ភាគទី៣+៤

710 21 0
                                        

     ព្រះអាទិត្យរះឡើងបង្អួតសម្រស់ភ្លឺចែងចាំងពាសពេញផ្ទៃប្រទេសទាំងមូល បញ្ជាក់ពីថ្ងៃសិរិសួស្ដីមួយនៃពេលវេលាថ្មី ។
     ពន្លឺព្រះអាទិត្យចាំងចូលទៅក្នុងចន្លោះបង្អួច បើយើងសម្លឹងទៅតាមខ្សែពន្លឺនៃព្រះអាទិត្យបានបង្ហាញអោយឃើញពីរាងកាយរបស់មនុស្សប្រុសស្រីពីរអ្នកកំពុងតែគេងអោបគ្នាយ៉ាងមានសេចក្ដីសុខសាន្ដ នឹង ស្និតស្នាលបំផុត ។
« ហុឹម.! » សម្លេងគ្រហឹមរបស់អ្នកកម្លោះបន្លឺឡើងហើយគេក៏បម្រាស់ខ្លួនបន្ដិចតែដៃមាំក៏លូកអោបរឹតកាយតូចរបស់អ្នកជាប្រពន្ធយ៉ាងជាប់ណែន ឯហ្វាម៉ូដែលភ្ញាក់ពីគេងយូរយារមកហើយនោះនាងក៏គេងញញឹមសម្លឹងមើលទៅមុខស្វាមីមិនឈប់ ស្នាមញញឹមរីកដូចផ្កាត្រកួនបង្ហាញឡើងនៅលើផ្ទៃមុខតូចសរលោង នាងសម្លឹងមើលគេមិនចេះធុញមិនចេះចិន្នាយសោះឡើយ កាន់តែមើលកាន់តែធ្វើអោយនាងមានក្ដីសុខយ៉ាងពេញទី គ្រាន់តែសម្លឹងមើលមុខបុរសដែលនាងស្រឡាញ់វាមិនខុសទេមែនទេ? នាងគ្រាន់តែចង់ចាំគេអោយជាប់ ចាំអោយជាប់នៅក្នុងក្រយៅបេះដូងរបស់នាង ថានាងគ្មានថ្ងៃនឹងបំភ្លេចគេឡើយ នាងចង់ចំណាយពេលវេលាប៉ុន្មានថ្ងៃនេះអោយហើយ ក្រោយពីគេនឹងនាងលែងបានរស់នៅជាមួយគ្នាទៀត ។
« គេងមើលមុខបងបែបនេះមានក្ដីសុខណាស់រឺ? » ភ្លាមនោះសម្លេងជីមីនក៏បន្លឺស្របនឹងត្របកភ្នែកក្រាស់បើកឡើងសម្លឹងទៅមនុស្សស្រីដែលនៅទល់មុខខ្លួន គេដឹងខ្លួនពេលដែលគេក្រហឹមនោះឯងហើយក៏ដឹងថានាងគេងមិនក្រោកនៅសម្លឹងគេមិនឈប់ ចង់ដឹងណាស់បើគេមិនក្រោកដល់ល្ងាចនាងនឹងនៅតែគេងសម្លឹងមុខគេបែបនេះរហូតដែលរឺអត់?
« ប្រាកដណាស់! ឃើញមុខបងអូនមានក្ដីសុខបំផុតហើយ » ស្នាមញញឹមិនចេះសបសូន្យរបស់នាងក្រមុំញញឹមទៅអ្នកម្ខាងទៀតដែលស្រឡាញ់ស្មើជីវិតរបស់នាង ជីមីនក៏យកដៃច្បិចចុងច្រមុះតូចស្រួលបន្ដិចមុននឹងនាំរាងកាយរបស់គេក្រោកឡើងដើម្បីចូលបន្ទប់ទឹកសម្អាតកាយ តែក៏មានដៃតូចៗរបស់ហ្វាម៉ូលូកមកចាប់ដៃរបស់គេបង្អាក់ដំណើរ ។
« នេះបងក្រោកទាំងបែបនេះមែនទេ? » ជីមីនលើកចិញ្ចើមឆ្ងល់នឹងនាងម្ដងទៀតហើយ តើការក្រោកពីគេងមានក្បាច់របស់វាដែរមែនទេបានជានាងនិយាយបែបនេះ?
