ep5:ជំងឺ

1.6K 122 2
                                    


+ពេលល្ងាច

ពេលល្ងាចជាពេលដែលបុគ្គលិកក្នុងក្រុមហ៊ុននាំគ្នាចេញពីធ្វើការអស់។បើយើងក្រលេកមកមើលក្នុងofficeធ្វើការរបស់លោកអគ្គនាយកដែលជាម្ចាស់ក្រុមហ៊ុនវិញ បានបង្ហាញអោយឃើញមនុស្សពីរ ដែលអ្នកដែលមាននាមជាអគ្គនាយកម្ចាស់ក្រុមហ៊ុនកំពុងតែអង្គុយឈ្ងោកមុខធ្វើការឯអ្នកដែលមកហាត់ការងារកំពុងតែគេងលង់លក់នៅក្នុងបន្ទប់របស់នាយយ៉ាងស្កប់ស្កល់។

"ហ៉ឹម" បន្តិចក្រោយមក អ្នកដែលគេលង់លក់អស់ជាច្រើនម៉ោងក៏បានកម្រើកខ្លួន បើកភ្នែកព្រឹមៗ។

"ហ៉ឹម ម៉ោងប៉ុន្មានហើយចេះ" ថេហ្យុង

"ស្លាប់ហើយ ម៉ោង4:45នាទី" គ្រាន់តែក្រលេកទៅឃើញនាឡិកានៅលើតុគេក៏មើលម៉ោងក៏ឃើញថាម៉ោង4:45នាទីទៅហើយ ហេតុអីជុងហ្គុកមិនដាស់ខ្លួន ស្លាប់ហើយៗ សល់តែ15នាទីទៀតទេ បុគ្គលិកនិងដល់ម៉ោងសម្រាកទៅផ្ទះហើយ។

"លោកពូ" ថេហ្យុង ស្រែកហៅរាងក្រាស យ៉ាងខ្លាំង បន្ទាប់ពីខ្លួនលុបមុខហើយក៏ដើរចេញមកឃើញថាជុងហ្គុកកំពុងតែឈ្ងោកមុខនិងធ្វើការ នេះមកធ្វើតែម្នាក់ឯងហេតុអីគាត់មិនដាស់ខ្លួនផង។

"យ៉ាងមិចនិងងថេយ៍ មិចក៏ស្រែកលឺម្ល៉េះ ពូនៅទីនេះតើ" ជុងហ្គុក

"ហេតុអីក៏មិនដាស់ខ្ញុំមកធ្វើការផង នេះទុកអោយខ្ញុំដេកតែម្នាក់ឯង អីឡូវនេះក៏ជិតដល់ម៉ោងចេញទៅផ្ទះដែរ" ថេហ្យុង

"ពូឃើញថេយ៍ គេងលក់ស្រួលទើបមិនចង់រំខាន" ជុងហ្គុក

"ហ៉ឹកៗ មិនដឹងទេៗ បើលោកប៉ាសួរនេាះតើអោយថេយ៍ឆ្លើយយ៉ាងមិចទៅ" ថេហ្យុង ទម្រាំជើងតិចៗបែបមិនសុខចិត្ត។

"អ៎ាៗ កុំយំៗ មិនអីទេឆ្លើយតាមត្រង់ទៅប៉ា
ក្មួយមិនថាអីអោយទេជឿពូទៅ" ជុងហ្គុក ងើបដើរទៅអោបលួងលោមរាងតូចជាមួយនិងសម្លេងយ៉ាងស្រទន់។

"ហ៉ឹក ឈប់យំក៏បាន" ថេហ្យុង

"ច្នឹងតេាះ ពូជូនទៅភូមិគ្រឹះវិញតេាះ" ជុងហ្គុកថាហើយក៏អោបចង្កេះថេហ្យុងដើរចេញពីofficeទៅខាងក្រោម មាននាយវីនរៀបចំឡានចាំរួចជាស្រេច។

ថ្នមចិត្តប្រពន្ធក្មេងWhere stories live. Discover now