ភាគ ០៥

1.2K 39 5
                                    

"ខ្ញុំសុំអង្វរលោក អ្ហឹកៗ" អាយរីន រឹតទ្រូងខ្លួនឯងខ្លាំងៗភ្នែកសពិបាកដកដង្ហើម អ្នកកំលោះឃើញសភាពក្បែរស្លាប់របស់នាង គេក៏ញញឹមចុងមាត់មុននឹងបោះថ្នាំទៅគន្លាតជញ្ជាំងហើយក៏ដើរចេញទៅ។

នាងក្រមុំឃើញ ហូស៊ុក ចេញទៅបាត់នាងក៏ស្ទុះចុះពីលើគ្រែទាំងជើងទន់ចង់ដួលម្តងៗ នាងលើកប្រអប់ថ្នាំមកមួលគម្របហើយចាក់បួនប្រាំគ្រប់លើបាតដៃ ខ្លះក៏ធ្លាក់លើឥត
នាងស្ទុះទៅយកទឹកដែលមានក្នុងកែវមកផឹកក្អឹកៗហើយក៏សម្រូតចុះអង្គុយឱបជើងយំនៅកៀនគ្រែ។

"បងដាលៀរ៍ អ្ហឹកៗ អាយរីន គ្មានចេទនាទេ" នាងតូចជ្រុបមុខយំឡើងដង្ហក់ខ្យល់រហូតដល់គេងលក់យល់សប្តិឃើញរឿងកាលពី ៧ឆ្នាំមុន។

៧ឆ្នាំមុន...
រាត្រីកណ្តាលអាទ្រាធ្រនាងតូចអាយុ ១៧ឆ្នាំ តែងខ្លួនសិចស៊ី រ៉ូបខ្មៅសាច់ក្រណាត់រលោងខ្លីពាក់កណ្តាលភ្លៅ ស្បែកជើងកែងចោតដើរចេញពីវីឡាសើម្បីទៅលេងក្លិបដាច់យប់តែត្រូវស្ទះដំណើរដោយសារ ដាលៀរ៍ មកឃាត់ឃាំង។

"អាយរីន ទៅមិនបានទេណា ថ្ងៃនេះលោកប៉ាមកលេងពួកយើង គាត់កំពុងសម្រានបើគាត់ភ្ញាក់មកមិនឃើញឯងនោះគិតយ៉ាងម៉េច?" ដាលៀរ៍ ក្មេងស្រីវ័យ ១៨ឆ្នាំ ចាប់ដៃប្អូនស្រីជាប់ នាងត្រូវបានប៉ារបស់ អាយរីន យកចេញពីមណ្ឌលកុមារកំព្រា មកចិញ្ចឹមតាំងពីអាយុ ៧ឆ្នាំ នាងព្យាយាមផ្តល់ឱ្យគ្រួសារនេះគ្រប់យ៉ាងព្រោះប៉ារបស់ អាយរីន និង អាយរីន មិនដែលចាត់ទុកនាងជាអ្នកក្រៅសូម្បីតែ អាយរីន រៀននៅសាលាណាក៏នាងរៀនជាមួយ ហើយមកបន្តការសិក្សានៅបរទេសនាងក៏បានរៀនបន្តនៅបរទេសដូចគ្នា។

"ខ្ញុំសុំប៉ាឱ្យបងបានគ្រប់យ៉ាងដូចខ្ញុំ បងគ្រាន់តែជួយឱ្យខ្ញុំសប្បាយមួយពេលៗមិនបានឬបងស្រី?" អាយរីន អង្រួនដៃ ដាលៀរ៍ តិចៗ កើតមកជាកូនទោសនាងទំនើងខ្លាំងណាស់ ណាមួយមិនមានម្តាយចាំទូន្មានទើបនាងក្លាយទៅជាក្មេងបែបនេះ។

"មិនបានទេ! បងមិនឱ្យទៅ ចាំប៉ាត្រឡប់ទៅ រុស្សី វិញចាំដើរលេងបងកំដរឯង"

"គិតថាខ្ញុំខ្វល់មែនទេ? ចៀស!" អាយរីន សម្លុត ដាលៀរ៍ ហើយក៏ដើរបំបុកស្មារបស់ ដាលៀរ៍ ហើយក៏ឡើងឡានបញ្ឆេះ នាងតូចមានអារម្មណ៍ថាជំងឺរបស់ខ្លួនឯងកំពុងតែរើឡើង ដៃកាន់ចង្កូតហើយក៏ដាក់លេងបម្រុងនឹងទៅមុខតែបេះដូងនាងកញ្ឆក់ជ្រុលដៃថយក្រោយបុក ដាលៀរ៍ ដែលកំពុងឈរបារម្ភប្អូនមួយទំហឹង។

You've reached the end of published parts.

⏰ Last updated: May 18, 2022 ⏰

Add this story to your Library to get notified about new parts!

កម្មសិទ្ធសាតានWhere stories live. Discover now