« កុំធ្វើមុខស្លឺ ឆាប់បីអូនឡើងភ្លាមទៅហើយត្រូវដុសធ្មេញនឹងផ្លុំសក់អោយអូន! » ហ្វាម៉ូលាតដៃបំណងចង់អ្នកគេលើកពរនាងចូលទៅក្នុងបន្ទប់ទឹកដើម្បីធ្វើទង្វើកាលពីមុនដែលគេតែងតែធ្វើដាក់នាង តែងតែនាំនាងទៅបន្ទប់ទឹកនឹងសម្អាតខ្លួនអោយនាងទាំងដែលនាងគេងទ្រម៉ក់មិនក្រោកតែគេនេះឯងដែលបានរៀបចំអោយនាងគ្រប់យ៉ាង ។
« ចាំបាច់ដែរមែនទេ? » សំណួររបស់ជីមីនហាក់ចាក់ដោតដល់ទ្រូងស្រីតូច តែនាងមិនខ្វល់នោះទេព្រោះគេបានសន្យាជាមួយនាងហើយថានឹងធ្វើជាជីមីនរបស់នាងដូចកាលពីមុនក្នុងមួយសប្ដាហ៍នេះ ដូច្នេះបើគេភ្លេចនាងនឹងតាមចាំប្រាប់គេរហូតដល់គេចាំបានវិញ ចាំនូវរាល់អនុស្សាដែលនាងនឹងគេតែងធ្វើរួមគ្នា ។
« ត្រូវហើយ ឆាប់ឡើងទៅ! » ដោយឃើញថាហ្វាម៉ូង៉កងរដាក់ខ្លួននឹងទាមទារអោយពរនាងទៅបន្ទប់ទឹករហូតទៅហើយ ជីមីនក៏ងក់ក្បាលរួចលើកពររាងកាយតូចល្អិតដូចជាកូនក្មេងរបស់ភរិយាចូលទៅបន្ទប់ទឹកសម្រេចតាមបំណងរបស់នាង ។
ជីមីនក្រោយពេលដែលពរនាងមកដល់ហើយគេដាក់កាយតូចអោយអង្គុយនៅឡាប៊ូលាងដៃហើយចាប់ច្រាសដុះធ្មេញរបស់នាងកាន់នឹងដៃមុននឹងចាប់ច្របាច់ថ្ពាល់អ្នកដែលញញឹមពោរពេញដោយសេចក្ដីសុខនោះឡើងតិចៗដើម្បីសម្អាតធ្មេញអោយនាង បន្ទាប់មកក៏ចាប់យកហ្វូមលាងសម្អាតផ្ទៃមុខរបស់នាងមកដុសលើថ្ពាល់ប៉ោងៗទន់ៗរបស់នាងយ៉ាងយកចិត្តទុកដាក់ ហ្វាម៉ូក៏បៀកហ្វូមពីមុខនាងបន្ដិចរួចយកមកដាក់នៅលើច្រមុះខ្ពស់របស់ជីមីន ទាំងទឹកមុខសើចកក្អឹក ។
« មើលទៅថារូបអ្វី? » ជីមីនចាប់បង្វែរកាយតូចអោយបែរមុខទៅកញ្ចក់នៅខាងក្រោយខ្នងនាងវិញ ដើម្បីបង្ហាញពីអ្វីដែលគេបានគូរពីហ្វូមនៅលើផ្ទៃមុខរបស់នាង ។
ហ្វាម៉ូមិននិយាយច្រើននាងសម្លឹងតាមគេប្រាប់ឃើញមុខខ្លួនឯងចេញជាឆ្មាអោងសមនឹងមុខខ្ជូតៗរបស់នាង ។
