episode3
«មិនពាក់ព័ន្ធបានដោយរបៀបណាឯងដេកសង្កត់លើយើងណាវើយ»ជីមីន
«ទីនេះនៅក្នុងផ្ទះយើង បន្ទាប់នេះក៏ជាបន្ទប់យើង យើងចង់ដេកបែបនេះតើយា៉ងមិច»ជុងហ្គុកដាក់ក្បាលគេទៅលើស្មារជីមីនហើយច្រមុះគេវិញទៅប៉ះថ្ពល់ប៉ោងៗរបស់រាងតូច
«អឺក៏មែនតែឯងវាដេកលើយើងឥឡូវឡើងចេញសិនទៅយើងចេញពីទីនេះព្រោះវាមានក្លិនស្អុយណាស់»ជីមីននិយាយនេះមានន័យថាខ្លួនជុងហ្គុកស្អុយ
«ឯង...»ជុងហ្គុកទ្រាំលែងបានចង់តែដាល់ជីមីនឲ្យបែកកញ្ចប់មាត់ទេប៉ុនណាស់អាខាងឌឺហ្នឹង តែគេមិនធ្វើទេហើយក៏ក្រោកចេញពីរាងតូចបន្ទិចមុននឹងនិយាយ
«ឯងគេងនៅទីនេះសិនហើយបើមិនចង់ពិការ»ជុងហ្គុកនិយាយចប់ក៏បែរខ្លួនមកអង្គុយលើកពូកវិញតែគិតមែនទេថាជីមីនតូចយើងនេះខ្វល់នេះអត់ទេ ជីមីនគេក៏ក្រោកឡើងដើរចេញពីបន្ទប់«ហឹប~ជីបៗ~ជីប~»ជីមីនត្រូវជុងហ្គុកទាញមករកគេហើយចាប់ថើបរាងតូចក្បាលរឹងមួយនេះ មុនក៏រើតែចុងក្រោយក៏ធ្វើឲ្យវាកាន់តែមានភាពសុីជម្រៅទៅតែជុងហ្គុកក៏លែងពីការថើបនេះវិញឯអ្នកត្រូវគេថើបនោះក៏មានអារម្មណ៍ថាស្តាយ គឺរាងតូចមិនចង់ឲ្យបញ្ចប់លឿនថ្នាក់នេះទេ និយាយទៅរាងក្រាស់ពិតជាពូកែថើបណាស់ពង្វក់គេបាត់ហើយ គេមិនស្មានសោះថាគេអាចថើបគ្នាជាមួយមនុស្សប្រុសដែរទើបស្គាល់គ្នាមិនទាំងបានមួយថ្ងៃផងនឹង
«ឆាប់គេងទៅជើងឯងនឹងបាក់ណាខ្ញុំបារម្ភ»ជុងហ្គុករៀបចំឲ្យរងាតូចគេងហើយក៏និយាយពាក្យផ្អែមល្ហែមមួយឃ្លា
«ហឹម»ជីមីនមិននិយាយអីទេគេគ្រាន់តែងួកក្បាលហើយក្រហឹមដើមកបន្តិចជុងហ្គុកវិញក៏បម្រុងទៅថើបថ្ងាស់ជីមីនមួយនុងហាសតែចៃដន្យអី
«តុតៗ..ចៅហ្វាយបាទបបរនិងថ្នាំមកហើយ»ម្នាក់នេះគឺមីនហូជំនិតជុងហ្គុកគេបានលើកថាសបបរមកហើយគោះទ្វារ
«អឹុម..យើងទៅហើយ»ជុងហ្គុកមុននឹងចេញទៅបើកទ្វាក៏ងាកមកមើលរាងតូចដែលគេងនៅលើពូកនោះ មិនទាន់ធ្វើស្អីផងបងមីនហូ មកកាត់សង្វាក់បាត់ហើយ