោះ? ចឹងគួរតែទិញទុកសាគួ។រើសរបស់រួចរាល់នាយក៏យកទៅគិតលុយ។

"50$លោក"

"នេះ!!!អរគុណ លាហើយ" ជុងហ្គុក ថាហើយក៏ចេញឡានត្រឡប់មកផ្ទះវិញ។

"អូនសម្លាញ់!!!បងមកវិញហើយ មើលនែក!!! បងទិញមកច្រើនណាស់ អូនឆាប់ងើបមក" Jungkook បើកទ្វារបន្ទប់ចូលទៅជិត Taehyung  ដែលកំពុងអង្គុយផ្អែកក្បាលគ្រែ នាយបានលើក strawberry នឹងរបស់ជាច្រើន ឲ្យគេ មើលឯនាយតូចវិញគ្រាន់តែឃើញក៏ហក់ទៅឱប Jungkook យ៉ាងពេញដៃ។និយាយអ៊ីចឹងគេក៏នឹកឃើញថាកាលពីមួយឆ្នាំមុន Taehyung ក៏ធ្លាប់ឃ្លាននៅពេលយប់ដែរតែគេមិនហ៊ានចេញទៅខាងក្រៅទើប call ឲ្យ Jungkook ទៅទិញឲ្យ។(Jungkook ហើយ Taehyung ពីមុនគឺមិនដែលគេងជាមួយគ្នានោះទេ ក៏មានតែគេងនៅជាមួយគ្នានៅខុនដូបានម្តងម្កាល)

❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]Where stories live. Discover now