រាល់ឆ្នាំនាងតែងតែមកមើលព្រិលធ្លាក់ជាមួយនឹងស្វាមីជាទីស្រឡាញ់របស់ខ្លួនក្រោមដំបូលផ្ទះយ៉ាងមានក្ដីសុខ តែហេតុអីឆ្នាំនេះនាងត្រូវមកអង្គុយមើលវាតែម្នាក់ឯងដូច្នេះ? មើលទាំងទឹកភ្នែកមើលទាំងភាពឈឺផ្សា រាងកាយខ្វះកម្ដៅវានៅចាញ់បេះដូងខ្វះកម្ដៅរបស់នាងក្រមុំដែលកំពុងអង្គុយអោបក្បាលជង្គង់ក្បែរបង្អួចនៅឡើយទេ ។
« ហេតុអីក៏វាឈឺយ៉ាងនេះ? អាបេះដូងឆ្គួតឯងចង់សម្លាប់ម្ចាស់ឯងមែនទេ?! ឌឹបៗ.! » ហ្វាម៉ូលើកដៃគត់ទ្រូងខាងឆ្វេងរបស់ខ្លួនលាន់សូរឌឹបៗ គត់អោយវាបញ្ឈប់ភាពឈឺចាប់អោយនាងទៀតទៅ ហេតុអីវាចេះតែលោតញាប់ហើយល្ហល្ហេវបែបនេះទៅកើត!
« អ្ហឹកៗ.! » បបូរមាត់ខាំដោយធ្មេញតូចរបស់ហ្វាម៉ូសឹងតែធ្វើអោយបបូរមាត់របស់នាងដាច់ទៅហើយបូករួមទាំងខ្យល់ដ៏សែនត្រជាក់នាពេលនេះទៀត វាធ្វើអោយនាងរងាទាំងកាយរងាទាំងបេះដូង ភ្នែករបស់នាងចាប់ផ្ដើមហើមៗឡើង នាងខំបំផុតហើយខំទប់វាមិនអោយហូរមកទៀតតែភ្នែក ខួរ ក្បាល នឹងបេះដូងរបស់នាងមិនសហការជាមួយនាងសោះវាចេះតែប្រឆាំងជាមួយនឹងចិត្តរបស់នាងដែលព្យាយាមបញ្ឈប់គ្រប់យ៉ាង ។
« ខ្ញុំនឹកបងជីមីន! អ្ហឹក » បែកមិនទាន់បានប៉ុន្មានវិនាទីផងហ្វាម៉ូក៏ពោលពាក្យថានឹកភ្លាមៗ នាងទទួលយកមិនទាន់បាននៅឡើយ នាងនៅមិនទាន់ចង់ជឿថានាងនឹងគេអាចដើរមកដល់ចំណុចនេះ មនុស្សធ្លាប់តែស្រឡាញ់គ្នាសុខៗប្រែមកជាអស់ចិត្តភ្លាម តើអ្នកណាទទួលយកបាន? ប្រាប់នាងមកអ្នកណាក៏បានដែលប្រាប់នាងមកថាគ្រប់យ៉ាងគ្រាន់តែជាសុបន្ដិរបស់នាងទេ កុំលេងសើចនឹងនាងបានទេវាមិនងាយស្រួលចឹងឡើយ ។
« ត្រឡប់មកវិញបានទេជីមីនអូននឹកបងណាស់ អ្ហឹកៗ.! សុំអង្វរត្រឡប់មកវិញបានទេអូននឹកបងៗៗ ប្រុសអាក្រក់ អ្ហឹក ហេតុអីក៏បងទៅចោលអូន! បងកុហកបងសន្យាហើយក៏ធ្វើមិនបាន បងកុហកថាស្រឡាញ់អូនអស់មួយជីវិតតែនេះស្អីគេ អ្ហឹក អូនស្អប់បងប្រុសអាក្រក់ត្រឡប់មកវិញមក! ឆាប់មកបន្ដសន្យារបស់បងមកជីមីន អ្ហឹក! » ពាក្យពេចន៍ដែលនិយាយជាមួយជីមីនពេលនៅទន្លេហានជាពាក្យដែលនាងរងាប់ចិត្តគេពាក្យនេះទៅវិញទេដែលនាងចង់អោយគេយល់ពីនាង យល់ថានាងស្រឡាញ់គេខ្លាំងប៉ុណ្ណា ត្រូវការគេខ្លាំងប៉ុណ្ណា មាត់ប្រាប់ថានឹងលះបង់អោយគេម្ដងសុខចិត្តអោយគេទៅហើយឥឡូវនេះក៏ជានាងដែលសុំអោយគេត្រឡប់មកវិញទាមទារអោយគេមកបន្ដសន្យាជាមួយនាង តើវាអាចទៅរួចបានយ៉ាងមិចបើពេលនេះពួកគេនៅកន្លែងផ្សេងគ្នានោះ? គេអាចមករកនាងបានរឺបើពេលនេះគេមានមនុស្សស្រីដែលគេត្រូវមើលថែទៅហើយ?
