EP:2

17 3 0
                                    

@សាលារៀន

      ថ្ងៃថ្មីជីមីនគេជិះកង់មកសាលាដូចរាល់ដងហើយទទួលពាក្យរិះគុណពីសំណាក់សិស្សៗនៅទីនោះមិនថាប្រុសឬស្រីទេគឺមើលងាយគេណាស់ថាក្រហើយប្រឹងមករៀនសាលាល្អតម្លៃរាប់មុឺនទៀត(មិនដឹងដាក់ប៉ុន្មានល្អទេ)តែគិតថាប្រុសតូចយើងនេះខ្វល់មែនទេស៊ាំហើយនឹង។

«ហ៊ើយអញធុញណាស់វើយយាយមែនក្រហើយមុខវិញញីតែម្តង»កូ ជីណាស្រដីឡើងហើយធ្វើឫកធ្វើពារដាក់កម្លោះតូច

«អ្នកនាង កូ ជីណា និយាយបែបនេះធ្លាប់ដេកយើងមែនទេបានជាថាយើងញីបែបនេះ  ចូលបន្ទប់ទឹកសាកមើលទេ ហឹម!?»ជីមីនដើរទៅរកស្រីតូចមាត់រអិលដូចខ្លាញ់ហើយចាប់ចង្ការនាងឡើង

«អាយយ៎..អាខ្ទើយ អាឃាតករអាកូនអត់មែ៉ឪ»ជីណាខឹងហើយស្រែកជេជីមីនខ្លាំង

«នាង..»ជីមីនលើកដៃប្រុងដាក់ស្រីមាត់ដាចនេះហើយតែក៏លេចចេញនូវសង្សារនាងម្នាក់ទៀត

«ឯងដកដៃចេញជីសង្សារយើងភ្លាម» ជុង វីស៊ូ  ជាកូនអ្នកមានម្នាក់ដែលជាសង្សារនិងជីណា វីស៊ូគេក៏ជាសិស្សពូកែនិងសង្ហារនៅសាលាដែរ

«កុំថាយើងគ្មានបា៉មា៉ក់ទៀតឲ្យសោះ លើកនេះមានអាស៊ូនៅ បើលើកក្រោយៗខ្ញុំថាមិនអាចដែលមានវាចាំជួយអ្នកនាង ជីណារហូតទេ»ជីមីននិយាយចប់យកអណ្តាតមកទល់ថ្ពល់

«ឌឹបៗ..ក្រឹប..ឯងចង់ធ្វើស្អីសង្សារយើង.នែគ.ឌឹបៗ»វីស៊ូស្រវា៉ទាញជីមីនដាក់មួយដែពីរដៃរហូតជីមីនដួលហើយក៏ទៅទ្រៀបពីលើហើយដាក់២.៣ដៃបន្ថែមបណ្តាលឲ្យជីមីនបែកមាត់  សិស្សៗជាច្រើននាំគ្នាចោមរោមមើលព្រឹត្តិការណ៍ដែលមិនគួរណាឲ្យវារំលងផុតនោះទេ

«មិនដឹង  ដឹងត្រឹមថាឯងវាយយើងបួនដៃហើយដល់វេនយើងម្តងវិញហើយ..នែក៎.ឌឹបៗៗ..សុំមួយជើងទៀតណា..អាក៎.លោកគ្រូនាយក»ជីមីនបម្រុងនឹងធាក់វីស៊ូមួយជើងហើយនោះក៏ត្រូវរងនឹងកម្លាំងដៃដែលលោកគ្រូនាយកដែលបានយកឈើច្រត់គាត់វៃជើងជីមីននិងកម្លាំងដែលជីមីនបម្រុងលើកធាក់នោះធ្វើឲ្យជើងគេស្ទើរតែបាក់ទៅហើយទើបធ្លោយបញ្ចេញសម្រែកនៃការឈឺចាប់មក  តែគ្មានរណាម្នាក់ខ្វល់ពីគេទេគ្រប់គ្នាគឺខ្វល់តែវីស៊ូប៉ុណ្ណោះ

👿មា៉ហ្វៀលកម្លោះប៉ះឃាតករដៃឆៅ😈Where stories live. Discover now