ភាគទី៤:ឃ្លាតកាយ

11 0 0
                                    

Follow your dreams
ភាគទី៤:ឃ្លាតកាយ

    បន្ទាប់ពីថ្ងៃនោះមកខ្ញុំរងចាំតែដល់ថ្ងៃដែលត្រូវឡេីងទៅទីក្រុងប៉ុណ្ណោះព្រោះគ្រប់យ៉ាងម៉ាក់គាត់បានរៀបចំអស់ហេីយ។
    ថ្ងៃនេះជាថ្ងៃដែលខ្ញុំត្រូវចាកចេញពីស្រុកកំណេីតដេីម្បីទៅក្រេបយកចំណេះវិជ្ជាដេីម្បីក្ដីសុបិន្តធំៗទាំងបី ខ្ញុំទាញយកកូនសៀវភៅតូចមួយពណ៌ទឹកសមុទ្រខ្ចីដែលមានរូបផ្កាកុលាបពណ៌សមួយទងនៅពីលេីក្រប វាជាសៀវភៅដែលខ្ញុំតែងតែសរសេរពីក្ដីស្រមៃឬហេតុការណ៍អ្វីមួយចូលទៅក្នុងនោះទុកចំណាំនៅថ្ងៃក្រោយ។ ខ្ញុំបេីកសន្លឹកសៀវភៅថ្មមៗរហូតដល់ទំព័រដែលទំនេរស្អាត ខ្ញុំចាប់កាន់បិកមួយដេីមមកគូសវាសនៅលេីសន្លឹកសៀវភៅដែលសស្អាតមួយនោះ។
............
   <<ថ្ងៃទី១៥,តុលា,២០១៤>>
    ថ្ងៃដែលខ្ញុំចាកចេញទៅរៀនបន្តនៅទីក្រុង
    ខ្ញុំសប្បាយចិត្តខ្លាំងណាស់ អារម្មណ៍របស់ខ្ញុំ                  
    ពេលនេះគឺភ័យអរៗយ៉ាងម៉េចមិនដឹងទេរកថាមិន
    ត្រូវ ខ្ញុំពិតជាចង់ទៅឃេីញសាលារៀននៅទីនោះ
    ខ្លាំងណាស់ ។
............
   ខ្ញុំបានសរសេរពីអារម្មណ៍របស់ខ្ញុំដាក់បញ្ជូលទៅក្នុងកូនសៀវភៅតូចនោះ គ្រាន់តែបិទសៀវភៅហេីយភ្លាមសម្លេងហៅរបស់លោកយាយក៏បានបន្លឺឡេីង។
   "វីដា!ចៅធ្វើអីហ្នឹង?"
   "ចាស! យាយខ្ញុំទៅហេីយ" ខ្ញុំរត់យ៉ាងលឿនសម្ដៅទៅរកលោកយាយ។ទាយមេីលថាយាយហៅខ្ញុំទៅធ្វេីអី?
