Follow your dreams
ភាគទី៥:សេីចចម្អក
បន្ទាប់ពីអង្គុយសេីចគាត់អស់ចិត្តហេីយខ្ញុំក៏បានចូលមកក្នុងផ្ទះដេីម្បីរកអ្វីឲ្យគាត់ញាំខ្លះដេីម្បីបន្លប់ក្រែងបានធូរ ហេីយវាពិតជាបានផល យេីងញាំបណ្ដេីរនិយាយគ្នាពីនេះពីនោះបណ្ដេីររហូតទាល់តែគាត់ឈប់យំ។បន្ទាប់ពីថ្ងៃនោះមក រំលងបានពីរថ្ងៃស្រាប់តែមានរឿងមួយបានកេីតឡេីងគឺ...ដល់វេនខ្ញុំម្ដង។
កំពុងតែអង្គុយមេីលប្អូនសុខៗអារម្មណ៍របស់ខ្ញុំស្រាប់តែនឹកឃេីញដល់អ្នកផ្ទះ។ខ្ញុំកំពុងតែនឹកផ្ទះមែនទេ??
វាគឺប្រាកដណាស់
ព្រោះឲ្យតែនឹកឃេីញកាលណាទឹកភ្នែករបស់ខ្ញុំស្រាប់តែហូរចុះមកទាំងមិនបានត្រៀម ពេលនេះខ្ញុំយល់អារម្មណ៍របស់បងស្រីខ្ញុំហេីយយល់ថាវាពិតជាពិបាកខ្លាំងណាស់ពេលនឹកឃេីញម្ដងៗទឹកភ្នែកវាហូរមកមិនឈប់ទាល់តែសោះ កាន់តែព្យាយាមបំភ្លេចកាន់តែនឹក។គ្មានអ្នកណាដឹងថាខ្ញុំយំនឹកផ្ទះទេព្រោះខ្ញុំប្រាប់ថាដីចូលភ្នែកទេីបយំហេីយគ្រប់គ្នាក៏ជឿ។យប់ថ្ងៃបានកន្លងផុតទៅយ៉ាងរហ័សមិនយូរប៉ុន្មានកន្លះខែបានកន្លងផុតទៅ ថ្ងៃចូលរៀនបានចូលមកដល់ ដោយសារតែជាថ្ងៃចូលរៀនដំបូងទើបមីងក៏បានជូនខ្ញុំទៅព្រោះមិនទាន់ស្គាល់សាលាណាមួយមិនស្គាល់ថ្នាក់។
"ជម្រាបសួរអ្នកគ្រូ!ជម្រាបសួរអ្នកទាំងអស់គ្នា!ខ្ញុំឈ្មោះវីដាទើបតែដូរចូលមកថ្មីសុំស្គាល់ផង"ខ្ញុំនិយាយទាំងអៀនៗព្រោះមិនទាន់សូវស្គាល់អ្នកណា ចង់និយាយថាមិនមែនមិនសូវស្គាល់ទេគឺមិនស្គាល់តែម្ដង។
"ជម្រាបសួរកូនចូលទៅរកកន្លែងអង្គុយទៅ"ខ្ញុំដើរទាំងមិនសូវហ៊ានទៅរកកន្លែងអង្គុយដែលទំនេរភ្លាមនោះក៏មាននារីម្នាក់ហៅខ្ញុំឲ្យអង្គុយជាមួយនាង។
"អេ!អង្គុយជាមួយខ្ញុំក៏បានដែរ"
"ចាសអរគុណហើយ"
"មិនចាំបាច់អៀនទេ!និយាយអញ្ចឹងអែងឈ្មោះវីដាមែនទេ!"
"ចាសមែនហើយ"
"ខ្ញុំឈ្មោះវិច្ចរា"នាងនិយាយទាំងញញឹមញញែម ព្រះអើយនាងពិតជាស្អាតខ្លាំងណាស់។បន្ទាប់ពីណែនាំបានស្គាល់គ្នាហើយយើងក៏ងាកមកចាប់អារម្មណ៍នឹងការបង្រៀនរបស់អ្នកគ្រូម្ដងខ្ញុំមានអារម្មណ៍ថាចាប់បានច្រើនជាងរៀននៅស្រុកច្រើនណាស់។
YOU ARE READING
រឿងភាគជីវិត
Short Storyនៅលេីលោកយេីងនេះគ្មានអ្វីដែលសមតាមបំណងប្រាថ្នារហូតនោះទេ។មានពេលខ្លះយេីងក៏ជោគជ័យហេីយក៏សមតាមបំណងដែលយេីងចង់បាន តែមានពេលខ្លះយេីងក៏បរាជ័យរហូតដល់ថ្នាក់យេីងទទួលយកលែងបាន កេីតទៅជាការបាក់ទឹកចិត្តរហូតឈានដល់ការសម្លាប់ខ្លួន។ នេះគឺព្រោះតែអ្នកមានក្ដីសុបិន្តឬការរំពឹង...