សួស្ដី ខ្ញុំឈ្មោះJungkookអាយុ 24 ឆ្នាំ រស់នៅក្នុងខុនដូមួយកន្លែងក្នុងទីក្រុងសេអ៊ូលខ្ញុំជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនមួយកន្លែងជីវភាពរបស់ខ្ញុំសព្វថ្ងៃធម្មតាដូចគេដូចឯងមិនពិបាកហើយក៏មិនស្រណុកដែរ
បើនិយាយពីរឿងទំនាក់ទំនងស្នេហាវិញ
ខ្ញុំមានមិត្តប្រុសរួចហើយអ្នកទាំងអស់គ្នាស្ដាប់មិនច្រឡំនោះទេខ្ញុំជាមនុស្សប្រុសហើយក៏មានគូស្នេហ៍ជាមនុស្សដូចគ្នា គេមានឈ្មោះថាHoseokពួកយើងបានទាក់ទងគ្នាបីឆ្នាំហើយតាំងតែពីខ្ញុំចូលធ្វើការបានមួយឆ្នាំមកម្ល៉េះ
គេគឺជាមនុស្សដែលគួរឲ្យស្រលាញ់រួសរាយស្លូតបូតហើយតែងតែយកចិត្តទុកដាក់ជាមួយនឹងខ្ញុំធ្វើឱ្យខ្ញុំមានអារម្មណ៍ថារីករាយពេលដែលនៅក្បែរគេ
ណាបាននិយាយពីរូបរាងរបស់គេវិញគេមានរាងតូចច្រឡឹងដៃជើងស្រឡូននិងថ្ពាល់គួរឲ្យស្រលាញ់ស្អាតជាងមនុស្សស្រីទៀត
ហើយពួកយើងតែងតែញញឹមនិងមានប្ដីសុខពេលបាននៅជាមួយគ្នា ប៉ុន្តែប្រហែលជា..មិនមែនពេលនេះទេ
ត្រូវហើយស្ដាប់មិនច្រឡំនោះទេពេលនេះគេលែងដូចមុនហើយគេមិនមែនជាមនុស្សគួរឱ្យស្រឡាញ់ដូចពីមុនដែលខ្ញុំបាននិយាយនោះទេ
គេប្រែច្រើនណាស់នឹងតែមិនដូចដើមទាំងស្រុង គេលែងយកចិត្តទុកដាក់និងបារម្ភពីខ្ញុំដូចមុនហើយគេមិនខ្វល់ពីអារម្មណ៍ខ្ញុំទេ
តែងផ្ញើសារ លេងឆាត នឹងនិយាយជាមួយមនុស្សម្នាក់ទៀតដោយពាក្យផ្អែមល្ហែមដូចដែលខ្ញុំធ្លាប់បានទទួលពីមុន...ប៉ុន្តែឥឡូវនេះគឺជាអ្នកដទៃម្នាក់ទៀតដែលទទួលបានវាមិនមែនជាខ្ញុំទៀតទេ
ព្រោះពេលនេះសូម្បីតែឱកាសបានឱបគេក៏ត្រូវរងចាំដូចជាអ្នកតម្រង់ជួរទិញអាហារអញ្ចឹងដែរ តែខ្ញុំមិនខឹងគេទេ ព្រោះហេតុអ្វីដឹងទេ? ព្រោះខ្ញុំស្រលាញ់គេនោះអី,😊
Jungkook:អូនសម្លាញ់/ឱបចង្កេះពីក្រោយ
Hoseok:កុំអោបអូនអីឆាប់យកដៃរបស់បងចេញពីចង្កេះរបស់អូនទៅ
Jungkook:អត់ទេបងខាងអោបអូនបែបនេះយូរហើយ~/ឱបណែនលើសដើម+ថើបកញ្ចឹងក