   "ហុចដៃម៉ោ" ខ្ញុំមិនទាន់បានអង្គុយចុះស្រួលបួលផងលោកយាយគាត់ក៏ឲ្យខ្ញុំហុចដៃទៅគាត់។ មិនយល់ថាគាត់កំពុងតែធ្វេីអីនោះទេ ភ្លាមនោះខ្ញុំឃេីញគាត់ទាញយកអំបោះពណ៌សប្រហែលជាពីរបីសរសៃចេញមកពីក្នុងក្រឡតូចមួយរបស់គាត់។
   គាត់យកអំបោះពណ៌សនោះមកដាក់លេីដៃរបស់ខ្ញុំហេីយចាប់ផ្ដេីមចង គាត់ចងបណ្ដេីរនិយាយតិចៗបណ្ដេីរខ្ញុំពិតជាស្ដាប់មិនយល់ថាគាត់ចង់និយាយពីអ្វីនោះទេរហូតដល់ការចងបានបញ្ចប់ តែខ្ញុំយល់ថាប្រហែលជាគាត់កំពុងតែជូនពរខ្ញុំហេីយមេីលទៅ។
   "រួចហេីយប្រញ៉ាប់ទៅៗម៉ាក់ឯងកំពុងចាំ"
   "ចាស!ជម្រាបលាយាយ ខ្ញុំទៅហេីយ" ខ្ញុំលេីកសំពះជម្រាបលាគាត់ហេីយរត់ចេញមករកម៉ាក់ខ្ញុំយ៉ាងលឿន នេះជានិស្ស័យរបស់ខ្ញុំដែលមិនចេះដេីរធម្មតានោះទេគឺរត់យកតែម្ដងខ្ញុំត្រូវមាត់តែញ៉ញដោយសារតែរឿងហ្នឹង។ពេលកំពុងតែរត់ ខ្ញុំក៏បានឮលោកយាយស្រែកពីក្រោយមកផងដែរ។
   "ធ្វើដំណើរដោយសុវត្ថិភាព កុំភ្លេចខំរៀនវេីុយ!...ហេីយបេីនឹកផ្ទះក៏មកនៅផ្ទះយេីងវិញម៉ោ" ខ្ញុំរាងអស់សំណេីចបន្តិចពាក្យ<ខំរៀន>នេះខ្ញុំឮតាំងពីថ្ងៃដែលខ្ញុំប្រាប់គាត់ដំបូងមកម្ល៉េះ ហេីយអាប្រយោគចុងក្រោយនេះខ្ញុំតបទៅគាត់វិញក្នុងចិត្តថា(គ្មានថ្ងៃនឹកទេយាយ) ព្រោះអារម្មណ៍ខ្ញុំពេលនេះគឺកំពុងតែសប្បាយចិត្តមិនប៉ុន្មានម៉ោងទៀតខ្ញុំទៅដល់ទីក្រុងហេីយ។ 
   អ្នកនិពន្ធនិយាយ:(តែនាងប្រហែលជាមិនធ្លាប់បានឮពាក្យថាសប្បាយមុនទឹកភ្នែកក្រោយទេមេីលទៅ) និយាយបែបនេះក៏ត្រូវព្រោះនាងទេីបតែអាយុ១១ឆ្នាំប៉ុណ្ណោះទៅដឹងស្អីពាក្យថាកេីតទុក្ខនោះក្មេងអាយុប៉ុននេះស្គាល់តែពាក្យថាសប្បាយតែប៉ុណ្ណោះ។និយាយដល់ចំណុចនេះខ្ញុំពិតជាចង់ត្រឡប់ទៅកាន់អតីតកាលវិញណាស់ ចង់វិលទៅកាលនៅពីក្មេងមិនដែលស្គាល់អ្វីទៅការកេីតទុក្ខពេលនោះមានតែភាពសប្បាយរីករាយតែប៉ុណ្ណោះគ្រួសារក៏រស់នៅជុំគ្នា មានតែស្នាមញញឹម មិនដូចឥឡូវនេះទេម្នាក់ៗរវល់ការងាររៀងៗខ្លួនគ្មានពេលមករំលឹករឿងកាលពីមុននោះទេ ។ តែក៏ដូចពាក្យគេតែងនិយាយពិតមែន<ពេលនៅតូចចង់ឲ្យឆាប់ធំអាលនិងមានសេរីភាព តែពេលធំពេញវ័យទៅក៏ចង់វិលទៅកាលពីក្មេងវិញដែលមានតែភាពរីករាយ > អារម្មណ៍របស់មនុស្សពិតប្រែប្រួលស្មានមិនត្រូវពិតមែន បេីជ្រុលជាបែបនេះទៅហេីយម៉េចក៏មិនរស់នៅជាមួយបច្ចុប្បន្នឲ្យបានល្អបំផុត ទៅចាំបាច់ទៅអង្គុយស្ដាយរឿងដែលកន្លងផុតធ្វេីអី រឿងដែលកន្លងហួសហេីយក៏ឲ្យវាហួសទៅចុះ។
