ភាគទី០៤

34 0 0
                                    

“យើងមិនជឿថាអាចង្រៃនោះវាអាចរត់គេចពីយើងបានមួយជីវិតនោះទេ ត្រលប់ទៅវិញ!!” ទោះជាអ្នកម្ខាងទៀតអាចសំងំលាក់ខ្លួនពីគេបានយូរប៉ុណ្ណា ក៏មិនប្រាកដថាបានពេញមួយជីវិតដែរ ថ្ងៃណាមួយគេនឹងតាមអូស.កអាចង្រៃនោះមកវិញ ហើយប្រាកដណាស់ថាវាក៏ត្រូវតែចប់ក្រោមដៃគេដូចគ្នា។
នៅខណៈពេលកំលោះពោរពេញដោយអំណាច សាហាវ ឃោរឃៅ ទាំងបីចាកចេញទៅផុត មៃយ៉ា ដែលសំងំលាក់ខ្លួននៅកន្លែងងងឹតមុននេះដើរចេញមកព្រមជាមួយនឹងទឹកមុខភ័យស្លេកមិនបាត់ កែវភ្នែកសម្លឹងមើលផែនខ្នងក្រាស់មនុស្សប្រុសដែលធ្វើឱ្យបេះដូងរបស់នាងលោតញាប់បាន ស្របពេលដែលខួរក្បាលដែលស្មុគស្មាញមុននេះ ប្រែជាស្រឡះទទេស.ស្អាតគិតអ្វីមិនចេញពី វានៅតែវិលវុលចាប់អ្វីមិនទាន់ត្រូវ អ្វីដែលនាងអាចចាំបានគឺឈ្មោះដែលពេញដោយអំណាចដែល ថម និយយមុននេះ។
វីណឺ! ជា វីណឺ កាស៊ីណូនោះមែនទេ...
វីណឺ កាស៊ីណូ ជាកាស៊ីណូល្បីលំដាប់ពិភពលោកមានសាខាមិនតិចជាងហាសិបនៅក្នុងប្រទេស ហើយនឹងរាប់រយកន្លែងបណ្ដាលប្រទេសលោកខាងលិចបោះឈ្មោះល្បីរន្ទឺ ខាងផ្នែកសាហាវ ព្រៃផ្សៃ លំដាប់សង្គមជាន់ខ្ពស់គ្មានអ្នកណាហ៊ានជាមួយនឹងគេនោះទេ មិនថាសូម្បីតែជួររដ្ឋាភិបាលសុទ្ធតែនៅខាងគេទាំងអស់ហ្នឹង! មនុស្សគ្រប់ជាន់ថ្នាក់អ្នកណាដែលមិនស្គាល់ពីកិត្តស័ព្ទរបស់គេនោះក្នុងនោះក៏មាននាងម្នាក់ដែរ។ 
“ហើយនេះបង សេនដូ ទៅមានរឿងនឹងគេបានយ៉ាងទៅ?” គ្មានអ្នកណាអាចផ្ដល់ចម្លើយឱ្យនាងបានក្រៅពីសាមីខ្លួនគេខ្លួនឯងនោះទេ។

ព្រុស
ត្រលប់មកដល់ផ្ទះវិញ មៃយ៉ា ក៏ទម្លាក់ខ្លួនទៅលើគ្រែមួយទំហឹង! ដូចពាក្យគេថាមិនខុសនោះទេ ហត់កាយមិនស្មើនឹងហត់ចិត្តដែលមាន វាធ្វើឱ្យខួរក្បាលដែលស្មុគស្មាញស្រាប់កាន់តែស្មុគស្មាញលើសដើម កាន់តែទាក់ទងទៅអ្នកម្ខាងទៀតមិនបានវាធ្វើឱ្យចិត្តនាងទៅជាតឹងថប់ខ្លាំងឡើងដូចគ្នា។
“បងធ្វើអីម៉េចក៏ទាក់ទងមិនបានបែបនេះ!” មៃយ៉ា ជ្រួញចិញ្ចើមម្នាក់ឯង ចិត្តមួយចង់ដឹងចិត្តមួយក៏ព្រួយបារម្ភ រឿងរ៉ាវរញ៉េរញ៉ៃស្មុគពេញក្នុងចិត្តរត់បុកគ្នាសឹងតែផ្ទុះបែកពេញហ្នឹងទៅហើយ។
ទឺត ទឺត
កំពុងគេងខ្វល់ខ្វាយចិត្តនៅលើគ្រែសំឡេងទូរស័ព្ទក៏រោទ៌បន្លឺឡើង មៃយ៉ា ស្ទុះក្រោកទាញមកមើលក៏ឃើញថាជាលេខអ្នកដែលនាងទទឹងរង់ចាំ ទើបមិនបង្អង់យូរនឹងប្រញាប់ចុចទទួលព្រោះមានរឿងសំខាន់ជាច្រើនចង់និយាយជាមួយអ្នកម្ខាងទៀតដូចគ្នា។
“អាឡូ បងសេន!”