« ហ៊ានធ្វើអោយមុខអូនអោយដូចឆ្មាផងហេស៎? មកនេះមកបងក៏ត្រូវតែកើតជាឆ្មាជាមួយអូនដែរ! » ដៃស្រឡូនតូចចាប់ទាញហ្វូមលាងមុខបុរសដាក់លើបាតដៃបន្ដក់ទឹកតិចៗរួចចាប់ទាញមុខរបស់អ្នកជាប្ដីមកលាង រួចចាប់ផ្ដើមគូររូបឆ្មាដូចអ្វីដែលគេបានគូរអោយនាង សម្លេងសើចកក្អឹកលាន់លឺពេញបន្ទប់ទឹកទាំងមូលបង្ហាញពីសេចក្ដីសុខយ៉ាងពេញលេញរបស់កម្លោះក្រមុំមួយគូរនេះ ពួកគេប្រលែងលេងជាមួយគ្នាយ៉ាងស្និតស្នាលប្រៀបដូចកាលពី៥ឆ្នាំមុនដែលពួកគេក្បែរគ្នាបែបនេះមិនខុស ។
ក្រោយពីរៀបចំសម្អាតខ្លួនប្រាណហើយរៀងៗខ្លួនរួចមក ជីមីននៅតែបន្ដពរហ្វាម៉ូរហូតមកដល់សាឡុងអង្គុយលេងក្នុងផ្ទះ ទើបដាក់អោយនាងអង្គុយបានស្រួលបួល ដោយហេតុថាជីមីនបានដាប់ច្បាប់មួយសប្ដាហ៍សម្រាប់កំដរនាង ទើបពួកគេនាំគ្នាមកអង្គុយនៅសាឡុងដើម្បីមើលទូរទស្សន៍ជាមួយគ្នាតែពីរអ្នក ដោយមិនចាំបាច់ទៅរោងកុននោះទេ គឺពួកគេចង់រំលឹកពីពួកគេកាលពីមុន ។
« អូននៅទីនេះហើយបងទៅធ្វើpopcornសិន! អូខេ? » នាងតូចឯណោះក៏មិនបានថាអ្វីច្រើននាងងក់ក្បាលជំនួសការឆ្លើយតបរួចងាកមកមើលរឿងនៅលើកញ្ជក់ទូរទស្សន៍បណ្ដាលៗសិន ឯជីមីនគ្រាន់តែឃើញនាងយល់ព្រមហើយគេក៏រត់ចេញមកយ៉ាងលឿនហាក់មានអ្វីមួយមិនប្រក្រតីយ៉ាងអញ្ចឹង ។
   កាយមាំទាំដែលមុននេះប្រាប់មនុស្សស្រីរបស់ខ្លួនថាមកធ្វើពោតលីងដើម្បីញុំាបែរជារត់សម្ដៅមកកាន់បន្ទប់ទឹក នាយក្រាស់ងើយមុខមកវិញក្រោយពីលុបលាងផ្ទៃមុខអោយស្រឡះហើយ ជីមីនក៏មកសម្លឹងមុខខ្លួនឯងក្នុងកញ្ចក់ទាំងរាបស្មើ នាយមានទឹកមុខមិនស្រស់បស់សោះហាក់មានអ្វីមួយកំពុងតែលាក់បាំង ។
   មួយសន្ទុះក្រោយមកជីមីនក៏ដើរមកវិញជាមួយនឹងពោតលីងមួយចានដែលមាននៅក្នុងដៃ បន្ទាប់មកទើបនាយដាក់ខ្លួនអង្គុយជិតហ្វាម៉ូដែលកំពុងតែផ្ដោតអារម្មណ៍លើការមើលរឿងរបស់នាងឯណេះ ។
« មីន! បងកើតអីរឺអត់ហេតុអីមុខស្លេកម្ល៉េះ? » ហ្វាម៉ូក៏ចាប់ភ្លឹកដឹងកាលបើងាកទៅកាន់ស្វាមីជាទីស្រឡាញ់របស់ខ្លួនដែលមានទឹកមុខស្លេកស្លាំងខុសពីធម្មតា ដៃតូចៗក៏ចាប់កាន់ក្រសោបមុខរបស់អ្នកជាប្ដីដោយក្ដីបារម្ភ ។