   បានហេីយយេីងងាកមកចូលសាច់រឿងយេីងវិញម្ដងចង់ដឹងថាវីដាពេលនេះនាងយ៉ាងម៉េចទៅហេីយ។
មិនប៉ុន្មានម៉ោងខ្ញុំក៏បានមកដល់ទីក្រុងសៀមរាប ខ្ញុំស្វាងចេសពីងងុយទាំងដែលមិញនេះខ្ញុំនៅងក់លេីម៉ូតូនៅឡេីយដោយសារតែអត់ងងុយកាលពីយប់មិញ តែដោយមានសម្លេងរំខានពីសីុផ្លេម៉ូតូឡានដែលគេបេីកទៅមកទេីបធ្វេីឲ្យខ្ញុំស្វាងចេសដូចគេទះទឹកកណ្ដាលមុខ។ ទិដ្ឋភាពនៅទីក្រុងមានតែឡានម៉ូតូបរកាត់ចុះកាត់ឡេីងខ្វែងខ្វាត់ជាច្រេីនអនេកខុសប្លែកពីស្រុកស្រែដាច់ដែលងាកទៅណាក៏ឃេីញព្រៃឈឺភ្នំធម្មជាតិគួរឲ្យត្រជាក់ភ្នែកខ្យល់បរិយាកាសត្រជាក់ចិត្ត តែម៉េចក៏ទីក្រុងក្ដៅខ្លាំងម្ល៉េះ? ព្រះអាទិត្យរះបញ្ចេញរស្មីមកគ្មានត្រាប្រណីក្បាលខ្ញុំបន្តិចឡេីយ រវល់តែរអ៊ូរឿងក្ដៅពេលនេះខ្ញុំបានមកដល់ផ្ទះពូរបស់ខ្ញុំហេីយ។
   ទីតៗ!!
   "បេីកទ្វារ" ម៉ាក់មិនត្រឹមតែសីុផ្លេម៉ូតូប៉ុណ្ណោះទេគាត់ថែមទាំងស្រែកហៅទៀតផង។ ពេលនេះទេីបខ្ញុំសង្កេតឃេីញថាគ្រប់ផ្ទះទាំងអស់គឺសុទ្ធតែមានរបងដែកខ្ពស់ៗសម្រាប់ការពារទាំងអស់រួមទាំងផ្ទះពូរបស់ខ្ញុំផងដែរ ធ្វើខ្ពស់បែបនេះទុកការពារចោមែនទេ? ភ្លាមនោះខ្ញុំឃេីញមីងថ្លៃរបស់ខ្ញុំគាត់រត់កាន់កូនសោរមួយចង្កោមមកពីក្នុងផ្ទះសម្ដៅមករកពួកយេីងហេីយក៏ចាក់សោរដេីម្បីឲ្យម៉ាក់និងខ្ញុំចូលទៅ។
    "មកដល់ហេីយហេសបងថ្លៃ?ក្មួយម៉ោះចូលក្នុងម៉ោ" មីងគាត់សួរមកកាន់ម៉ាក់ខ្ញុំទាំងញញឹមញញែម។ ខ្ញុំក៏គិតក្នុងចិត្តថាបេីមិនទាន់មកដល់ស្មានថាបានមកឈរនិយាយជាមួយមីងកេីតហេស។
    "ចាស!ជម្រាបសួរមីង" ខ្ញុំលេីកដៃជម្រាបសួរគាត់មកដល់ផ្ទះគេត្រូវចេះគោរពម្ចាស់ផ្ទះគេអ្នកម៉ាក់របស់ខ្ញុំគាត់តែងនិយាយបែបនេះឡេីងខ្ញុំនេះចាំដូចគេចាក់ឌីសទៅហេីយ។
