ភាគ16: មែនហើយអូនខុស

1.6K 72 0
                                    


ថ្ងៃនេះរាងក្រាស់ jungkook បាននាំរាងតូច teahyung ឲ្យមកជួបជាមួយស្រីស្រស់ jea in រួមជាមួយនឹងមិត្តភក្តិជិតដិតពីររូបទៀតដែលរាងតូចគឺស្គាល់ស្រាប់ហើយ

<< សុំទោសបងស្រី ខ្ញុំខុសហើយដែលធ្វើបែបនេះ... >> នាយតូចនៅចំពោះមុខនារីរូបស្រស់ បានឱនលំទោនមុខចុះជ្រប់ដោយក្តីអៀនខ្មាសយ៉ាងខ្លាំង ចំពោះកំហុសកន្លងមកដែលខ្លួនបានធ្វើ

<< មែនហើយអូនខុស...! >> មាណវីយើងតបវិញដោយសម្លេងមុះមុត ថាហើយក៏មើលទៅមុខប៉ោងៗតូចច្រមិចហើយគួរឲ្យខ្នាញ់នោះដោយភាពមុឺងមាត់ ធ្វើឱ្យនាយតូចក៏រឹតតែឈ្ងោកមុខចុះលែងហ៊ានងើបឡើងព្រោះតែគិតថាបងស្រីរូបនេះខឹងនឹងខ្លួនយ៉ាងប្រាកដ

<< អូនខុសដែលចាកចេញទៅ ទុកឲ្យមនុស្សដែលស្រលាញ់និងបារម្ភពីអូនស្ទើរតែឆ្កួតតាមរកឥតឈប់ឥតឈរ! ឯងដឹងទេ? មួយខែដំបូងដែលឯងបាត់ខ្លួន jung តាមរកទាំងយប់ទាំងថ្ងៃគេស្ទើរតែលែងចង់រស់ នៅទៅអុកឡុកពេញក្លឹបរបស់ប៉ាគេទៀត ព្រោះស្មានថាគាត់ចាប់ឯងទៅវិញ >> នាងបន្តវាចាដោយសម្លេងដដែល ថាបណ្តើរក៏ចាប់ដៃទាំងគូរបស់រាងតូចមកក្តោបយ៉ាងណែនបណ្តើរ

<< ខ្ញុំសុំទោស! សុំទោសៗពិតមែន ខ្ញុំដឹងខ្ញុំមិនគួរធ្វើបែបនេះទេ... ប៉ុន្តែខ្ញុំមិនចង់ឃើញអ្នកទាំងអស់គ្នាឈឺចាប់ដោយសារតែខ្ញុំទេ...ទើបខ្ញុំ....!!! >> និយាយបានត្រឹមនេះនាយតូចក៏ឱនមុខចុះវិញម្តងទៀត គេមិនតាំងចិត្តឲ្យអ្នកគ្រប់គ្នាលំបាកឡើយ ហើយក៏រឹតតែមិនដឹងទៀតថា jungkook លះបង់ដល់ថ្នាក់នេះដើម្បីនាយ

<< ស្តាប់បងណា៎...! អូននឹងបងពួកយើងសុទ្ធតែដូចគ្នាទេ...តែងត្រូវការមនុស្សម្នាក់ដែលស្រលាញ់ខ្លួនយ៉ាងពិតប្រាកដ យកចិត្តទុកដាក់លើយើងពិតប្រាកដ បើមនុស្សម្នាក់នោះគ្រាន់តែអាណិតឬក៏មេត្តាដល់យើង ហើយមិនបានស្រលាញ់យើងដោយសុទ្ធតែចិត្តទេនោះ យើងក៏មិនអាចរស់នៅរួមគ្នាដោយសេចក្តីសុខបានឡើយ បងស្រីនឹងគាត់អាចមានសំណាងខ្លាំងណាស់ ដែលបានរាប់គ្នាជាបងប្អូនល្អ តរទៅទំនាក់ទំនងបែបនេះមិនអាចកាត់ផ្តាច់ពួកយើងបានឡើយ >> ស្រីស្រស់ jea in នាងវាចាដោយទឹកមុខញញឹមញញែមមិនត្រគោះបោះបោក ថែមទាំងជួយផ្តឹតទឹកភ្នែកឲ្យរាងតូចដែលកំពុងបង្ហូរចុះមកព្រោះក្តីរំភើបទៀតផង ពិតណាស់មិនមាននរណាមិនឈឺចាប់ពេលដែលបាត់បង់មនុស្សជាទីស្រឡាញ់បំផុតទៅទេ ប៉ុន្តែហេតុផលតែម្យ៉ាងដែលអាចឲ្យនាងគិតឃើញពីចំណុចនេះគឺ ការឈឺចាប់រយៈពេលខ្លីប្រសើរជាងការឈឺចាប់ពេញមួយជីវិត កាលដែលយើងបង្ខំនរណាម្នាក់ឲ្យនៅជាមួយយើងទាំងដែលគេគ្មានចិត្តស្រលាញ់ពិតប្រាកដលើយើង វាដូចជាយកកាំបិតចាក់ទំលុះបេះដូងខ្លួនឯងជាបន្តបន្ទាប់រហូតដល់ស្លាប់ចឹង

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now