(យ៉ាយ៉ា មានរឿងអ្វីមែនទេ បងឃើញលេខអូនខលមកបងច្រើនដងណាស់?) សេនអត់បារម្ភមិនបានពេលឃើញលេខ យ៉ាយ៉ា ខលទៅច្រើនដងខុសពីធម្មតា ខ្លាចក្រែងថានាងនឹងមានរឿងព្រោះតែខ្លួន។
“ចាស មានច្រើនណាស់ អូនមានរឿងចង់សួរបងច្រើនណាស់”
(យ៉ាយ៉ា អូនមានរឿងអ្វីចង់និយាយជាមួយបងមែនទេ?) ពេលដឹងថា មៃយ៉ា គ្មានរឿងគ្រោះថ្នាក់ដល់ជីវិតអ្វី សេន ក៏បានធូរទ្រូងមកវិញខ្លះ តែក៏នៅតែសង្ស័យក្នុងចិត្តដែលសុខៗអ្នកម្ខាងទៀតបានជាមានរឿងចង់សួរនាំ ជាមួយនឹងសំឡេងបែបភ័យខ្លាចលាយឡំគ្នា។
“បង...បងទៅមានរឿងជាមួយអ្នកណាអាចប្រាប់អូនបានទេ?”
(យ៉ាយ៉ា រឿងនេះ...)
“បងមានរឿងនឹងពួក វីណឺ តើមែនទេ?”
ឌាំង
ក្នុងខួរក្បាលរបស់ សេន ពោរពេញទៅដោយរន្ទះដែលកំពុងតែបាញ់ប្រហារមកលើគេ ស្ទើរតែស្លាប់នឹងប្រយោគបស់អ្នកចុងខ្សែ មិនស្មានថានាងនឹងដឹងរឿងរ៉ាវដ៏គ្រោះថ្នាក់បែបនេះ ដែលសំខាននាងទៅដឹងរឿងទាំងនេះមកពីណា អ្នកណាជាអ្នកប្រាប់នាងទៅ។
“មែនទេបង សេន ប្រាប់អូនម៉ោ!”
(យ៉ាយ៉ា បងមិនដឹងថាអូនទៅដឹងរឿងឆ្កួតឡប់អស់នេះមកពីណានោះទេ តែរឿងនេះមិនពិតនោះទេ អូនកុំជឿអ្នកណាទាំងអស់ក្រៅពីបង) គេមិនចង់កុហកនាង តែក៏មិនចង់ឱ្យនាងនាំខ្លួនឯងទៅពាក់ព័ន្ធនឹងរឿងគ្រោះថ្នាក់ទាំងអស់នោះ ព្រោះតែមនុស្សគ្មានបានការខ្លួននោះទេ។ 
“អ៊ីចឹងមានន័យថាអ្វីដែលអូនបានឮ សុទ្ធតែជារឿងកុហកមែនទេ?” នាងក៏ចង់ឱ្យវាជារឿងមិនពិតដូចគ្នា តែឱ្យធ្វើយ៉ាងក្នុងពេលដែលឮផ្ទាល់ត្រចៀក ឃើញច្បាស់ផ្ទាល់ភ្នែកឱ្យនាងជឿថាជារឿងប្រឌិតបានយ៉ាងម៉េចទៅ។
(យ៉ាយ៉ា នេះអូនទៅឮរឿងឆ្កួតឡប់អស់នេះពីណាមកហ្អាស!)
“ពេលទៅផ្សារទំនើបកាលពីល្ងាចមិញ ចៃដន្យអូនបានស្ដាប់ឮពួកគេនិយាយគ្នាទាក់ ទងនឹងរឿងរបស់បង ពួក...ពួកគេចង់សម្លាប់បង” មៃយ៉ា ស្ដាប់ឮអ្វីក៏និយាយប្រាប់អ្នកចុងខ្សែខ្ទេចខ្ទីគ្មានសល់ តែនោះមិនមែនជាអ្វីដែល សេន ចង់ដឹងនោះទេព្រោះគេបានដឹងច្បាស់ពីគោលបំណងពួកអស់នោះមកលើគេទីហើយ តែអ្វីដែលគេព្រួយបារម្ភនោះគឺសុវត្ថិភាពរបស់ យ៉ាយ៉ា ទៅវិញទេ។
(ហើយពួកវាមានធ្វើស្អីអូនទេ យ៉ាយ៉ា ពួកវាឃើញអូនដែរទេ?)