      "ចាស ចូលមកក្នុងមក" ខ្ញុំចូលទៅក្នុងតាមការហៅរបស់គាត់។ ខ្ញុំចាប់ផ្តើមរៀបចំខោអាវទុកដាក់រួចហេីយក៏បានគេងដោយសារតែងងុយខ្លាំងពេក ម៉ាក់គាត់គេងជាមួយខ្ញុំមួយយប់ស្អែកទេីបទៅវិញ។ខ្ញុំក៏បន្តរស់នៅជាមួយមីងថ្លៃរបស់ខ្ញុំដូចធម្មតាទំនេរៗក៏ជួយមេីលកូនឲ្យគាត់ព្រោះគាត់មានកូនតូចមួយ។មែនហេីយខ្ញុំភ្លេចប្រាប់បងស្រីដែលជាដេីមហេតុនៅមិនទាន់មកនៅឡេីយទេ ហេីយថ្ងៃនេះក៏ជាថ្ងៃដែលគាត់ត្រូវមកផងដែរ គាត់មកជាមួយប៉ារបស់គាត់តែប៉ាគាត់មិនបានគេងដូចជាម៉ាក់របស់ខ្ញុំទេគាត់ចាត់ចែងទិញកង់ឲ្យជិះរួចហេីយក៏ទៅវិញ។ បន្ទាប់ពីបងស្រីខ្ញុំមកនៅបានពីថ្ងៃស្រាប់តែមានរឿងមួយបានកេីតឡេីងនោះគឺ...បងស្រីកំពុងតែយំនឹកអ្នកផ្ទះ ខ្ញុំចាំបានថាខ្ញុំគឺមកមុនគាត់ប្រាំថ្ងៃហេីយថ្ងៃនេះគឺបាន១អាទិត្យហេីយតែមិនទាន់មានអារម្មណ៍នឹកផ្ទះអីបន្តិចឡេីយ តែគាត់ទេីបមកបានពីរថ្ងៃទេមិនមែនថាខ្ញុំរឹងមាំអីទេតែពិតជាអត់នឹកមែនសូម្បីតែបន្តិច។
   "ហឹុកៗ...ហឺុៗៗ..." មុនដំបូងខ្ញុំស្មានថាខ្មោចលងតាមពិតសម្លេងបងស្រីខ្ញុំពុងតែយំនៅកញ្ចុះមុខផ្ទះក្រោមដេីមជម្ពូរសោះ ខ្ញុំក៏បានដេីរទៅសួរគាត់។
    "នីនី! បងឯងកេីតអីម៉េចបានយំអញ្ចឹង?" គាត់ឈ្មោះនីតា តែខ្ញុំតែងហៅគាត់ថាបងនីនីរហូតមក។
  "បងនឹកផ្ទះ..."គាត់បែមកនិយាយជាមួយខ្ញុំ គាត់ឃេីញខ្ញុំហេីយគាត់ក៏ស្រាប់តែចង់សេីច តែមេីលទៅសេីចមិនចេញទេ យ៉ាងម៉េចមុខខ្ញុំនេះវាគួរឲ្យចង់សេីចណាស់ឬ??
    "ឯងមិននឹកផ្ទះទេហេស??" គាត់ក៏បន្តសួរឮបែបនេះហេីយខ្ញុំក៏គ្រវីក្បាល ឲ្យឆ្លេីយយ៉ាងម៉េចបេីខ្ញុំមិននឹកផង ខ្ញុំព្យាយាមនិយាយផងសេីចផងជាមួយគាត់ក្រែងលោគាត់បានធូរខ្លះ តែគ្មានទេគាត់បែជាយំលេីសដេីម ឃេីញបែបនេះគឺមានតែជម្រេីសចុងក្រោយប៉ុណ្ណោះគឺខលទៅលេងអ្នកផ្ទះខ្ញុំឃេីញគាត់អង្គុយកាន់ទូរស័ព្ទមួយថ្ងៃហេីយ។
អ្នកទាំងអស់គ្នាដឹងទេខ្ញុំខំតែគិតថាគាត់នឹងប្រសេីរឡេីងតែគាត់បែជាយំលេីសដេីមបន្ទាប់ពីបានឮសម្លេងអ្នកផ្ទះ ម្ដងនេះខ្ញុំអស់យោបល់ហេីយអង្គុយសេីចគាត់វិញម្ដង។

  (គេថាបាបកម្មវាមានពិត សេីចគេប្រយ័ត្នតែសេីចវិញតាំងខឹង)
ចង់ដឹងថា តេីនារីក្លាហានវីដាយំនឹកផ្ទះដែរទេ?

រឿងភាគជីវិតWhere stories live. Discover now