« អត់ទេមុននេះពោតផ្ទុះខ្លាំងពេកទើបបងភ័យឡើងស្លេកមុខបែបនេះ »
« បងនេះដូចជាកូនក្មេងអញ្ចឹង! » ហ្វាម៉ូវាយដើមទ្រូងហាប់ណែនរបស់គេបន្ដិចមុននឹងផ្អែកខ្លួនគេងកើយនៅលើទ្រូងដ៏សែនកក់ក្ដៅមួយនោះ ពួកគេបន្ដមើលរឿងជាមួយគ្នាយ៉ាងមានក្ដីសុខ ពេលវេលាមួយដែលនាងខានបានស្គាល់ជាយូរក៏កើតមានឡើងម្ដងទៀត ខាប់នាំអោយផ្ទៃមុខស្រីតូចមិនអាក់អន់ក្នុងការសើចសប្បាយជាមួយនឹងមនុស្សប្រុសជាទីស្រឡាញ់របស់ខ្លួនទាល់តែសោះ ។
   ៚ថ្ងៃទី២
ថ្ងៃទី២នៃការរស់នៅជាមួយគ្នា ទម្លាប់របស់ពួកគេទាំងពីរនៅតែដដែល ពួកគេមើលថែយកចិត្តទុកដាក់ចំពោះគ្នានឹងគ្នា ភាពផ្អែមល្ហែមរបស់គេទាំងពីរអ្នកមានមិនចន្លោះសូម្បីតែមួយវិនាទី ហើយថ្ងៃនេះផងដែលជីមីនក៏បាននាំហ្វាម៉ូមកដើរលេងផ្សារទំនើបជាមួយគ្នា ។
   ៚ថ្ងៃទី៣
ពួកគេក៏បាននាំគ្នាមកមើលនៅសាលារៀនចាស់របស់ពួកគេដែលធ្លាប់បានសិក្សាជាមួយគ្នាតាំងពីនៅក្មេងៗ កែវភ្នែកហ្វាម៉ូភ្លឺថ្លាសម្លឹងមើលទៅគ្រប់ជ្រុងទាំងអស់នៃបរិវេណសាលាហាក់ប្រាប់ថានាងនឹកទីនេះខ្លាំងណាស់ នឹកកាលពីនៅក្មេងនឹកជីវិតកាលនៅរៀន មានមិត្តមានគ្រូសើចសប្បាយជាមួយគ្នារហូតមក តែពេលនេះពួកគេធំៗអស់ហើយគ្រប់យ៉ាងក៏មិនដូចមុនទៀតដែល ។
« មីន! អូនចង់ជិះទោងឆាប់មករុញមក! » ហ្វាម៉ូកាលបើងាកទៅឃើញជីមីនកំពុងតែមមាញឹកនឹងចុចទូរស័ព្ទដូចជាកំពុងតែលេងជាមួយនរណានោះនាងក៏រហ័សកាត់ចង្វាក់អោយគេមកនៅក្បែរនាងវិញ នាងមិនចង់ឃើញគេរវល់ជាមួយអ្វីផ្សេងពេលដែលនៅជិតនាងនោះទេ ជាពិសេសជាមួយទូរស័ព្ទតែម្ដងព្រោះនាងចាំច្បាស់ណាស់ពីអ្វីដែលគេបាននិយាយកាលពីប៉ុន្មានថ្ងៃមុន ។
« អា៎ៗ! ដឹងហើយៗ! »
« អោយឆាប់ឡើងមក! »  ជីមីនងាកមើលទៅហ្វាម៉ូបន្ដិចហើយក៏ឆ្លើយតបទាំងជាប់មាត់ជាមួយនាងតែមិនជាប់ដូចទូរស័ព្ទដែលគេកំពុងចុចយ៉ាងរហ័សហាក់ប្រញាប់ជាខ្លាំងនោះឡើយ ។