៚ម៉ោង១:២៣នាទី
« ហុឹម.! » សម្លេងដង្ហក់បន្លឺឡើងបង្ហាញអោយឃើញពីមនុស្សស្រីម្នាក់ដែលកំពុងគេងលង់លក់នៅលើឥដ្ឋការ៉ូ នាងយំរហូតទាល់តែគេងលក់មិនដឹងខ្លួន មុខមាត់ដែលធ្លាប់តែស្រស់បស់ក៏ប្រែមកជាស្លេកស្លាំង ភ្នែកឡើងហើមដោយសារតែការយំអស់ពេលជាច្រើនម៉ោងមកនេះ ។
៚ថ្ងៃទី៣០
ថ្ងៃថ្មីឈានមកដល់ជីវិតមនុស្សផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃដូចជាពេលនេះអញ្ចឹងមនុស្សស្រីម្នាក់ដែលតែងតែប្រើប្រាស់ស្នាមញញឹមប្រែមកជាអង្គុយអោបក្បាលជង្គង់មិនលែងជាមួយនឹងទឹកមុខរាបស្មើរបស់នាង មិនប៉ុន្មានវិនាទីផងទឹកថ្លាៗក៏ចាប់ផ្ដើមចេញពីរង្វង់ភ្នែករបស់នាងបណ្ដើរៗបន្ដទៀតហើយ មុខមាត់ស្លេកស្លាំងគ្មានរស្មីរបស់នាងនៅតែបន្ដ ប្រាំថ្ងៃហើយដែលនាងអោបក្រសោបវាបែបនេះមិនលែង នាងនៅតែនឹកអាណិតស្រណោះអាល័យជាមួយមនុស្សដែលអស់ចិត្តនឹងនាង មនុស្សដែលលែងត្រូវការនាង នាងគួរណាស់តែព្រលែងគ្រប់យ៉ាងអោយទៅតាមពេលវេលាមិនមែនអោបក្រសោបទុក្ខបែបនេះរហូតឡើយ ដូចពាក្យមួយពោលថា "គ្មានការជួបណាដែលគ្មានការបែកឡើយ" នាងគួរតែរៀនទទួលយកការពិត ។
« អឹក.. ល្មមហើយឯងយំដល់ថ្ងៃស្លាប់ក៏គ្មានន័យដែលម៉ូ! គួរតែចាប់ផ្ដើមជាថ្មីទោះវាប្រើពេលយូររឺតិចឯងក៏ត្រូវធ្វើអោយបាន! » ហ្វាម៉ូជូតទឹកភ្នែកជ្រះអស់ពីផែថ្ពាល់មុននឹងពោលប្រយោគរបស់ខ្លួនយ៉ាងមោះមុត នាងគេងយំអស់ប្រាំយប់ហើយមានឃើញគេត្រឡប់មកវិញទេ? ចម្លើយគឺអត់! នាងយំស្ទើរខ្សោះខ្លួនសួរថាអ្នកណាអ្នកជូតទឹកភ្នែកអោយនាង? ចម្លើយគឺនាងខ្លួនឯង! ចុះជីមីនរបស់នាងគេទៅណា? គេកំពុងតែមានក្ដីសុខជាមួយមនុស្សស្រីថ្មីរបស់គេ រឿងអីហេតុអីទើបគេត្រូវមកមើលថែនាង? បែបនេះហើយទើបហ្វាម៉ូនាងសម្រេចចិត្តថាក្រោកឈរម្នាក់ទៀតរៀនរស់ជាមួយជីវិតដែលគ្មានគេម្ដងទៀត មិនថាយូររឺឆាប់នាងក៏នឹងសន្យាចំពោះខ្លួនឯងថានឹកាត់ចិត្តពីគេអោយទាល់តែបាន ។
រាងកាយដែលមើលមិនយល់ប៉ុន្មានថ្ងៃមកនេះក៏ប្រែមកជារៀបចំតុបតែងខ្លួនអោយមានរបៀបឡើងវិញ ហ្វាម៉ូសម្លឹងមើលទៅខ្លួនឯងនៅក្នុងកញ្ចក់ព្រមនឹងទឹកមុខញញឹមហាក់ប្រាប់ថានាងព្រមទទួលយករឿងគ្រប់យ៉ាងហើយ ឧបសគ្គធំធេងប៉ុន្មាននាងនឹងទូលរែកតែម្នាក់ឯងដោយគ្មានគេ បន្ដិចក្រោយមកជើងស្រឡូនៗរបស់ហ្វាម៉ូក៏បោះជំហានទៅជិតតុធ្វើការរបស់អតីតស្វាមីរបស់ខ្លួនដើម្បីយកលិខិតលែងលះមកសុីញ៉េអោយគេ ប្រាំថ្ងៃមកនេះនាងគិតតែមួយមុខប៉ុណ្ណឹងគឺយំ បាយមិននឹកទឹកក៏នាងមិនស្រែក ហើយជាពិសេសនាងមិនចង់ដើរមកជិតតុរបស់គេនោះទេព្រោះនាងមិនចង់ឃើញក្រដាសមួយច្បាប់នោះ ក្រដាសដែលនាងមិនគិតស្រម៉ៃថាបានយកប៊ិចសុីញ៉េដោយដៃនាងផ្ទាល់ តែថ្ងៃនេះនាងអូខេនឹងប្រឈមមុខជាមួយគ្រប់យ៉ាងហើយ ។
