ភាគទី៥: គ្រួសារពេញលេញ

2.2K 105 0
                                    

@មន្ទីពេទ្យ

« មិចក៏ទឹកមុខឯងភ័យយ៉ាងនេះ បន្តិចទៀតលទ្ធផលនិងចេញមកហើយ នៅពេលនោះប្រាកដជាដឹងហើយថាជេយ៉ុងគឺជាកូនរបស់អ្នកណានោះ » ជុងគុកនិយាយឡើងនៅពេលដែលឃើញទឹកមុខរបស់ថេយ៉ុងមិនស្រស់បស់បែបនេះគេក៏រឹតតែបានចិត្តឌឺដងដាក់រាងតូចបន្ថែម រាងល្អិតក៏បានត្រឹមឈរខាំមាត់បើសិនជាអាចខ្លួនពិតជាចង់ហក់ទៅដាល់គេនោះខ្លាំងមែនទែនមើលរឹកពារគេចុះ

« ថេយ៉ុងយើងទៅផ្ទះសិនទៅ មើលទៅជេយ៉ុងគេដូចជាងងុយហើយ » ស៊ូហានអោនទៅខ្សឹបនៅជិតត្រចៀកថេយ៉ុងតិចៗដោយបង្ហាញកូនប្រុសរបស់គេដែលកំពុងតែផ្ដេកផ្ដួលនៅលើស្មារបស់ខ្លួនចំណែកឯភ្នែកក៏បើកលែងរួចទៀតដែរ

« នែលោក!! ជេយ៉ុងគេងងុយហើយអញ្ចឹងខ្ញុំប្រហែលមិនបាននៅស្ដាប់លទ្ធផលជាមួយលោកនោះទេ លោកអញ្ចើញនៅមើលតែម្នាក់ឯងទៅចុះ តោះសិស្សច្បងយើងទៅៗ » ថេយ៉ុងនិយាយទៅកាន់ជុងគុករួចក៏កៀកដៃស៊ូហានរៀបនិងដើរចាកចេញទៅតែក៏ត្រូវរាងក្រាស់ចាប់ដៃរបស់ថេយ៉ុងទាញមកជិតខ្លួន

« ចង់ទៅណ៎ា...បន្តិចទៀតលទ្ធផលចេញមកហើយឯងមិនចង់ស្ដាប់ទេហេសថាជេយ៉ុងគឺជាកូនរបស់ពួកយើងទាំងពីរមែនឬក៏អត់នោះ??? » ជុងគុកអោនទៅជិតត្រចៀករាងតូចរួចក៏ខ្សឹបដោយសម្លេងស្រាលៗដែលធ្វើអោយរាងល្អិតគេព្រឺសម្បុរគីង្កែបមកតែម្ដង

« អ៊ួក...លោកកុំមកធ្វើសម្លេងអញ្ចឹងដាក់ខ្ញុំគួរអោយចង់ក្អួតណាស់ » ថេយ៉ុងនិយាយដោយមិនភ្លេចបញ្ចេញរឹកពារកាយវិការភ្ជាប់មកជាមួយផងដែរ

« ចង់ក្អួត???? ឯងភ្លេចរឿងរាវកាលពី7ឆ្នាំមុនហើយហេសអាល្អិត ចង់អោយយើងរំលឹកឯងមកវិញខ្លះទេ » ជុងគុកទាញចង្ការាងតូចដោយមិនភ្លេចញញឹមផ្អែមៗលាយមកជាមួយផងដែរ រាងក្រាស់ងាកមុខទៅរកចំណិតរបស់ខ្លួនដែលកំពុងតែអង្គុយគងទាក់ខ្លាគ្មានខ្វល់ពីក្បាលអាណាមួយរួចក៏ស្រែកឡើងមួយទំហឹងធ្វើអោយកម្លោះស៊ូហ៊ុនភ្ញាក់ដល់ថ្នាក់ពីលើកៅអីដែលខ្លួនកំពុងតែអង្គុយ

« បាទ...បាទចៅហ្វាយ មានការអីស្រែកនោះស្រែករកតែហំហានបន្តិចមិនបានសោះ » ស៊ូហ៊ុនរត់មកឈរនៅមុខជុងគុក ដោយមិនភ្លេចតមាត់ដូចសព្វមួយដងនោះឡើយ

 Omegaតូចកំពូលស្នេហ៍🍑✨ [Complete ✅]Nơi câu chuyện tồn tại. Hãy khám phá bây giờ