   ជីមីនក៏បានដាក់ទូរស័ព្ទចូលទៅក្នុងខោប៉ាវតាមបំណងនាងរួចដើរមកឈរក្រោយនាងដើម្បីរុញទោងរបស់នាងអោយមានចលនាទៅវិញទៅមកនោះ ។
« ទីនេះមើលទៅមិនប្រែប្រួលសោះ បងគិតអញ្ចឹងទេមីន? » រាងតូចដាក់ដៃកាន់ដែកខាងសងនៃទោងជើងស្រណូកផុតពីដីងាកសួរមនុស្សដែលនៅខាងក្រោយខ្នងនាងដែលមានទឹកមុខស្មើធេងនោះ ។
« បងក៏គិតចឹងដែរ! » ហ្វាម៉ូញញឹមទាំងមិនសូវសមងើយក្បាលទៅលើសម្លឹងទៅជាន់ដែលខ្ពស់បំផុតរបស់សាលាក្រោយបានស្ដាប់សម្ដីរបស់គេហើយមុននឹងបបូរមាត់ស្ដើងពោលឡើងម្ដងទៀតយ៉ាងក្រៀមក្រំ ។
« ប៉ុន្ដែចិត្តមនុស្សតែងតែប្រែប្រួលទៅតាមពេលវេលា! » ចប់សម្ដីភ្លាមទោងដែលមានចលនាតិចៗទៅវិញទៅមកក៏ប្រែជាត្រូវឈប់ទ្រឹង ហ្វាម៉ូដឹងដល់អ្វីដែលជិតកើតឡើងនៅពេលនេះទើបនាងងាកមុខតិចៗទៅរកគេ កែវភ្នែកមុតស្រួចរបស់អ្នកម្ខាងទៀតសម្លឹងទៅត្រង់ស្លូគ្មានទិសដៅ ។
« អូនគិតថាពួកយើងទៅញុំាការ៉េមនៅជិតក្បាលថ្នល់ទៅល្អទេ? យើងខានញុំាវាយូរហើយ តោះ! » ភ្លាមនោះនាងក៏រហ័សកែប្រែស្ថានការឡើងវិញ មុននឹងចាប់កាន់ដៃក្រាស់រួចរត់ទៅកន្លែងដែលពួកគេតែងតែទៅញុំាជាមួយគ្នាជាញាក់ញយពេលនៅរៀន នាងចង់តែទះមាត់ខ្លួនឯងអោយបែកនោះទេ មិនគួរណានាំអារម្មណ៍ល្អៗដែលកំពុងមានអោយគ្នាប្រែជាអាប់អួលបែបនេះសោះឡើយ ។
   ៚ថ្ងៃទី៤ ពួកគេក៏នៅតែនាំគ្នាទៅរំលឹករឿងចាស់ៗពីមុន ហើយថ្ងៃនេះពួកគេនាំគ្នាទៅលេងសួនសត្វ ។
   ៚ថ្ងៃទី៥ មើលកុនរឿងខ្មោច
    ៚ថ្ងៃទី៦ ពួកគេនាំគ្នាទៅកន្លែងថតរូប ដោយស្លៀកសម្លៀកបំពាក់បែបសិស្សសាលា ប៉ូលីស ពេទ្យ លក្ខណៈគូរស្នេហ៍ដើម្បីទុកជាអនុស្សាវរីយ៍ ។
តែធ្វើបែបនេះអនុស្សាវរីយ៍ទាំងអស់អ្នកណាជាអ្នកចងចាំទៅ? បើមិនយូរប៉ុន្មានទៀតផងនាងនឹងគេនឹងត្រូវចែកផ្លូវគ្នាហើយ? ចម្លើយគឺលី ហ្វាម៉ូ មនុស្សស្រីកំសត់ស្នេហ៍ នេះឯង តែនាងមិនខ្វល់ទេអោយតែធ្វើទៅនាងមានអារម្មណ៍ថាមានក្ដីសុខនាងក៏ធ្វើ ។
   ៚ថ្ងៃទី៧ [ ២៥-១២ជាថ្ងៃកំណើតរបស់លី ហ្វាម៉ូ ]
នាពេលយប់នៅទន្លេហាន...
