ភាគទី១:ការប្រមាថមេីលងាយ
មកហេីយណាតាមការសន្យា
តោះយេីងមកចាប់ផ្ដេីមជាមួយភាគទី១ទាំងអស់គ្នាខ្ញុំគឺ"វីដា" ជាក្មេងស្រីម្នាក់ដែលមានក្ដីស្រមៃខ្ពស់ ខ្ពស់ដល់ថ្នាក់ខ្ញុំខ្លួនឯងក៏គ្មានជំនឿចិត្តនៅក្នុងការចាប់យកវាដូចគ្នា ប៉ុន្តែដោយសារតែខ្ញុំមានទំនុកចិត្តលេីខ្លួនឯង និងធ្លាប់ឆ្លងកាត់រឿងលំបាកក្នុងជីវិតជាច្រេីនទេីបធ្វេីឲ្យខ្ញុំរឹងមាំហេីយចាប់ផ្ដេីមសម្រេចក្ដីសុបិន្តរបស់ខ្លួនឯងម្ដងមួយជំហ៊ានៗ។ ខ្ញុំជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងគ្រួសារដែលមានជីវភាពធូរធាមួយ ដែលមានសមាជិកក្នុងគ្រួសារបួននាក់ មានយាយ ម៉ាក់ ប្អូនប្រុសនិងខ្ញុំខ្លួនឯង។ គ្រប់គ្នាប្រាកដជាឆ្ងល់ហេីយថា ហេតុអ្វីក៏ខ្ញុំមិននិយាយពីប៉ា?? ពេលដែលនិយាយដល់"ប៉ា"ខ្ញុំតែងតែធ្លាក់ទឹកមុខចុះដោយការអន់ចិត្តហេីយមានពេលខ្លះទៀតខ្ញុំថែមទាំងបានលួចយំស្ងាត់ៗដោយមិនឲ្យអ្នកណាដឹង។ ខ្ញុំជាក្មេងម្នាក់ដែលកំព្រាប៉ាតាំងតែពីនៅតូច ក៏ព្រោះតែរស់នៅជាមួយគ្នាមិនចុះសម្រុងទេីបពួកគាត់ទាំងពីរសម្រេចចែកផ្លូវគ្នារៀងខ្លួនហេីយតាំងពីពេលនោះមកខ្ញុំក៏មិនដែលបានជួបមុខប៉ាដែរសូម្បីតែមុខប៉ាយ៉ាងម៉េចក៏ខ្ញុំមិនទាំងស្គាល់ផង។
ក្មេងៗនៅក្នុងភូមិតែងហៅខ្ញុំថា"អេ៎!!មីកូនអត់ប៉ាហៅ!!"ឬក៏ពេលខ្លះពួកគេក៏សួរថា"ប៉ាហែងជាណាគេ??ហេីយធ្លាប់ស្គាល់មុខប៉ាហែងអត់??" គ្រាន់តែឮសំណួរទាំងនេះភ្លាមខ្ញុំស្រាប់តែណែនទ្រូងអួលដេីមកនិយាយលែងចេញតែម្ដង។ តេីឲ្យខ្ញុំឆ្លើយបែបណា?? បេីខ្ញុំខ្លួនឯងមិនទាំងដឹងផងនោះ ខ្ញុំមិនដឹងថាត្រូវធ្វេីបែបណានោះទេបានត្រឹមតែញញឹមហេីយដេីរចេញទាំងដែលក្នុងចិត្តចង់តែយំចេញមកនោះទេ។វាពិតជាពិបាកខ្លាំងណាស់នៅពេលដែលយេីងខំប្រឹងទប់មិនឲ្យយំចេញម្តងៗ។ជារឿយៗខ្ញុំតែងតែប្រាប់ខ្លួនឯងថាវាមិនអីនោះទេគ្រប់យ៉ាងតែងតែមានផ្លូវសម្រាប់ចេញ ជីវិតយេីងក៏ដូចគ្នាគង់តែមានថ្ងៃណាមួយដែលល្អប្រសេីរជាងនេះ។
រហូតដល់ថ្ងៃមួយដែលម៉ាក់បានប្ដូរមកនៅផ្ទះថ្មីខ្ញុំក៏ត្រូវប្ដូរមករៀននៅសាលាថ្មីដូចគ្នាព្រោះថាបេីជិះទៅសាលារៀនចាស់គឺវាឆ្ងាយខ្លាំងណាស់។
YOU ARE READING
រឿងភាគជីវិត
Storie breviនៅលេីលោកយេីងនេះគ្មានអ្វីដែលសមតាមបំណងប្រាថ្នារហូតនោះទេ។មានពេលខ្លះយេីងក៏ជោគជ័យហេីយក៏សមតាមបំណងដែលយេីងចង់បាន តែមានពេលខ្លះយេីងក៏បរាជ័យរហូតដល់ថ្នាក់យេីងទទួលយកលែងបាន កេីតទៅជាការបាក់ទឹកចិត្តរហូតឈានដល់ការសម្លាប់ខ្លួន។ នេះគឺព្រោះតែអ្នកមានក្ដីសុបិន្តឬការរំពឹង...