Episode4
«ចៅហ្វាយបាទបបរមកហើយ»ជុងហ្គុកកំពុងតែជាន់កែងជីមីនក៏ចៃដន្យអីមីនហូមកកាត់សង្វាក់របស់គេដោយស្រែកនិងចូលក្នុងបន្ទប់ដោយគ្មានសុំការអនុញ្ញាត ជីមីនញញឹផ្ទុយពីជុងហ្គុកដែលមើលទៅចង់តែហក់វៃមីនហូមួយដៃនៅកន្លែង ខ្វះពេលមកណាស់ឬបានជាមកចំពេលល្អម្លេះ
«មានអ្វីឬចៅហ្វាយ...?» មីនហូដែលញញឹមប្រែជាទឹកមុខស្រពោននិងឆ្ងល់ៗព្រោះជុងហ្គុកមើលទៅហាក់មិនសប្បាយចិត្តនិងវត្តមានគេសោះ
«គ្មានអីទេគ្រាន់តែឯងវាមកចំពេលល្អណាស់គ្មានខុសទេ»ជុងហ្គុកនិយាយបបង្ហាញទឹកមុខបែបសើចតែលាយជាមួយខឹង(បើចង់ដឹងសាកសើចពេលខឹងទៅឆ្លុះកញ្ចក់មើលមុខខ្លួនឯងទៅដឹងហើយ)
«សុំទោសផងចៅហ្វាយខ្ញុំមិនដឹងបាទ» មីនហូយល់ន័យរបស់ចៅហ្វាយធ្វើឲ្យអ្នកមើលអត់សើចមិនបាន
«ហិ..ហិ.ហិចៅហ្វាយកុំធ្វើមុខបែបនេះនេះគួរឲ្យចង់សើចណាស់ចា៎»ជីមីន/ជូរីសើចឡើងតិចៗតែល្មមឲ្យជុងហ្គុកលឺបាន បន្ទាប់មកជូរីក៏និយាយប្រាប់ចៅហ្វាយគេពីហេតុដែលគេសើចតែមិនប្រាប់ក៏ជុងហ្គុកគេដឹងដែរ
«បានហើយៗ ចេញទៅក្រៅទាំងពីអ្នកទៅ» ជុងហ្គុកដេញជូរីនិងមីនហូចេញទៅបន្ទាប់មកពួកគេក៏ចេញទៅ
«នេស៎ញុំាបបរទៅនឹងបានត្រឡប់ទៅផ្ទះរបស់ឯងវិញ»ជុងហ្គុកលើកបបរយកមកបញ្ចុកតែត្រូវជីមីនបដិសេធន៍
«ឲ្យមក» ជីមីនមិនបដិសេធនិងជុងហ្គុកហើយលើកដៃទទួលបបរពីជុងហ្គុកមកញុំាដោយខ្លួនឯងតែគេក៏ត្រូវបដិសេធពីជុងហ្គុក
«អត់ ហាមាត់ខ្ញុំបញ្ចុក នែក៎ចង់ទៅផ្ទះវិញទេឬក៏ចង់នៅទីនេះរហូត»ជុងហ្គុកលើកចានទៅម្ខាងហើយពើងទ្រូងបដិសេធនឹងជីមីន ហើយដួសបបរមកបញ្ចុកជីមីនទៀត ដោយជីមីនព្រមហាមាត់ជុងហ្គុកក៏គម្រាទើបជីមីនគាត់ព្រមហាមាត់មកញុំាបបរណាមួយឃ្លានដែលនុង
ការញុំាបន្តរហូតដល់បបរត្រូវអស់ពីចាន«អស់ហើយ ជួនខ្ញុំទៅវិញបានហើយមែនទេ» ជីមីនបន្ទាប់ពីញុំាបបរអស់ហើយក៏ទារសន្យាពីជុងហ្គុកដែលថានឹងនាំគេទៅផ្ទះវិញនោះ