   ព្រិចបើកៗមួយសប្ដាហ៍នៃថ្ងៃកំណើតរបស់ហ្វាម៉ូក៏បានឈានមកដល់វាជាថ្ងៃបុណ្យណូអែលផងដែរ ផ្ទៃមេឃដែលធ្លាប់តែស្រឡះធេងប្រែមកជាមានដុំតូចៗពណ៌.ស.ស្រស់ស្អាតធ្លាក់មកគ្របដណ្ដប់ពេញផ្ទៃប្រទេស ហ្វាម៉ូនឹងជីមីនគ្រងដោយសម្លៀកបំពាក់ក្រាស់ឃ្មឹកបណ្ដើរគ្នាមកកាន់បង់មួយដើម្បីអង្គុយ ភ្លាមនោះជីមីនក៏ស្រាប់តែប្រលែងប្រអប់ដៃតូចៗដែលកំពុងមានភាពកក់ក្ដៅដែលត្រូវបានប្រអប់ដៃក្រាស់របស់គេក្រសោបជាប់នោះអោយរងាមួយរំពេចន៍ ។
   ហ្វាម៉ូហាក់ដឹងខ្លួនថានាងនឹងគេជិតដល់ពេលត្រូវបញ្ចប់ហើយទើបបានត្រឹមតែអង្គុយត្រង់ខ្លួនយកដៃដែលរងាសឹងតែកក់នោះមកក្ដាប់ចូលគ្នាវិញ ។
« បងមិនគិតប្រែចិត្តទេមែនទេ? » ស្ងាត់បាត់មួយសន្ទុះហ្វាម៉ូក៏សម្រេចបន្លឺឡើងចោទជាសំណួរសួរទៅកាន់អ្នកកម្លោះដែលអង្គុយធ្មឹងមិនហាស្ដីអ្វីនោះទាំងរលីងរលោង នាងចង់សម្ដៅទៅលើការប្រែប្រួលចិត្តមួយសប្ដាហ៍ដែលនៅក្បែរគ្នានេះ តើគេមិនមានអារម្មណ៍ថាល្អប្រសើរជាងមុនទេមែនទេពេលនៅក្បែរនាង? តើនាងមិនអាចនាំចិត្តនឹងបេះដូងគេអោយត្រឡប់មកវិញទេមែនទេ? គេគិតច្បាស់ហើយថាចោលនាងទៅយកមនុស្សស្រីម្នាក់ទៀតដែលគេតែងតែផ្ញើសារជាមួយនោះ? នាងគ្រាន់តែចង់ដឹងថាពេលកន្លងមកនេះនាងអាចកែប្រែចិត្តគេបានខ្លះរឺអត់? នាងអាចផ្សះផ្សាទំនាក់ទំនងមួយនេះអោយត្រឡប់មកដូចដើមវិញរឺអត់?
« ខ្ញុំត្រូវការឈី! » បួនម៉ាត់យ៉ាងខ្លីចេញពីបបូរមាត់ក្រាស់ដែលមានផ្សែងត្រជាក់ជាមួយហាក់ដុតកម្លោចបេះដូងស្រីតូចអោយអួលណែនឈឺផ្សារកថាមិនត្រូវ ទោះមួយសប្ដាហ៍រាងកាយរបស់គេនៅក្បែរនាងតែចិត្តរបស់គេមិននៅជាមួយនាងទេ វានៅឯទូរស័ព្ទរបស់គេឯណេះទៅវិញទេ នៅជាមួយមនុស្សស្រីដែលគេស្រឡាញ់ មនុស្សស្រីដែលគេចង់មើលថែ មិនមែននាងឡើយហ្វាម៉ូ! ស្របពេលនោះរង្វង់ភ្នែកភ្លឺថ្លាក៏ជ្រៀបចេញជាទឹកថ្លាៗមិនយូរប៉ុន្មានវាក៏ស្រក់ចុះមកម្ដងមួយតំណក់ៗដោយមិនអាចឃាត់បាន ។