ផឹប... សម្លេងទម្លាក់ខ្លួនតិចៗនៅលើកៅអីធ្វើការរបស់អតីតស្វាមីជាទីស្រឡាញ់របស់នាង ដៃតូចសស្គូសលូកចាប់ទាញលិខិតមួយដែលនៅទីនោះស្រាប់មកកាន់មើល មុននឹងកែវភ្នែកហើមមិនទាន់បាត់របស់នាងប្រទះនឹងសុីញ៉េរួចជាស្រាច់នៅលើឈ្មោះរបស់មនុស្សម្នាក់ដែលជាអ្នកធ្វើអោយនាងស្រឡាញ់បំផុតហើយក៏ជាអ្នកដែលធ្វើអោយនាងឈឺចាប់ខ្លាំងបំផុតដូចគ្នា ។
ខ្វាក... ចុងប៊ិចស្រួចសុីញ៉េខ្វាច់ៗនៅលើក្រដាសមួយផ្នែកដែលជាកន្លែងដែលនាងគួរតែសុីញ៉េដោះលែងគេ ពេលនេះនាងក៏ធ្វើវាផងដែល ហ្វាម៉ូក៏ក្រោកឡើងពីកៅអីរួចដើតសម្ដៅទៅផ្ទះបាយដើម្បីធ្វើអាហារញុំានាងមិននឹកស្មានថាខ្លួនឯងអាចរស់បានទេព្រោះអត់បាយប្រាំថ្ងៃទៅហើយ-,- ។
ខណៈដែលកំពុងតែជាប់ដៃនឹងការធ្វើម្ហូបនោះសម្លេងកណ្ដឹងផ្ទះក៏បន្លឺឡើង ទើបហ្វាម៉ូត្រូវទម្លាក់ចោលគ្រប់យ៉ាងរួចរត់ទៅបើកទ្វា ។
ក្រាក.. ទ្វាត្រូវបានរបើកបង្ហាញអោយឃើញពីនារីម្នាក់ដែលហ្វាម៉ូដឹងច្បាស់ថាជានរណា នាងតូចសម្លឹងមុខសាឈីដែលជាមិត្តស្រីថ្មីរបស់ជីមីននោះទាំងធ្វើខ្លួនមិនត្រូវ មិនដឹងថានាងមកនេះមានការអ្វីសំខាន់រឺអត់ ។
« អ្នកនាងមកយកក្រដាសលែងលះមែនទេ? ចាំខ្ញុំទៅយកវាមកអោ... »
« មិនមែនទេ! » ហ្វាម៉ូមិនដឹងថាសាឈីមកទីនេះដើម្បីអ្វី ទើបនាងគិតថាប្រហែលជានាងមកយកក្រដាសលែងលះហើយទើបបម្រុងនឹងដើរទៅយកអោយនាងតែភ្លាមនោះសាឈីក៏និយាយកាត់នាងយ៉ាងលឿនដែរធ្វើអោយហ្វាម៉ូនាងក៏រៀងចម្លែកចិត្តផងដែរ ។
« អឺ.. គឺខ្ញុំសុំចូលទៅខាងក្នុងសិនបានទេ? » ហ្វាម៉ូងក់ក្បាលតិចៗជាការឆ្លើយតបរួចពួកគេទាំងពីរអ្នកក៏ចូលមកខាងក្នុង ហ្វាម៉ូក៏ទៅយកទឹកត្រជាក់ៗមកទទួលភ្ញៀវ ។
« អរគុណ » សាឈីទទួលទឹកយកមកញុំាព្រមទាំងញញឹមអរគុណនាងតូចដែលបានយកទឹកមកអោយ ហ្វាម៉ូញញឹមតបហើយនាងក៏ទម្លាក់ខ្លួនអង្គុយតិចៗកៀនសាឈីបំណងចង់សួរពីនាងខ្លះ ។
« អ្នកនាងមកទីនេះមានការអីមែនទេ? » ហ្វាម៉ូអង្គុយបានមួយសន្ទុះតូចក៏សម្រេចចិត្តសួរទៅអ្នកម្ខាងទៀតទាំងក្នុងចិត្តមិនសូវជាស្រួលប៉ុន្មានទេ ត្រចៀករបស់នាងក៏ត្រៀមនឹងចាំស្ដាប់ចម្លើយអ្នកម្ខាងទៀតទាំងបុកពោះ ។
ផឹប... ផឹប.... ផឹប... សម្រឹបជើងធ្ងន់ៗរបស់នាងក្រមុំហ្វាម៉ូទម្លាក់ទៅលើផ្លូវថ្នល់ព្រមជាមួយនឹងទឹកភ្នែករាប់លានដំណក់ក្រោយពីបានស្ដាប់គ្រប់យ៉ាងពីរឿងអតីតស្វាមីជាទីស្រឡាញ់របស់នាង ។
(ខ្ញុំនឹងជីមីនមិនមានទំនាក់ទំនងអ្វីជាមួយគ្នាទេ! គេគ្រាន់តែអោយខ្ញុំសម្ដែងកុហកនាងជាមួយគេប៉ុណ្ណោះ!)