“អត់នោះទេ អូនពួនពួកគេមើលមិនឃើញអូននោះទេ” ទើជាពួកគេមិនបានឃើញនាងក៏ពិតមែន តែនាងក៏អត់នៅព្រឺជាមួយនឹងសម្ដីទឹកមុខរបស់បុរសទាំងបីនាក់នោះបាន ជាពិសេសគឺទឹកមុខមាំកាចរបស់មនុស្សមានអំណាចម្នាក់នោះ “បងសេន អូនចង់ជួយអ្វីបងខ្លះ បងប្រាប់អូនមកបើអាចជួយបានអូននឹងជួយបង” សម្ដីរបស់នាងហុចផលឱ្យអ្នកស្ដាប់ទៅជាព្រឺសម្បុរខ្ញាកតែម្ដង។
(កុំឱ្យសោះ យ៉ាយ៉ា អូនជួយអ្វីបងមិនបានទេរឿងនេះបងអាចដោះស្រាយដោយខ្លួនឯងបាន)
“តែអូន...”
(ឆ្លាត! ស្ដាប់សម្ដីបងណា យ៉ាយ៉ា កុំបណ្ដោយនាំខ្លួនចូលទៅកន្លែងនរកអស់នោះអី អូនសំងំនៅឱ្យស្ងៀមជាពិសេសលាក់បាំងពីទំនាក់ទំនងរបស់យើង ស្ដាប់បានទេ?) ចំណងគេជាអ្នកចងដូច្នេះគេគឺជាអ្នកស្រាយដោយខ្លួនឯង គេមិនអាចទាញមនុស្សមិនដឹងអីឱ្យមានគ្រោះព្រោះខ្លួននោះទេជាពិសេសមនុស្សស្លូតបូតតាមល្បិចអ្នកណាមិនទាន់ដូចជា មៃយ៉ា។
“បងសេន...” យ៉ាយ៉ា នៅតែមិនព្រមចង់ធ្វើតាមការបញ្ជារបស់អ្នកចុងខ្សែ ឱ្យនាងព្រមបានយ៉ាងម៉េចទៅ ក្នុងពេលអ្នកម្ខាងទៀតជួបទុក្ខលំបាកស្ទើរតែរក្សាជីវិតមិនបាន ហើយឱ្យនាងបិទភ្នែកគេងលក់ធ្វើដូចមិនដឹងមិនឮបានយ៉ាងម៉េចទៅ។
(កុំរឹង យ៉ាយ៉ា ធ្វើតាមបងប្រាប់ទៅ)
“ចាស!” ព្រោះមិនអាចប្រឆាំងបានចុងក្រោយ មៃយ៉ា ត្រូវបង្ខំយល់ព្រមតាមសម្ដីរបស់អ្នកម្ខាងទៀតដោយខានមិនបាន  ខណៈដែលនៅក្នុងចិត្តក៏នៅតែមិនព្រមស្ងប់បានដូចរូបភាពខាងក្រៅដែលបានបង្ហាញឱ្យឃើញអីបន្តិចទេ។
បន្ទាប់ពីដាក់ទូរស័ព្ទចុះពី សេនដូ មៃយ៉ា នៅតែមិនអាចបញ្ឈប់គំនិតរបស់ខ្លួនមិនឱ្យគិតពីរឿងទាំងនោះបាន បើទើជានាងព្យាយាមប្រឹងបំភ្លេចឱ្យឈប់គិតឈប់នឹកតែភ្នែកបែរជាមើលឃើញរូបភាពមនុស្សប្រុសបីនាក់កាលពីល្ងាចមិញបានច្បាស់ ដូចកំពុងតែស្ថិតនៅក្នុងហេតុការណ៍មួយនោះម្ដងទៀតអ៊ីចឹង ហើយបើបែបនេះតើឱ្យនាងធ្វើភ្លេច មិនដឹងមិនឮ មិនអើពើបានយ៉ាងម៉េចទៅ! បន្ទាប់ពីគេងគិតអស់ជាពីរម៉ោង មៃយ៉ា នៅតែរិះគិតរកផ្លូវដែលជួយ សេនដូ មិនឃើញថ្នាក់គិតឡើងចង់ប្រេះក្បាលជាពីរទៅហើយ វាក៏គ្មានផ្លូវណាដែលល្អក្រៅពីនាងត្រូវដើរចូលរកបុរសម្នាក់នោះ។
សុំទោស! តែអូនត្រូវតែធ្វើដើម្បីបង...
នាងមិនទាន់ដឹងទេថាកាលដែលនាំខ្លួនចូលទៅរកបុរសគ្រោះថ្នាក់ម្នាក់នោះនាងត្រូវជួបនឹងអ្វីខ្លះ លទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា តែនាងសម្រេចចិត្តរួចទៅហើយថានឹងធ្វើវាបើទោះជាមានរឿងនឹកស្មានមិនដល់កើតឡើងក៏នាងមិនស្ដាយក្រោយដែរ ឱ្យតែលះបង់ដើម្បីមនុស្សដែលខ្លួនស្រលាញ់នាងធ្វើបានគ្រប់យ៉ាងហ្នឹង។

ល្បិចស្នេហ៍ពង្វក់បេះដូងWhere stories live. Discover now