pe1:ជូនពរអោយបងឆាប់បានប្តីឆាប់ៗ

4.5K 176 10
                                    


ទីក្រុងសេអ៊ូលដែលជាទីក្រុងមួយឡូយឆាយ មានមនុស្សរស់នៅអូអរ ដែលមនុស្សគ្រប់គ្នាបានស្គាល់ថាជាទីក្រុងមួយដ៏ស្រស់ស្អាតដែលស្ថិតនៅក្នុងទឹកដីប្រទេសកូរ៉េ។ហើយក៏សម្បូរទៅដោយអ្នកមានអំណាច អ្នកធំ ជាច្រើនអ្នកដែលរស់នៅក្នុងទីក្រុងសេអ៊ូល ដ។

បើយើងក្រឡេកមកមើលភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ត្រគូលគីមវិញ ពេលនេះមនុស្សនៅក្នុងភូមិគ្រឹះទាំងអស់កំពុងតែមានភាព អូអរ ព្រេាះថ្ងៃនេះជាថ្ងៃកំណើតគម្រប់អាយុ18ឆ្នាំរបស់កូនប្រុសច្បងត្រគូលគីម។

"រីករាយថ្ងៃកំណើតណា កូនប្រុសប៉ា ប៉ាជូនពរអោយកូនរៀនកាន់តែពូកែ សុខភាពល្អ ទៅណាមកណាមានតែអ្នកស្រឡាញ់ចូលចិត្តច្រើនណា ប៉ាស្រលាញ់កូន ស៉ឺត" បញ្ចប់ពាក្យសម្តីជូនពរកូនប្រុសហើយ លោកគីមដែលមានវ័យ38ឆ្នាំហើយក៏ជាម្ចាស់ក្រុមហ៊ុនKim-Group ដែលជាក្រុមហ៊ុនផលិតស្រាទំពាំងបាយជូ ដ៏ល្បីឈ្មេាះទាំងក្នុងស្រុកនិងក្រៅ្រស្រុក ក៏អោនទៅថើបថ្ងាសកូនប្រុសដោយក្តីស្រឡាញ់។

"បាទ អគុណលោកប៉ា កូនស្រក៏ស្រឡាញ់លោកប៉ាដែល"កម្លេាះតូចដែលជាកូនច្បងរបស់លោកគីម គឺ គីម ថេហ្យុង ដែលមានទម្រង់មុខV មុខមាត់ស្រស់ស្អាតលើសស្រីៗឯទៀត បបូមាត់តូចច្រមិច រាងរូវ បានមួយចប់ សម្លេងស្រួយស្រទន់ ដែលជាហេតុធ្វើអោយប្រុសស្រីជាច្រើនដែលតាមស្រឡាញ់គេ។

"ម៉ាក់ក៏ដូចគ្នា ជូនពរកូនអោយ មានសុខភាពល្អ រៀនកាន់តែពូកែ ទៅណាមកណាមានគេស្រឡាញ់រាប់អានច្រើន ម៉ាក់ស្រលាញ់កូន ស៉ឺត" បញ្ចប់សម្តីអ្នកស្រីគីមដែលមានវ័យត្រឹមតែ36ឆ្នាំនេាះក៏អោនទៅងថើបថ្ងាសកូនប្រុសច្បងដោយក្តីស្រលាញ់។

"បាទអគុណម៉ាក់ កូនក៏ស្រលាញ់អ្នកម៉ាក់ដែល" ថេហ្យុង

"ខ្ញុំជូនពរ អោយបងមានសុខភាពល្អ មានអ្នកស្រលាញ់អានអោយច្រើនៗ និងរៀនកាន់តែពូកែ ហើយមួយទៀត ជូនពរអោយបងឆាប់បានប្តីឆាប់ៗ" ឃើញប៉ាម៉ាករបស់ខ្លួនជូនពរបងប្រុសខ្លួនរួចរាល់អស់ហើយ ក៏ដល់វេណកម្លេាះតូចរូបរាងសង្ហារដែលជាកូនប្រុសពៅ មានអាយុ15ឆ្នាំ ឈ្មេាះ គីម ថេហ្គី ដើរទៅជូនពរបងប្រុស ដែលមាន
កាដូរនៅក្នុងដៃ ហើយក៏ជូនពរបងប្រុសរបស់ខ្លួន ហើយនៅពាក្យជូនពរចុងប្រយោគគេក៏ងើយទៅខ្សឹបដាកត្រចៀករបស់បងប្រុសខ្លួននិងនិយាយតិចៗអោយល្មមលឺតែពីរនាក់ និយាយរួចគេក៏ហុចកាដូរអោយថេហ្យុង។

ថ្នមចិត្តប្រពន្ធក្មេងWhere stories live. Discover now