« ខ្ញុំយល់ហើយ! ខ្ញុំពិតជាមិនអាចយកឈ្នះព្រហ្មលិខិតពិតមែន ជាពិសេសមិនអាចយកឈ្នះបេះដូងបងមកវិញម្ដងទៀតបាន! ខ្ញុំគ្រាន់តែសង្ឃឹមថាពេលមួយសប្ដាហ៍សម្រាប់ខ្ញុំដែលបងផ្ដល់អោយនឹងអាចយកចិត្តបងពីមុនមកវិញ អាចធ្វើអោយបងមកស្រឡាញ់ខ្ញុំវិញ បងដឹងទេ? ពេលមួយសប្ដាហ៍មកនេះខ្ញុំព្យាយាមណាស់ ព្យាយាមនាំបងទៅរំលឹកអនុស្សាវរីយ៍កន្លងមកដែលយើងធ្លាប់សាងរួមគ្នា ហើយសង្ឃឹមថាទំនាក់ទំនងនេះនឹងអាចមានសុភមង្គលដូចមុន » និយាយបណ្ដើរទឹកភ្នែករបស់នាងក៏ហូរបណ្ដើរហូរកំដរចិត្តឈឺផ្សា មើលពីខាងក្រៅនាងរៀបរាប់ប្រាប់គេដូចជាធម្មតានោះទេតែខាងក្នុងនាងឈឺស្ទើរប្រេះទៅហើយ គ្មានអ្នកណាអាចដឹងនឹងមើលឃើញជាជាងម្ចាស់នាងខ្លួនឯងទេ មិនថានាងព្យាយាមយ៉ាងណាជម្រើសដែលគេជ្រើសគឺនៅតែមិនមែនជានាង គេអស់ចិត្តនៅនាងហើយតើនាងនៅចង់អោបក្រសោបគេដល់ណាទៀត? វាល្មមគ្រប់គ្រាន់ហើយវាដល់ទីបញ្ចប់ហើយសូមប្រលែងមនុស្សដែលគេអស់ចិត្តនឹងយើងអោយទៅរកមនុស្សដែលគេស្រឡាញ់ចុះ ។
« តែ... គ្រប់យ៉ាងមិនអាចបន្ដ.! អរគុណបងណាស់សម្រាប់កាដូមួយនេះ បងធ្វើអោយខ្ញុំរីករាយខ្លាំងណាស់ប៉ុន្មានថ្ងៃមកនេះ ត្បិតថាវាតិចមែនតែបងបានធ្វើអោយខ្ញុំមានអារម្មណ៍ថាមានសុភមង្គលម្ដងទៀត អរគុណដែលកន្លងមកតែងតែមើលថែបារម្ភនឹងស្រឡាញ់ខ្ញុំ បងធ្វើគ្រប់យ៉ាងរហូតមកដើម្បីខ្ញុំ លះបង់គ្រប់យ៉ាងទាំងអស់របស់បងមកយកក្មេងស្រីដែលគ្រប់គ្នាតែងថាជាក្មេងចង្រៃនាំស៊យដល់មនុស្សជុំវិញខ្លួន បងប្រាប់ខ្ញុំថាមិនអោយខ្វល់ពីពួកគេទេបងនឹងការពារខ្ញុំនឹងស្រឡាញ់ខ្ញុំជាងគេ ពេលនោះបងបានធ្វើអោយជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំលេចចេញនូវពន្លឺភ្លឺបន្ដិចម្ដងៗដែលខ្ញុំមិនធ្លាប់គិតថាវានឹងអាចទៅរួច បងល្អចំពោះខ្ញុំខ្លាំងណាស់ជីមីន ហើយពេលនេះគួរតែដល់វេនខ្ញុំម្ដងហើយដែលត្រូវលះបង់នូវអ្វីដែលបងចង់បាន ហើយខ្ញុំចង់ប្រាប់បងថាខ្ញុំនៅតែស្រឡាញ់បង ស្រឡាញ់បងរហូតទៅផាក ជីមីន! ហុឹក » ហ្វាម៉ូខំមាំសង្កត់ចិត្តមិនចង់អោយគេបានលឺនូវសម្លេងដង្ហក់យំរបស់នាងតែនាងធ្វើមិនបានទេ នាងទប់មិនជាប់ទេ វាអួលណែនសឹងតែស្លាប់ទៅហើយ ជីវិតដែលធ្លាប់តែស្រស់បំព្រងរបស់នាងពេលនេះក៏ប្រហែលជាលែងមានទៀតដែលភាពខ្មៅងងឹតកំពុងតែគ្របដណ្ដប់មកលើរូបនាងបណ្ដើរៗហើយភ្លាមនោះសម្លេងស្រួលស្រឹបរបស់អ្នកណាក៏មិនដឹងស្រាប់តែស្រែកហៅជីមីន ។
