បន្ទាប់ពីចំណាយពេលគិតអស់រយ:ពេល30នាទី និងបានខលទៅសួរយោបល់ពីមិត្តភក្តិហើយនេាះ ថេហ្យុងក៏បានសម្រេចចិត្តមួយយ៉ាងត្រឹមត្រូវ ដែលគេគិតថាគេធ្វើបែបនេះនិងត្រឹមត្រូវហើយមានការជំរុញលើកទឹកចិត្តពីមិត្តភក្តិជិតស្និតរបស់ខ្លួនគឺ ផាក ជីមីន ដែលគេបានណែនាំមតិល្អៗជាច្រើនមកកាន់ខ្លួន ហើយស្ថានភាពជំងឺរបស់ថេហ្យុង គឺមានតែជីមីនម្នាក់តែប៉ុណ្ណេាះដែលបានដឹង សូម្បីតែលោកគីមអ្នកស្រីគីមនិងថេហ្គីក៏មិនបានដឹងដែល ព្រេាះគេបានលាក់បាំងយ៉ាងជិត។"ចុះមកវិញហើយហ្ហីកូន យ៉ាងមិចដែលកូន បើកូនមិនព្រមប៉ាម៉ាក់ក៏មិនបង្ខំកូនដែល" លោកគីម
"មែនហើយកូន" អ្នកស្រីគីម
"កូនសមេចចិត្តហើយ ថាកូនព្រម កូនស្រឡាញ់លោកពូជុង" ថេហ្យុងតបទៅលោកគីមនិងអ្នកស្រីគីមវិញទាំងញញឹម។
ត្រូវហើយ គេសល់ពេលមិនយូរនេាះទេ មុនដំបូង គេគិតថានិងមិនព្រមនិងនាយនេាះទេ តែពេលដែលខលទៅសួរមតិយោបល់ពីជីមីនទើបធ្វើអោយគេភ្ញាក់ខ្លួន។ មែនហើយ ទេាះបីជាគេនៅសល់ពេលមិនច្រើន តែខ្លួនគួរតែចំណាយពេលរស់នៅអោយបានល្អនិងផ្តល់ស្នាមញញឹមដល់មនុស្សជាទីស្រឡាញ់និងគ្រួសារអោយបានច្រើន។
"ពិតមែនហេ៎សថេយ៍" ជុងហ្គុក
"បាទ ពិតមែន" ថេហ្យុងតបទៅជុងហ្គកវិញទាំងញញឹមលឹបភ្នែកដាក់នាយយ៉ាងគួរអោយស្រឡាញ់ នេះបើកុំតែនៅមុខគេឯងគ្រប់គ្នាទេ កុំអីនាយចាប់ក្រញីចគេអោយណាណីម្តង។
"ច្នឹង សម្រេចតាមក្មេងៗចុះ ហើយពេលវេលារៀបការគិតថាមួយខែទៀតល្អទេ ឬក៏មួយអាទិត្យទៀត" លោកចន
"អាទិត្យក្រោយលោកប៉ា" ជុងហ្គុក
"ឯងនេះ ជិតក្តៅពិតមែន" លោកគីម
"អីឡូវសម្រេចច្នឹងចុះ កាន់តែឆាប់កាន់តែល្អ ណាមួយខ្ញុំមិនសូវមានពេលនៅកូរ៉េយូរទេ ព្រេាះផ្ញើរក្រុមហ៊ុនអោយជំនិតធ្វើផង" លោកចន
"បាទ បើលោកពូថាច្នឹងទៅហើយ ពួកខ្ញុំក៏មិនមានអ្វីប្រកែកដែល" លោកគីមហៅប៉ាជុងហ្គុកបែបនេះ ព្រេាះតែគាត់ចាស់អាយុច្រើនជាងគាត់ ដល់ទៅ30ឆ្នាំជាឯណេាះ ទេាះជាកូនៗភ្ជាប់សាច់ឈាមគ្នាទៅហើយ ក៏គាត់មិនសូវហ៊ានស្នើជាមួយលោកចន ដែលព្រេាះតែកាលនៅរៀនគាត់ក៏ស្និតជាមួយលោកចនដែល ព្រេាះជុងហ្គុកនាំទៅភូមិគ្រឹះចនរហូត។
![](https://img.wattpad.com/cover/303969863-288-k670464.jpg)
YOU ARE READING
ថ្នមចិត្តប្រពន្ធក្មេង
Roman d'amourស្នេហារវាងកម្លេាះចាស់ដែលមានប្រពន្អដល់ទៅ4នាក់ តែថ្នមចិត្តប្រពន្ធក្មេងអាយុ18ឆ្នាំជាងគេ ស្រឡាញ់ជាងគេ