(ហេតុអី?)
(នាងយករបស់នេះទៅចាក់ទៅ!) សាឈីហុចឈីបមួយបន្ទះទៅអោយហ្វាម៉ូទាំងមិននិយាយអ្វីច្រើនទើបនាងយកវាមកយឺតៗរួចចាក់តាមសាឈីប្រាប់ ។
(សួស្ដីម៉ូ! ឃើញបងមានសភាពបែបនេះអូនប្រាកដជាឆ្ងល់ហើយមែនទេ?) ត្រូវហើយគ្រាន់តែវីឌីអូបង្ហាញឡើងដំបូងហ្វាម៉ូក៏ជ្រួញចិញ្ចើមបាត់ទៅហើយព្រោះតែឃើញជីមីនមានទឹកមុខស្លេកស្លាំងជាខ្លាំងសឹងតែគ្មានឈាមមួយគ្រាប់នៅក្នុងខ្លួនក្បាលបំពាក់ដោយមួកបិទជិតស្លៀកឈុតជាឯកសណ្ឋានអ្នកជម្ងឺ ។
(បងមិនដឹងថាគួរនិយាយអ្វីមុនល្អនោះទេ កន្លងមកបងធ្វើអាក្រក់ដាក់អូនខ្លាំងណាស់ បងមិនល្អបងធ្វើអោយអូនយំទឹកភ្នែករាល់ថ្ងៃ ធ្វើគ្រប់យ៉ាងអោយតែអូនឆាប់ឆ្អែតចិត្តនឹងបង ហើយទម្រាំតែអូនបានឃើញវីឌីអូនេះបងប្រហែលជាលែងមានជីវិតនៅលើលោកនេះទៀតហើយ បងសុំទោសគ្រប់យ៉ាង បងមិនចង់ឃើញអូនឈឺចាប់បែបនេះនោះទេតែបងគ្មានជម្រើសពិតមែន ហើយមូលហេតុដែលបងធ្វើបែបនេះដាក់អូនព្រោះបងដឹងខ្លួនឯងច្បាស់ណាស់ថាមិនអាចរស់ក្បែរអូនបានយូរទេ បងសុំទោសម៉ូ សុំទោសដែលមិនអាចបន្ដសន្យាជាមួយអូនបាន សុំទោសដែលកុហកថានឹងមិនធ្វើអោយអូនយំដោយសារតែបង សុំទោសដែលសន្យាហើយធ្វើមិនបាន ហុឹក សុំទោសដែលបងកុហកថាឈប់ស្រឡាញ់អូនទាំងដែលការពិតបេះដូងបងស្ទើរតែប្រេះបែកទៅហើយពេលឃើញទឹកភ្នែកនឹងការចាកចេញរបស់អូន អត់ពីបងអូនត្រូវចេះមើលថែខ្លួនឯងលឺទេ? អូនមានបញ្ហាក្រពះចឹងកុំភ្លេចញុំាបាយអោយទៀងទាត់ ស្រឡាញ់ខ្លួនឯងអោយច្រើន ត្រូវតែរឹងមាំមិនត្រូវយំទេ ហើយបងក៏សង្ឃឹមថាអូននឹងរកអ្នកថ្មីដែលអាចមើលថែអូនបានល្អជាងបងណា៎ លាហើយ បងស្រឡាញ់អូនលី ហ្វាម៉ូ! )
(មានរឿងអីខ្ញុំមិនយល់ទេ?) ហ្វាម៉ូសួរបណ្ដើរទឹកភ្នែកក៏ស្រក់ចុះមកបណ្ដើរនាងមើលមិនយល់ថាគេចង់និយាយពីអ្វីនោះទេតែមិចក៏បេះដូងនាងវាលោតញាប់យ៉ាងនេះវាឈឺខ្ទោកដូចជាមានប្រផ្នូលមិនល្អទាល់តែសោះ ។
(ជីមីនមានជម្ងឺមហារីកខួរក្បាល!)
(គេកុហកនាងទេព្រោះមិនចង់អោយនាងមកលំបាកជាមួយនឹងគេ)
(ខ្ញុំមិនអាចទ្រាំមើលគេធ្វើបែបនេះបន្ដទៀតបានទេដូច្នេះខ្ញុំចង់មកប្រាប់នាងអោយហើយថាគេនឹងត្រូវវះកាត់)
(តែវាគ្មានសង្ឃឹមទេព្រោះវាជាដំណាក់កាលចុងក្រោយ!)
(គេនៅតែស្រឡាញ់នាងឆាប់ទៅមើលគេទៅវាជាពេលវេលាចុងក្រោយរបស់អ្នកទាំងពីរហើយ សុំទោសដែលខ្ញុំមិនបានប្រាប់នាងតាំងពីដំបូងព្រោះគេអង្វរខ្ញុំ!)
