សម្លេងយំខ្សឹកខ្សួលរំជួលដើមទ្រូងរបស់នារីរូបស្រស់សោភា park jea in ក្រោយឮពាក្យពេជ្រវាចារបស់មនុស្សជាទីស្រលាញ់ប្រាប់ថាសូមទោស មួយឃ្លានេះក៏គ្រប់គ្រាន់ឲ្យនាងបានដឹងពីអត្ថន័យរបស់វាបាត់ទៅហើយ jungkook ឃើញមាណវីយំដោយភាពឈឺចាប់ខ្លាំងយ៉ាងនេះ នាយក៏អត់មិនរំជួលចិត្តមិនបានដែរ រាងក្រាស់លើកដៃប្រណម្យថ្ពាល់ដែលដិតដានដោយទឹកភ្នែក ឯមេដៃធំមាំក៏វាសយកទឹកភ្នែកនោះចេញឲ្យរួចបំរុងលួងលោម<< ប.....ង !!! >>
<< អូនដឹង...អូនដឹងតាំងពីដំបូងមកម្ល៉េះ! បងតែងតែសម្លឹងមើលគេគ្រប់ពេលវេលាដោយអារម្មណ៍យកចិត្តទុកដាក់នឹងក្តីព្រួយបារម្ភ បងតែងតែជ្រោមជ្រែងគេពីក្រោយខ្នងជានិច្ចមិនថារឿងធំឬតូច តែងតែគិតពីគេមុនគិតខ្លួនឯងជានិច្ច តែងតែឈឺចាប់ជំនួសគេគ្រប់ពេលដែលមាននរណាម្នាក់មើលងាយពេបជ្រាយមិនឲ្យតម្លៃគេ បងតែងតែព្យាយាមលាក់បាំងរឿងដែលអាក្រក់ៗចំពោះគេជានិច្ច...! ទាំងអស់នេះ... គ្រប់យ៉ាងដែលបងមានឲ្យគេ... មិនមែនជាអារម្មណ៍ដែលបងធ្លាប់មានសម្រាប់នរណាម្នាក់ឡើយ...សូម្បីតែអូន...ហឹក...ៗ >> នាងក្រមុំវាចារ៉ាយរាប់ទៅសង្សារទាំងយំរហាម ទោះជាសម្លេងរអាក់រអួលតែនាងក៏ប្រឹងសង្កត់ពាក្យមកមួយយ៉ាងច្បាស់មិនឲ្យភ្លាតពាក្យឡើយ
<< សុំទោស jea in បងសូមទោស! បងពិតជាសុំទោសពិតមែន...បងគ្មានចេតនាក្បត់អូននោះទេ បងក៏មិនធ្លាប់គិតថាខ្លួនឯងស្រលាញ់គេខ្លាំងដល់ថ្នាក់នេះដែរ ខ្លាំងរហូតបងមិនអាចដកគេចេញពីទ្រូងបានឡើយ...! បងតែងព្យាយាមដាស់តឿនសតិខ្លួនឯងជានិច្ចថាបងស្រលាញ់អូន អូនទើបជានារីដែលបងចង់រួមរស់ជាមួយ តែបងរឹតតែខំគិតពីអូនចិត្តរបស់បងក៏កាន់តែនឹកគេទ្វេដង ទើបបងក៏តាំងចិត្តថានឹងប្រាប់អូនមុនដែរ តែ... >> រាងក្រាស់រំកិលខ្លួនចុះពីលើសាឡុងមកលុតជង្គង់ចំពោះមុខសង្សារ រួចវាចាញាប់ឆ្អេកដោយចាប់ដៃទាំងគូររបស់នារីជាការលួងលោម
<< កាលពីមុនបងល្អនឹងអូនណាស់ jung! ពេលអូនត្រូវប៉ារបស់បងរំលោភ បងក៏សុខចិត្ដកាត់ផ្តាច់ មនោសញ្ចេតនាឪពុកកូនជាមួយគាត់ដោយសារតែដើម្បីការពារអូន... ពេលអូនអស់សង្ឃឹមលែងចង់រស់បន្ត ក៏ជាបងដែលតាមរកអូនឃើញហើយនាំមកទីនេះ បងផ្តល់កំលាំងចិត្តជាច្រើនឲ្យអូនមានអារម្មណ៍ថាមិនស្អប់ខ្ពើមខ្លួនឯងទៀត...បងការពារអូន បងមើលថែអូន បងប្រាប់ថាបងស្រលាញ់អូន ក៏ព្រោះតែចង់ទទួលខុសត្រូវជំនួសប៉ារបស់បងដែរមែនទេ...? >> ប្រយោគចុងក្រោយមាណវីស្រែកយ៉ាងឮចំពោះមុខរាងក្រាស់ នាងព្យាយាមហើយថាមិនប្រើអារម្មណ៍ហើយព្យាយាមប្រើសតិឲ្យបានល្អក្នុងការនិយាយគ្នាលើកនេះ ប៉ុន្តែ jungkook បែរជាទទួលនូវកំហុសគ្រប់យ៉ាងដោយគ្មានពាក្យកុហក់សូម្បីមួយម៉ាត់