រថយន្តទំនើបខ្នាតវែងពណ៌ខ្មៅបើកមកឈប់ចតនៅពីមុខភូមិគ្រឹះធំស្កឹមស្កៃ ដែលបានសាងសង់ឡើងនៅដាច់ស្រយាលពីទីប្រជុំជន វាភូមិគ្រឹះផ្ទាល់ខ្លួនរបស់ ហូស៊ុក គេសម្រេចចិត្តមិនយកនាងទៅវិមានត្រកូល Proxima ព្រោះមិនចង់ឱ្យបងប្អូនគេនៅទីនោះមើលឃើញគេធ្វើបាបនាងហើយឃ្នើសចិត្ត។
ហូស៊ុក មិនមាត់កច្រើនគេលើកបីនាងតូចចេញពីឡានដោយមានអ្នកបើកឡានចាំបើកទ្វារឱ្យ អ្នកកំលោះបីរាងកាយដែលទន់ល្ហោកចូលទៅក្នុងភូមិគ្រឹះស្ងប់ស្ងាត់ដែលគ្មានសូម្បីតែអ្នកបម្រើម្នាក់ ទីនេះប្រៀបដូចជាឋាននរកគ្រប់យ៉ាងរៀបចំឡើងសុទ្ធតែខ្មៅ ហូស៊ុក ទិញទីនេះទុកចោលតាំងពី 6ឆ្នាំ មុនមកម្ល៉េះទោះជាមិនមានមនុស្សនៅតែគេបានឱ្យ ឃេវិន ជួលអ្នកសម្អាតមករៀបចំទីនេះរាល់ថ្ងៃអាទិត្យ។
"ពួកឯងទៅវិញទៅ ទុកឡានមួយឱ្យយើង" ហូស៊ុក ងាកមកបញ្ជាកូនចៅពួកគេមិនហ៊ានប្រកែកក៏នាំគ្នាចាកចេញទៅអស់ទុករថយន្តទំនើបឡាំបូហ្គីនីពណ៌ខ្មៅដែលបើកយកមកតាមក្រោយឱ្យចៅហ្វាយ។
បន្ទាប់ពីគ្រប់គ្នាទៅអស់កំលោះសាតានញោចញញឹមចុងមាត់មុននឹងបីរាងកាយរបស់នាងតូចឡើងទៅជាន់លើតម្រង់បន្ទប់ទារុណកម្មដែលគេបានរៀបចំទុក 6ឆ្នាំ មកនេះ។
"ទីនេះរងចាំនាង6ឆ្នាំហើយ អាយរីន ម៉ាលីនៀរ៍" ហូស៊ុក បន្លឺឡើងដោយសម្លេងកំណាចមុននឹងធាក់ទ្វារទម្លុះចូលទៅខាងក្នុងបោះនាងតូចចូលទៅក្នុងគ្រែដែលមានជាប់ទ្រុងមួយទំហឹង។
ឈូ...
"អូយ៎...លោក..." អាយរីន បើកភ្នែកឡើងដោយការឈឺចាប់នៅត្រកៀកនិងបេះដូង នាងជឿថាថ្នាំដែលគេឱ្យនាងផឹកមុននេះមិនមែនថ្នាំរោគបេះដូងទេ តែជាថ្នាំសម្លប់ច្បាស់ណាស់។
"យ៉ាងម៉េចហើយ? ដឹងខ្លួនហើយមែនទេនាងល្អិត" ហូស៊ុក ដោះអាវក្រៅបោះទៅម្ខាងមុននឹងដើរមករកគ្រែរបស់នាងតូចមួយៗ អាយរីន បែកញើសជោកថ្ងាស់ព្យាយាមខិតចេញឱ្យឆ្ងាយពីគេតែមនុស្សដូចជា ហូស៊ុក ប្រក់ស៊ីម៉ា មិនដែលចុះចាញ់អ្នកណាងាយៗឡើយនាងកាន់តែខិតគេកាន់តែចូលទៅកៀកឡើងលើគ្រែទ្រោមពីលើនាងតួខ្លួនព្រមទាំងឈ្មុសឈ្មុលកញ្ចឹងកនាងខ្លាំងៗរហូតបង្កើតជាស្នាមជាំឡើងសុះសាច់។