« ហុឹកៗ.. បងអាក្រក់ណាស់មីន! ហេតុអីមិនប្រាប់អូនតាមត្រង់? ហុឹក បងត្រូវតែចាំអូនបើមិនអញ្ចឹងទេអូននឹងមិនលើកលែងទោសអោយបងឡើយ! » ស្រីតូចរត់បណ្ដើរទទូចយំរំលឹកពីគេបណ្ដើរ គេអាក្រក់ខ្លាំងណាស់ហេតុអ្បីដាច់ចិត្តមិនប្រាប់រឿងដ៏ធំបែបនេះដល់នាង ក្រែងនាងក៏ជាប្រពន្ធរបស់គេដែលមែនទេ? ហេតុអ្វីសម្ងំលាក់ទុក្ខរហូតដល់ជម្ងឺកាចសាហាវនេះរាលដាលដល់ថ្នាក់នឹងទៅកើត?
ជើងស្រឡូនរត់ទាំងគ្មានស្បែកជើងចូលមកកាន់មន្ទីរពេទ្យរូបភាពដែលនៅចំពោះមុខនាងកាន់តែធ្វើអោយបេះដូងដ៏តូចមួយរបស់នាងហាក់ឈឺឡើងខ្ទោកៗដូចមានគេមានច្របាច់វា មិនបង្អង់យូរនាងក៏រហ័សរត់ទៅជិតនឹងគ្រែរបស់អ្នកជម្ងឺម្នាក់ដែលកំពុងតែត្រូវពេទ្យបម្រុងនឹងចូលបន្ទប់សង្គ្រោះបន្ទាប់ហើយនាងដឹងច្បាស់ណាស់ថាម្នាក់នោះជាអ្នកណា ។
« អធ្យាស្រ័យអ្នកនាងពួកយើងត្រូវការនាំអ្នកជម្ងឺចូលវះកាត់! » បុគ្គលិកស្រីម្នាក់កាលបើឃើញនាងស្រាប់តែសម្រុកចង់ចូលមកជិតជីមីនបែបនេះនាងក៏រហ័សហាមឃាត់ ព្រោះជិតកៀកពេលវះកាត់មែនទែនហើយ ។
« សុំអង្វរអ្នកគ្រូពេទ្យ ហុឹកៗ ខ្ញុំសុំជួបគេបន្ដិចតើបានទេ? ហុឹក ខ្ញុំសុំអង្វរទៅចុះណា៎ » ហ្វាម៉ូក៏ស្រាប់តែក្រោបចុះលើកដៃសំពះបុគ្គលិកពេទ្យនោះទាំងទឹកភ្នែក ដល់ថ្នាក់បុគ្គលិកម្នាក់នោះនឹងពេទ្យប្រុសម្នាក់ទៀតដែលរុញគ្រែមកជាមួយគ្នានោះភ្ញាក់នឹងសកម្មភាពរបស់នាងមិនស្ទើរ ។
« អ្នកនាងកុំធ្វើបែបនេះអី! ក្រោកមកណា៎ » បុគ្គលិកម្នាក់នោះរហ័សលើកនាងឡើងវិញព្រោះបើមានគេមើលមកវាមិនសមនោះទេ តែហ្វាម៉ូក៏ក្រវីក្បាលបដិសេធមិនព្រមក្រោកឡើងតាមអ្នកគ្រូពេទ្យនាងក្រវីដៃចេញពីការជួយលើករបស់បុគ្គលិកពេទ្យម្នាក់នោះមុននឹងពោលឡើងម្ដងទៀតទាំងទឹកភ្នែករហាម ។
« ខ្ញុំមិនក្រោកទេទាល់តែអ្នកគ្រូពេទ្យអនុញ្ញាតអោយខ្ញុំបានជួបនិយាយជាមួយគេ ណា៎ ហុឹក ខ្ញុំសុំអង្វរតែបន្ដិចក៏ខ្ញុំអស់ចិត្តដែរ! » ហ្វាម៉ូលើកដៃសំពះគេម្ដងទៀតធ្វើអោយអ្នកគ្រូពេទ្យម្នាក់នោះពិបាកនឹងសម្រេចចិត្តនឹងងាកទៅមើលពេទ្យប្រុសក្បែរនោះដើម្បីសុំយោបល់ ។
« អោយនាងនិយាយសិនទៅពួកយើងសល់ពេល២០នាទីឯណេះ »
« បាន! អ្នកនាងឆាប់ក្រោកឡើងមក! » អ្នកគ្រូក៏ជួយលើកហ្វាម៉ូឡើងហើយក៏និយាយអនុញ្ញាតអោយនាងបាននិយាយជាមួយនឹងជីមីន ។
« អរគុណ ហុឹកៗ អរគុណណាស់អ្នកគ្រូពេទ្យ! » ហ្វាម៉ូក៏ញញឹមឡើងទាំងទឹកភ្នែកលើកដៃសំពះអរគុណគេម្ដងទៀតមុននឹងកាយតូចរត់ចូលទៅក្បែរគ្រែកៀនទ្វា ។
« មីន.! ហេតុអីបងមិនប្រាប់អូនពីជម្ងឺរបស់បងហេតុអីក៏កុហកអូន? ហុឹកៗ បងអាក្រក់ណាស់! » ហ្វាម៉ូចូលមកក៏យកដៃគក់ទ្រូងគេតិចៗតាមចិត្តខឹងហើយក៏ស្រាប់តែយំអោបបុរសជាទីស្រឡាញ់ដោយក្ដីអាណិតជាពន់ពេកកាលបើបានឃើញពីសភាពដ៏ទ្រុឌទ្រោមរបស់គេនាពេលនេះ បបូរមាត់ដែលធ្លាប់តែក្រហមក្រពុំស្រស់ស្អាតប្រែមកជាស្លេករកតែឈាមមួយដំណក់សឹងមិនឃើញ ផ្ទៃមុខដែលធ្លាប់តែស្រស់ថ្លាប្រែមកជាស្លេកស្លាំង ភ្នែកស្លក់ រាងកាយហាក់គ្មានកម្លាំងសូម្បីមួយភាគរយ នាងគួរតែដឹងពីជម្ងឺរបស់គេអោយបានលឿនជាងនេះតែហេតុអីគេសុខចិត្តកុហកនាងបើប្រាប់នាងយ៉ាងណាក៏អាចមានក្ដីសុខនៃជីវិតចុងក្រោយបន្ដិចដែលតែមិចក៏គេសុខចិត្តរើសយកការឈឺចាប់ទៅវិញ?
