ភាគទី២

674 22 0
                                        

   ហ្វាម៉ូ ស្ដាប់រាល់ការនិយាយរបស់គេហើយ នាងក្រវីក្បាលញាក់ស្មេញ បដិសេដនូវសំណើរមួយនេះ ក្នុងទ្រូងអួលណែនស្ទើរប្រេះបែកទៅហើយ នាងមិនចង់លឺមិនចង់ស្ដាប់គេនិយាយទៀតនោះទេ សូមអង្វរប្រាប់នាងមកថានេះជាសុបិន្តមែនទេ?
« ហុឹកៗ ជីមីន បងកុំធ្វើបែបនេះអីបានទេ? បងភ្លេចអស់ហើយមែនទេអនុស្សាវរីយ៍កន្លងមកដែលយើងសាងជាមួយគ្នាបងបំភ្លេចចោលអស់ហើយមែនទេ? » ភ្លាមនោះកាយទាំងទ្វេរបស់ហ្វាម៉ូ ស្រាប់តែស្ទុះទៅអោបកាយមាំទាំទាំងក្ដីឈឺផ្សា នាងអោបគេយ៉ាងណែនហាក់ខ្លាចការបាត់បង់គេជាខ្លាំង នាងទទួលយកមិនបានពិតមែន គេក៏ដឹងថានាងស្រឡាញ់គេខ្លាំងប៉ុណ្ណា ហេតុអ្វីគេដាច់ចិត្តដាក់នាងយ៉ាងនេះ អនុស្សាវរីយ៍ដែលសាងរួមគ្នាគេភ្លេចអស់ហើយមែនទេ មានហូបអត់ហូបជាមួយគ្នា រស់នៅតាំងពីផ្ទះជួលតូចចង្អៀត ម៉ូតូកញ្ចាស់ឌុបគ្នាទៅធ្វើការ ប្រាក់ខែមួយរយពីររយ ពេលខ្លះចង់បាននេះបាននោះពីរអ្នកប្ដីប្រពន្ធមិនហ៊ានចាយវាយផ្ដេសផ្ដាសទេសុខចិត្តសន្សំលុយទុក សាងអនាគតជាមួយគ្នា រហូតមកដល់ពេលនេះពេលដែលពួកគេបានព្យាយាមសម្រេចរហូតមកក៏បានជោគជ័យ មានអ្វីៗគ្រប់យ៉ាងដែលប្រាថ្នាកន្លង តែហេតុអ្វីក្ដីស្នេហ៍មួយនេះវាមិនស្ថិតស្ថេរដូចគ្រាមុន? បើបែបនេះនាងសុខចិត្តក្រលំបាកក៏មិនចង់អោយមានពេលវេលាដ៏ជូរចត់បែបនេះដែល ។
« សុំទោសពិតមែនម៉ូ! ខ្ញុំអស់អារម្មណ៍ជាមួយនាងយូរហើយ! ហើយខ្ញុំក៏មានមនុស្សស្រីដែលខ្ញុំស្រឡាញ់ដែលខ្ញុំត្រូវមើលថែគេ! » កាយដែលអោបរឹតរាងក្រាស់អម្បាញ់មិញប្រែជាទន់ល្វក់ ដោយគ្រាន់តែដៃមាំទាំងគូររបស់ជីមីនចាប់ទាញចេញបានយ៉ាងងាយស្រួល នាងភ្លឹកៗមិនហ៊ានសម្លឹងមុខគេចំ សុខចិត្តស្ងាត់មាត់អោនមុខចុះសម្រក់ទឹកភ្នែក ប្ដីនាងប្រាប់ហើយថាគេលេងត្រូវការនាងគេលេងស្រឡាញ់នាងទៀតហើយ មិនតែប៉ុណ្ណឹងគេមានមនុស្សដែលគេស្រឡាញ់ផ្សេងទៀត គេត្រូវមើលថែមនុស្សដែលគេស្រឡាញ់ តែចុះនាងគេមិនគិតទេថានាងក៏ត្រូវការការមើលថែពីគេដូចគ្នាដែរ ហេតុអីមិនយល់ពីនាងខ្លះផង?