"លោកកុំអី ខ្ញុំសុំអង្វរកុំធ្វើបាបខ្ញុំអី មនុស្សអាក្រក់ ខ្ញុំឈឺ អ្ហឹកៗ..." អាយរីន យំញ័រខ្លួនទទ្រើតទ្រូងខាងឆ្វេងចុកដូចជាគេយកកាំបិទមកចាក់វាស្ទះពិបាកដកដង្ហើម ឃើញសភាពក្នុងបន្ទប់រឹតតែធ្វើឱ្យនាងតក់ស្លុតពណ៌ខ្មៅនិងក្រហមមានច្រវ៉ាក់ខ្នោះ រំពាត់ និងឧបករណ៍ចម្លែកៗជាច្រើនដែលនាងមិនធ្លាប់បានឃើញពីមុនមក។
"ចុះពេលដែលនាងខ្វេះបេះដូងប្អូនស្រីយើងទាំងមូលទៅដាក់ក្នុងបេះដូងនាងនោះ ប្អូនខ្ញុំមានអារម្មណ៍បែបណា? នាងប៉ុណ្ណឹងនាងស្រែកថាឈឺ ចុះប្អូនយើង? ដាលៀរ៍ មិនទាំងដឹងផងថានាងស្លាប់ នាងថាយើងអាក្រក់តែនាងតិរច្ឆានជាងយើងទៅទៀត" ហូស៊ុក ស្រែកសំឡុតនាងតូចដែលដកដង្ហើមញាប់ៗទឹកភ្នែកសស្រាក់នោះមួយអស់សម្លេងម្រាមដៃក្រាស់ច្របាច់ដើមដៃនាងខ្លាំងៗរហូតឡើងជាំដូចជាកកឈាម កែវភ្នែកក្រហមរងាលពោះពេញទៅដោយកំហឹងសម្លឹងនាងដូចជាចង់ហែកសាច់នាងស៊ីទាំងរស់។
"ដា...ដាលៀរ៍?" អាយរីន រដាក់រដុបញ័រខ្លួនដូចជាកូនសត្វពេលដែលឮឈ្មោះរបស់ ដាលៀរ៍ ឈ្មោះដែលលងបន្លាចនាងអស់រយៈពេល 7ឆ្នាំ មកនេះ ឮឈ្មោះនេះពេលណាបេះដូងនាងសឹងតែគាំងឈប់ដំណើរការ។
"ជុង ដាលៀរ៍ ក្មេងស្រីដែលនាងហៅថាបងស្រីពេញៗមាត់តែនាងខ្លួនឯងបែរជាសម្លាប់ជីវិត ដាលៀរ៍ ដើម្បីរស់ នាងអាត្មានិយមណាស់ អាយរីន ម៉ាលីនៀរ៍" ហូស៊ុក សំឡុត អាយរីន ខ្លាំងៗដៃក្រាស់ចាប់កន្រ្ទាក់សម្លៀកបំពាក់នាងឱ្យរហែកដាច់ដោចមិនខ្វល់សាច់ទន់រលោងត្រូវឡើងស្នាមជាំក្រហមឡើយ។
"អ្ហឹកៗ...អត់ទេ ខ្ញុំមិនដឹងអ្វីទេ ខ្ញុំមិនដែលចង់ឱ្យ ដាលៀរ៍ ស្លាប់ទេខ្ញុំ...ខ្ញុំនៅជាមួយនាងតាំងពីតូច ខ្ញុំម៉េចនឹងចង់ឱ្យនាងស្លាប់ទៅ..." អាយរីន ទ្រហោរយំលើកដៃបិទបាំងរាងកាយដែលសល់ត្រឹមឈុតក្នុងទាំងទ្រូងវេទនា នាងមិនដែលចង់ឱ្យ ដាលៀរ៍ ស្លាប់ហើយរឹតតែមិនបានដឹងថានាងបានវះកាត់បេះដូង នាងទើបតែដឹងពេលដែលនាងជាសះស្បើយបាន ១ខែប៉ុណ្ណោះ។