« កុំយំអី? » ជីមីនព្យាយាមលើកដៃខ្លួនឯងមកជូតវៀសទឹកភ្នែកនៅលើថ្ពាល់ស្រីតូចអោយស្អាតមុននឹងស្នាមញញឹមនៅលើផ្ទៃមុខគេបង្ហាញឡើងដូចជាព្យាយាមលាក់ការឈឺចាប់មិនអោយនាងបានដឹងទៀតហើយ គេដឹងថាសាឈីប្រាកដជាយករឿងនេះទៅប្រាប់ទៅហ្វាម៉ូអោយបានដឹងមុនមិនខានឡើយមុនគេចូលវះកាត់ ។
« ហេតុអីបងកុហកអូន? ហេតុអីមិនប្រាប់អូនតាំងពីដំបូងបងចង់អោយអូនឆ្គួតដោយសារបងមែនទេជីមីន? ហុឹក.! » ស្រីតូចនិយាយអោនគេទាំងយំអណ្ដាក់អណ្ដែង ដៃទាំងគូរក៏ព្យាយាមលូកអោបគេជាប់ណែនអស់ខ្លាចបាត់បង់គេទៅម្ដងទៀតយ៉ាងអញ្ចឹង ។
« បងសុំទោសអូនកុំយំបែបនេះអីវាធ្វើអោយបងមិនសប្បាយចិត្តទេ ខិៗ.! » និយាយបានតែបន្ដិចជីមីនក៏ក្អកខិៗយ៉ាងអស់កម្លាំងជាទីបំផុតនាពេលនេះរឹតតែឃើញនាងយំបែបនេះទៀតគេគ្មានថាមពលសូម្បីតែមួយរយភាគឡើយ បំណងរបស់គេនោះគឺចង់ឃើញស្នាមញញឹមរបស់នាង ។
« ហុឹក.. បងតែងប្រាប់អូនថាមិនអោយយំតែមានតែបងម្នាក់ទេដែលធ្វើអោយអូនយំសឹងតែគ្រប់ពេល ហុឹក មនុស្សឆ្គួតហេតុអីបងធ្វើបាបអូនម្ល៉េះ? ហេតុអីលាក់បាំងនឹងអូនពីរឿងជម្ងឺរបស់បងបែបនេះ? ហុឹកៗ »
« បងសុំទោសម៉ូ! សន្យានឹងបងមកអត់ពីបងត្រូវចេះមើលថែខ្លួនហាមធ្វើបាបខ្លួនឯងលឺទេ? សុំទោសដែលបងមិនអាចបន្ដសន្យារបស់អូន មិនអាចមើលថែអូនបានរហូត សុំទោសដែលបងលាក់បាំងអូន ព្រោះបងមិនចង់អោយអូនមកលំបាកមកឃើញពីភាពវេទនារបស់បងបែបនេះ សុំទោសគ្រប់យ៉ាងម៉ូ សង្ឃឹមថាអូននឹងមានក្ដីសុខពេលអត់ពីបង » ដៃក្រាស់ជាបុរសព្យាយាមលូកក្រសោបក្ដាប់ដៃរបស់នារីជាទីស្រឡាញ់ជាប់ពោលពាក្យទាំងអម្បាញ់ម៉ានទាំងអួលណែនពេញទ្រូង គេដឹងគេគ្មានសង្ឃឹមទេគេគ្រាន់ចង់អោយនាងសន្យាជាមួយគេជាលើកចុងក្រោយថានឹងរស់នៅយ៉ាងល្អក្រោយពេលគ្មានបុរសដែលពូកែសន្យាហើយធ្វើមិនបានម្នាក់នេះ ខណៈនឹងគ្រូពេទ្យម្នាក់ក៏ដើរមក ។
« អត់ទោសលោកដល់ម៉ោងហើយ! » គ្រូពេទ្យក្មេងម្នាក់នោះចូលមកជម្រាបគេអោយបានដឹងថាពេលវេលាដែលត្រូវនឹងវះកាត់គឺមកដល់ហើយ ។
« ត្រូវមើលថែខ្លួនឯងអោយបានល្អណា៎បងស្រឡាញ់អូន.! » ជីមីនផ្ដែផ្ដាំជាលើកចុងក្រោយអោយហើយគេខ្លាចថាគេនឹងមិនមានឱកាសមកនិយាយប្រាប់នាងម្ដងទៀតបន្ទាប់ពីចូលបន្ទប់វះកាត់ ។
« អត់ទេមីន ហុឹក.! » ដៃទាំងពីរក៏ចាប់ផ្ដើមផ្ដាច់ចេញពីគ្នាម្ដងបន្ដិចៗតាមកម្លាំងរបស់គ្រែចល័តទៅមុខរហូតដល់ដៃដែលក្រសោបគ្នាហាក់ខ្លាចបាត់បង់គ្នានោះរបូតចេញពីគ្នាបានសម្រេច ទើបហ្វាម៉ូបម្រុងនឹងរត់ចូលទៅខាងក្នុងបន្ទប់ជាមួយគេដែរ ។