« អូខេ! បើបែបនេះទៅហើយអូនយល់ព្រមលែងលះជាមួយបង តែអូនសុំបងរឿងមួយបានទេ? » ហ្វាម៉ូលើកខ្នងដៃជូតទឹកភ្នែកជ្រះអស់ពីផែនថ្ពាល់រួចបន្លឺទៅគេទាំងសម្លេងស្អកៗ បើជ្រុលជាគេអស់ចិត្តហើយ ទោះនាងនៅមុខក្រាស់ទៀតក៏គ្មានន័យអ្វីដែល នាងព្រមដោះលែងគេក៏បាន វាប្រសើរជាជាងអោបក្រសោបអ្នកដែលគេអស់ចិត្តនឹងយើងជាប់ទ្រូង តែមុននឹងលែងលះនាងសុំអ្វីពីគេមួយបានទេ អាចថាវាជាឱកាសចុងក្រោយទៅចុះដែលគេផ្ដល់អោយនាង ជីមីនមិនតបនាយសម្លឹងមុខនាងទាំងរាបស្មើវាបញ្ជាក់យ៉ាងច្បាស់ថាទោះជានាងយំដល់ស្លាប់ចំពោះមុខគេក៏គេមិនបានអាណិតនាងដែល ។
« អូនសុំអោយបងកំដរអូន ធ្វើជាប្ដីរបស់អូនពីមុនដែលស្រឡាញ់អូនមើលថែអូនជាងគេរហូតដល់ថ្ងៃកំណើតអូនបានទេមីន? ហុឹក » ហ្វាម៉ូចាប់ក្រសោបប្រអប់ដៃមាំដែលនាងដឹងច្បាស់ណាស់ថាប្រអប់ដៃមួយនេះហើយដែលតែងតែផ្ដល់ភាពកក់ក្ដៅអោយនាងរហូតមកតែពេលនេះមិនមែនទៀតឡើយ ដៃតូចច្របាច់ម្រាមដៃក្រាស់តិចៗជាការអង្វរ.ក ចាត់ទុកថាវាជាការដូថ្ងៃកំណើតរបស់នាងទៅចុះដែលនាងសុំពីគេមុនពេលដែលលែងបានជួបមុខគ្នាតទៅទៀត ។
« នៅតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះមីន! » កាលបើឃើញជីមីនស្ងាត់មាត់ឈឹងមិនមានសម្លេងអ្វីនាងអង្រួនដៃក្រាស់ម្ដងទៀតដោយការអង្វរ.ក វាអាចនឹងមិនយូរទៀតនោះទេមែនទេត្រឹមមួយសប្ដាហ៍ទៀតថ្ងៃកំណើតរបស់នាងនឹងត្រូវបានបញ្ចប់ ។
« បានខ្ញុំយល់ព្រម.! »
« ហុឹក.! អរគុណបងណាស់ ហុឹកៗ អរគុណណាស់ជីមីន! អរគុណ! » គ្រាន់តែជីមីនពោលថាយល់ព្រមនឹងនាងភ្លាម ហ្វាម៉ូដូចជាមានកម្លាំងចិត្តព្រឹសស្ទុះទៅអោបគេមួយទំហឹងតាមចិត្តត្រូវការ នឹងនៅស្នេហ៍ ហើយក៏សម្ងំយំក្នុងទ្រូងកក់ក្ដៅអណ្ដក់អណ្ដែងទាំងក្ដីរំភើប ព្រះប្រាកដជាមេត្តាដល់នាង ជីមីនឃើញបែបនេះនាយលើកបាតដៃធំក្រាស់របស់ខ្លួនអង្អែលខ្នងតូចតិចៗជាការលួងលោម ឯគេខ្លួនឯងក៏បិទភ្នែកទទួលរឿងរ៉ាវមួយនេះ គេដឹងថានាងនឹងត្រូវឈឺចាប់ពេលលឺពាក្យចែកផ្លូវគ្នាតែគេពិតជាគ្មានជម្រើសព្រោះគ្រប់យ៉ាងវាប្រែប្រួលអស់ទៅហើយ... ។

សុំទោស💔(Completed)Место, где живут истории. Откройте их для себя