"កុហក! នាងជាក្មេងចរិកមិនល្អ នាងចូលចិត្តចូលក្លិប ផឹកស៊ីទាំងដែលបេះដូងខ្លួនឯងមិនបានល្អដូចមនុស្សទូទៅ នាងពូកែកុហកលោកប៉ា ចរិកបាតផ្សារ ថោកទាប បើកឡានតាំងពីអាយុ 17ឆ្នាំ នាងភ្លើតភ្លើនរហូតដល់ ដាលៀរ៍ ស្លាប់តែនាងបែរជាធ្វើភ្លេចមិនចងចាំមនុស្សដែលនាងបានឆក់ជីវិត នាងដឹងទេ? ប្អូនយើងបែកពីគ្រួសារតាំងពីតូច នាងត្រូវបានជួបជុំបងប្អូនវិញហើយគ្រប់យ៉ាងព្រោះតែនាង នាងសម្លាប់ប្អូនស្រីយើង"
"ខ្ញុំ...អ្ហឹកៗ...ខ្ញុំគ្មានចេតនាបើកឡានបុក ដាលៀរ៍ ទេ ហើយខ្ញុំក៏គ្មានចេតនាយកបេះដូងរបស់ ដាលៀរ៍ ដែរ ខ្ញុំមិនដឹងអីទេ...មិនដឹងទេ អ្ហឹកៗ..." អាយរីន លើកដៃខ្ទប់ត្រចៀកស្រែកយំសារភាពនៅចំពោះមុខ ហូស៊ុក អ្នកកំលោះសើចឃឹកៗនៅបំពង់កទាំងហួសចិត្តមុននឹងងើបចេញពីរាងកាយនាងទៅអង្គុយសំយ៉ុងជើងចុងគ្រែ ប្អូនស្រីម្នាក់ដែលគេខំតាមរកអស់រយៈពេល 10ឆ្នាំ ទីបំផុតគេក៏រកនាងឃើញតែនាងបែរជាត្រូវស្លាប់មុនពេលបានជួបគ្រួសារពិតប្រាកដ គ្រប់យ៉ាងដោយសារស្រីម្នាក់នេះទាំងអស់។
អាយរីន ឃើញគេងើបចេញពីខ្លួនក៏ស្ទុះក្រោកទាញភួយមករុំខ្លួនជិតសល់ត្រឹមក្បាលយំខ្សឹបខ្សួលទាំងទ្រូងកំពុងតែស្ទះ តាំងពីដឹងខ្លួនថាវះកាត់ប្តូរបេះដូងរបស់ ដាលៀរ៍ មក គ្មានយប់ណាដែលនាងអាចគេងលក់ស្រួលឡើយ នាងតែងតែធ្វើឫកឆ្មើងឆ្មៃ រើសអើងអ្នកដទៃដើម្បីលាក់បាំងភាពទន់ជ្រាយ យប់ឡើងនាងចូលក្លិបដើរលេងដាច់ៗយប់ព្រោះមិនហ៊ានចូលផ្ទះ មិនហ៊ានសម្ងំគិតដល់ ដាលៀរ៍ ហើយយំ បើសិនជាអាចជ្រើសរើសម្តងទៀតនាងសុខចិត្តជាអ្នកស្លាប់វិញល្អជាង។
"ខ្ញុំ...ខ្ញុំសូមទោស...អ្ហក៎...ថ្នាំ...ថ្នាំខ្ញុំ..." អាយរីន វាមកលើកដៃសំពះសូមទោសអ្នកកំលោះស្រាប់តែបេះដូងនាងគាំងខ្លាំងភ្លាមៗរហូតដល់ភ្នែកសកន្រ្ទាក់ខ្លួនដួលទៅលើពូក ហូស៊ុក ដើរទៅបើកថតតុយកថ្នាំមួយកំប៉ុងមកហុចឱ្យនាងតូច អាយរីន លើកដៃញ័រៗទៅទទួលតែក៏ត្រូវ ហូស៊ុក កញ្ឆក់មកវិញហើយបោកវាចោលឈាមត្រជាក់បំផុត។
ប្រាវ...
អ្នកកំលោះបន្ទន់ខ្លួនទៅក្រសោបថ្ពាល់នាងទាំងសងខាងថ្នមៗមុននឹងបន្លឺប្រយោគឡើង៖
"ខ្ញុំចូលចិត្តមើលនាងពិបាកដកដង្ហើម"