« អធ្យាស្រ័យអ្នកនាងចូលមិនបានទេ! » ពេទ្យស្រីម្នាក់នោះក៏ចូលមកចាប់ហ្វាម៉ូមិនអោយចូលទៅតាមគេនៅខាងក្នុងតែនាងរើបម្រាស់មានះចង់ចូលទៅ ។
« អត់ទេ ហុឹក.. លែងខ្ញុំ! »
« ម៉ូកុំអីណាអោយពេទ្យធ្វើការទៅក្រែងឯងចង់អោយជីមីនគេជានោះអី? » សាឈីដោយមុននេះឈរមើលពួកគេទាំងអារម្មណ៍អាណិតនោះក៏រហ័សចូលមកឃាត់ហ្វាម៉ូដែលកម្រោលចូលមិនព្រមស្ដាប់នរណានោះជាប់ បែបនេះទើបពេទ្យអាចធ្វើការរបស់ពួកគេបាន ។
« ហុឹក... ជីមីនអូនមិនព្រមទទួលពាក្យសុំទោសរបស់បងទេ បងត្រូវតែជាហើយត្រឡប់មកផ្ទះរបស់ពួកយើងវិញមកនិយាយប្រាប់អូនម្ដងទៀត មិនអញ្ចឹងអូននឹងមិនអភ័យទោសអោយបងឡើងផាក ជីមីន! ហុឹក.. » ហ្វាម៉ូស្រែកបន្លឺឡើងខណៈទ្វាចាប់ផ្ដើមបិទម្ដងបន្តិចៗរហូតដល់បិទជិត នាងនឹងមិនអត់ទោសអោយគេឡើយចំពោះរឿងគ្រប់យ៉ាងដរាបណាគេមិនមកជាសះស្បើយហើយនឹងមកនិយាយប្រាប់នាងអោយបានស្រួលបួលជាងនេះ មិនមែនក្នុងស្ថានភាពបែបនេះនាងមិនចង់បានក៏មិនអភ័យទោសអោយគេដែរ ។
« ជីមីនគេប្រាកដជាវះកាត់ជោគជ័យមិនអីទេណា៎! » សាឈីក៏លើកដៃអង្អែលក្បាលហ្បាម៉ូលួងលោមនាងដើម្បីកុំអោយនាងមានអារម្មណ៍ថាពិបាកពេក មិនមែនតែហ្វាម៉ូទេបើជានាងក៏នាងទទួលយកមិនបានដូចគ្នា ។
« ហុឹក... ហុឹកៗ.. ខ្ញុំខ្លាចណាស់! » កាយតូចក៏ចាប់អោបសាឈីណែនវិញហាក់ចង់បន្លប់ចិត្តកុំអោយភ័យខ្លាំងពេក ឯអ្នកខាងណេះក៏លួចដកដង្ហើមធំពិបាកចិត្តមិនចាញ់នាងប៉ុន្មានដែរ ត្បិតថានាងនឹងជីមីនជាមិត្តនឹងគ្នាតាំងពីនៅតូចៗក្រូចឆ្មាមកម្ល៉េះ ។
ទ្រនិចនាឡិកាចេះតែរំកិលទៅមុខមិនឈប់អស់រយះពេល២ម៉ោងទៅហើយដែលអ្នកខាងក្នុងចូលទៅវះកាត់ អស់រយះពេល២ម៉ោងហើយដែលអ្នកខាងក្រៅរង់ចាំដោយអារម្មណ៍ភើតភ័យមិនរសាយ ។
ក្រាក... ភ្លាមនោះដែលសម្លេងបើកទ្វាក៏បន្លឺឡើងហ្វាម៉ូដឹងភ្លាមមិនបង្អង់យូរនាងរត់ទៅកាន់ដុកទ័រធំម្នាក់នោះយ៉ាងលឿនទាំងអន្ទះសារ ។
« លោកដុកទ័រស្វាមីរបស់ខ្ញុំយ៉ាងមិចទៅហើយ? គេលែងអីហើយមែនទេ? » ដៃតូចចាប់អង្រួនដៃមាំរបស់ដុកទ័រសួរនាំសឹងតែភ្លេចដកដង្ហើមព្រោះតែចិត្តបារម្ភនឹងភ័យ តែដុកទ័រម្នាក់នោះមិនបាននិយាយអ្វីគាត់បានត្រឹមតែអោនមុខចុះដែលជាហេតុធ្វើអោយទឹកភ្នែករបស់នាងល្អិតអម្បាញ់មិញនេះហូរមកដោយមិនអាចត្រៀមទុក ។
« ហេតុអីក៏លោកស្ងាត់បែបនេះ? ហុឹកៗ លោកមានលឺខ្ញុំសួរទេថាគេយ៉ាងមិចហើយហេតុអីក៏ស្ងាត់បែបនេះ? ហុឹក! » ហ្វាម៉ូលើកដៃវាយទ្រូងដុកទ័រនោះឌឹបៗមិនខ្លាចក្រែងគេព្រោះតែខឹងនឹងភាពស្ងប់ស្ងាត់របស់ដុកទ័រម្នាក់នោះ តើត្រចៀករបស់គាត់មានបញ្ហាមែនទេហេតុអ្វីមិនឆ្លើយនឹងសំណួររបស់នាង?
