ភាគ3: 9ឆ្នាំហើយដែលយើងចាំពេលមួយនេះ

2K 106 0
                                    

ធ្លាក់ព្រិលទៀតហើយនេះជាការធ្លាក់ព្រិលលើកទី15ហើយបន្ទាប់ពីរាងតូចច្រឡឹងបានកើតមក ហើយវាក៏ជាពេលដែលនាយមានអាយុ15ឆ្នាំល្មម គេគ្រប់គ្នាច្បាស់ជាធុញទ្រាន់នឹងភាពត្រជាក់នឹងការកកស្ទះរបស់ព្រិលខ្លាំងណាស់ តែវាជាឱកាសល្អសម្រាប់ក្មេងតូច teahyung ទៅវិញទេ គេអាចស្លៀកពាក់ច្រើនជាន់នឹងរញ៉េរញ៉ៃ អាចពាក់មួករោមសត្វបិទជិតមុខគ្មានអ្នកអាចឃើញមុខរបស់គេបាន នៅអាចគេចផុតពីការតាមសម្លឹងរបស់ប៉ាចុងស្រេកកាមគេទៀតផង

<< Kim teahyung...! ស៊ុបឆ្អិនហើយឬនៅឆាប់យកវាមក >> នៅលើតុអាហារនាពេលយប់ អ្នកស្រី dong គាត់ស្រែកសួរទៅរាងតូចដែលនៅក្នុងបន្ទប់ធ្វើម្ហូបយូររហូតគាត់ឃ្លានស្ទើរដាច់ខ្យល់ទៅហើយ

<< ឆ្អិនហើយម៉ាក់ ខ្ញុំលើកយកមកហើយ >> teahyung ដើរយ៉ាងញាប់ជើងដោយក្នុងដៃមានលើកនូវថាសដាក់ទឹកស៊ុបមកជាមួយ

<< មិចក៏យឺតយាវយ៉ាងនេះ ដឹងទេថាអាកាសធាតុវាត្រជាក់ខ្លាំងប៉ុណ្ណា? ពួកយើងត្រូវការហូបស៊ុបកំដៅខ្លួន ថ្ងៃក្រោយត្រូវប្រញាប់ធ្វើឱ្យបានលឿនជាងនេះឮដែរទេ? >> លោក dong គាត់បន្ទោសទៅរាងតូចស្របពេលដែលគេកំពុងឱនដាក់ចានស៊ុបចុះ

<< បាទប៉ា! ខ្ញុំដឹងហើយ... >> នាយតូចតបដោយមិនហ៊ានងើបមើលមុខឪពុកចុងឡើយ ហើយវាក៏ក្លាយជាដើមហេតុបណ្តាលឲ្យទឹកស៊ុបនោះកំពប់ពេញដៃលោកពូ

<< អូយ៎! ក្តៅណាស់...អាក្មេងចង្រៃតើឯងចង់សម្លាប់យើងឬ? ក្តៅៗណាស់ >> បន្ទាប់ពីដៃរបស់គាត់ត្រូវបានទឹកស៊ុបស្រោចពីលើយ៉ាងជោគជាំ ក៏ស្រែកជេរខ្លាំងៗរួចច្រានកូនចុងឲ្យដួលត្រលប់ត្រឡិនខ្ទាតទៅម្ខាង

<< អាស៎.....!!! >> Tea

<< ហាស៎! បង...បងយ៉ាងម៉េចហើយ ឈឺណាស់មែនទេ? Kim teahyung ឯងនេះ...មិចក៏សស្រាក់សស្រើតម្ល៉េះ? ឃើញទេដៃប្តីយើងក្រហមអស់ហើយ...? >> អ្នកស្រី dong មកចាប់ដៃប្តីមើលនូវចំនុចរលាកក៏ឃើញថាវាក្រហមងៅ ទើបគាត់ងាកទៅស្តីបន្ទោសឲ្យរាងតូចបន្តិច ទើបប្រញាប់មកផ្លុំដៃឲ្យប្តីគាត់វិញ

<< ម៉ាក់ខ្ញុំគ្មានចេតនាទេ...! ខ្ញុំមិនបានតាំងចិត្តទេ ម៉ាក់សូមកុំខឹងអី...!!! >> ក្មេងតូច teahyung យើងគេភ័យខ្លាំងណាស់ព្រោះវាជាអចេតនានាយមិនបានតាំងចិត្ត ឲ្យកើតរឿងបែបនោះឡើយ ទើបគេប្រឹងបកស្រាយទៅកាន់ម្តាយ

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now