« ជីមីន.! » នារីវ័យជំទន់ឈរក្រវីដៃល្វិចៗទៅវីញទៅមកទាំងស្នាមញញឹមមកកាន់អ្នកដែលអង្គុយនៅបង់ឯណេះហើយមិនបាច់ប្រាប់ច្រើនក៏ដឹងថាម្នាក់នោះគឺជាសាឈីមិត្តស្រីថ្មីរបស់ជីមីន ។
« អរគុណដូចគ្នាដែលគោរពសន្យា! កុំភ្លេចសុីញ៉េ ក្រដាសលែងលះផង.! » ជីមីនងាកទៅមើលសាឈីបន្ដិចហើយក៏លើកដៃក្រវីតបនាងវិញមុននឹងវាចាទៅកាន់ស្រីស្រស់ក្បែរខ្លួនទាំងមិនមើលមុខនាងចំ វាក៏បង្ហាញអោយនាងឃើញច្បាស់ៗផងដែរ មិនថាព្យាយាមយ៉ាងណាក៏គេមិនរង្គើចិត្តនឹងនាងទៀតដែល ចង់យំរហូតស្លាប់ខ្លួនក៏គេមិនអាណិតមេត្តាដល់នាងទៀតដែលទើបស្រីតូចញោចស្នាមញញឹមដ៏សែនឈឺចាប់តបនឹងគេទាំងលាក់ទុក្ខ ។
« ចាស! » នៅខាងក្រៅផ្ទៃមុខនាងញញឹមតែមិនប្រាកដថានៅខាងក្នុងនាងញញឹមនោះទេ វាកំពុងតែស្រែកយំទៅវិញទេ សម្ដីគេចាក់ដោតណាស់ដឹងទេ? តែមិនអីទេនាងល្មមហើយនឹងដោះលែងគេអោយមានសេរីភាព គួរតែអោយគេមានភាពរីករាយម្ដងហើយ ដូចពាក្យមួយពោលថា "ស្រឡាញ់គឺលះបង់" ការលះបង់ត្រូវមានអោយគ្នាទៅវិញទៅមក ។
   ជីមីននឹងហ្វាម៉ូឈរបែរខ្នងដាក់គ្នាមិនយូរប៉ុន្មានពួកគេក៏ដើរទៅតាមទិសដៅរៀងខ្លួនម្នាក់ដើរទៅរកមនុស្សស្រីជាទីស្រឡាញ់របស់ខ្លួន ឯម្នាក់ទៀតក៏ដើរចាកចេញទៅជាមួយនឹងភាពឯកាទុក្ខសោកជាច្រើននៅក្នុងប្រអប់បេះដូង ថ្ងៃដែលមានព្រិលធ្លាក់ដ៏ស្រស់ស្អាតក៏ជាថ្ងៃកំណើតរបស់នាង គួរណាស់តែសមបាននូវអ្វីដែលល្អៗអ្វីដែលនាងចង់បានប៉ងប្រាថ្នាតែគ្រប់យ៉ាងក៏ប្រែក្រលាស់ទោះនាងមិនចង់ក៏ត្រូវតែទទួលយកវាទាំងស្នាញញឹមលាក់ទឹកភ្នែកដែរ ។
(វាដល់ទីបញ្ចប់ហើយនៃពួកយើងទាំងពីរ)
_
ស្អែកចប់ហើយណាចាំមើលមិចម៉ាវិញ បានជួបគ្នាទៀតរឺអាចសាកទាយលេងៗមើល😂

សុំទោស💔(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