« សុំទោសពួកខ្ញុំខំអស់ពីសមត្ថភាពហើយ! » ព្រូស... រាងកាយទាំងទ្វេរបស់ហ្វាម៉ូស្រាប់តែដួលព្រូសភ្លាមៗកាលបើបានលឺនូវអ្វីដែលដុកទ័របាននិយាយមុននេះ សាឈីដែលនៅក្បែរនោះក៏លើកដៃខ្ទប់មាត់ហាក់ទទួលយកមិនទាន់បានដូចគ្នាវាលឿនពេកហើយ ។
« ហុឹកៗ.. ហុឹក »
« ម៉ូៗ.! » សាឈីរហ័សចូលទៅជិតបំណងលើកហ្វាម៉ូឡើងមកវិញតែស្រីតូចក៏ស្រាប់តែយំយកៗឡើងទន់ខ្លួនសឹងតែក្រាបទៅដល់ឥដ្ឋ អ្នកណាដែលទទួលយកបានទៅនោះមនុស្សដែលស្រឡាញ់ស្ទើរលេបសុខៗក៏ចាកចេញទៅដោយមិនបាននិយាយសូម្បូតែពាក្យថា"លា" ។
« ឈី ហុឹកៗ គេទៅចោលខ្ញុំហើយ ហុឹក.. គេអាក្រក់ណាស់គេជាមនុស្សអាក្រក់ ហុឹក.. គេជាមនុស្សដែលក្បត់សន្យាកុហកខ្ញុំគ្រប់យ៉ាង ឈី! » ហ្វាម៉ូយំទន់ខ្លួន ផ្ទៃមុខពិរពេញទៅដោយដំណក់ទឹករាប់សិបលានហូរមកប្រណាំងគ្នាហាក់ចង់ឈ្នះចាញ់នឹងព្រហ្មលិខិត ចុងក្រោយគេក៏មិនអាចតបស្នងការសុំរបស់នាងបាន គេនៅតែទៅចោលនាង គេមិនបានជាហើយក៏មិនបាននិយាយពាក្យថាសុំទោសមកនាងផ្ទាល់ដែរ គេធ្វើមិនបានគ្រប់យ៉ាងអោយតែគេសន្យាគេធ្វើមិនដែលបានទេ ហេតុអីនាងមិនព្រមស្អប់ខឹងគេទៅ? នាងស្ទើរតែឆ្គួតមួយពេលៗទៅហើយដោយសារគេ ។
« ម៉ូ.! » សាឈីមិនដឹងថាត្រូវលួងលោមនាងយ៉ាងណាបានត្រឹមតែយកដៃមកជួយរឹតខ្នងនាងអោយបានធូរស្រាលខ្លះហើយក៏ចង់អោយនាងយំចេញមកដែល យំមកនឹងអាចធូរស្បើយខ្លះកុំអោយវាកប់ណែនក្នុងទ្រូងខ្លាំងពេក ។
« ហ្អាយ.! ខ្ញុំមិនជឿទេ ហុឹកៗ អ្នកណាក៏បានដែលប្រាប់មកថាគ្រប់យ៉ាងវាជាសុបន្តិ ហុឹក.. ជួយដាស់ខ្ញុំផងខ្ញុំមិនចង់បន្ដរឿងនេះទៀតទេ! » ហ្វាម៉ូអង្គុយយំដូចជាមនុស្សឆ្គួតពិបាកនឹងទទួលយកគ្រប់យ៉ាងក្នុងពេលនេះ អ្នកណាដែលមិនសោកស្ដាយអ្នកណាដែលមិនស្ដាយស្រណោះមនុស្សដែលខ្លួនស្រឡាញ់ស្ទើរលេបនោះ ហេតុអីគ្រាន់តែនាងចង់បានជីវិតមួយរស់នៅយ៉ាងមានក្ដីសុខជាមួយមនុស្សដែលនាងស្រឡាញ់វាពិបាកយ៉ាងនេះ?
YOU ARE READING
សុំទោស💔(Completed)
Short Story" សុំទោសដែលមិនអាចបន្ដសន្យា! សុំទោសដែលកុហក! សុំទោសដែលលាក់បាំង! "
