មកដល់ខាងក្នុងបន្ទប់ជុងគុកគេក៏ទម្លាក់ថេយ៍ចុះដោយប្រុងប្រយ័ត្នហើយក៍ដើរទៅយកប្រអប់ថ្នាំដើម្បីលាងរបួសអោយរាងតូច នាយលាបថ្នាំក្រហមអោយថេយ៉ុងដោយយកចិត្តទុកដាក់ចំណែកឯថេយ៉ុងឃើញរាងក្រាស់យកចិត្តទុកដាក់លើគេបែបនេះគេក៏ប្រញាប់ដកដៃចេញពីជុងគុកយ៉ាងលឿនព្រោះថាគេមិនចង់ចិត្តទន់ម្ដងទៀតទេ ហេតុអីក៏យកចិត្តទុកដាល់លើមនុស្សដូចជាគេម្ល៉េះគេមានអីល្អទៅ?? គេគ្រាន់តែជាក្មេងសម្រែម្នាក់តែប៉ុណ្ណោះ
« មិនបាច់ទេ...ខ្ញុំចេះលាបខ្លួនឯងហើយ » ថេយ៉ុងដកដៃចេញពីជុងគុកហើយក៏ទាយកថ្នាំលាបមកលាបខ្លួនឯងវិញអ្វីៗគឺខុសពីពេលនៅខាងក្រោមខ្លាំងមែនទែន
« នៅអោយស្ងៀម...កុំរឹងខ្លាំងពេក » ជុងគុកមិនព្រមអោយថ្នាំនៅថេយ៉ុងគេនៅតែទទូចចង់លាបថ្នាំអោយថេយ៉ុងដដែល នាយទាញដៃថេយ៉ុងមកវិញថ្នមៗរួចក៏លាបថ្នាំអោយបន្តទៀត
« មិន....!!! » មិនទាន់និយាយចប់ឃ្លាស្រួលបួលផងក៏ត្រូវរាងមាំនិយាយកាត់ លើកនេះនាយនិយាយដោយសម្លេងស្មើហើយថែមទាំងទឹកមុខស្មើទៀតធ្វើអោយរាងល្អិតមានអារម្មណ៍ព្រឺៗឆ្អឹងខ្នង....
« បើនៅតែនិយាយទៀត...ប្រយ័ត្នបងចាប់ថើប!!! » ជុងគុកតបទៅថេយ៉ុងដោយសោះកក្រោះតែទោះបីជាសោះកក្រោះយ៉ាងណាក៏មិនភ្លេចពាក្យថាបងនោះដែលព្រោះថានាយជាសុភាពបុរសនោះអី
« រួចហើយ!! មិចក៏ល្ងង់ម្ល៉េះរត់ចូលទៅបុកកាំបិតបែបនេះ » បន្ទាប់ពីលាងរបួសនិងរុំរបួសរួចរាល់អស់ហើយ គេក៏សួរសំណួរដែលធ្វើអោយថេយ៉ុងរាងពិបាកនិងឆ្លើយមកវិញដែល នេះនាយដឹងដែលហេសថាគេលេងល្បិចនោះ???ប៉ិន្តែមិចក៏នៅតែកាន់ជើងគេទៀត???
« គឺចង់ឈ្នះនិងហើយ បើមិនធ្វើចឹងខ្ញុំមិចនិងបានឃើញទឹកមុខនាងលូយ៉ានោះភ័យយ៉ាងមិចទៅ »
« ចង់ឈ្នះយ៉ាងណាក៏មិនគួរទៅលលេងជាមួយនិងកាំបិតនោះដែលដឹងទេវាគ្រោះថ្នាក់!!! »
« លោកមិនចាំបាច់មកខ្វល់នោះទេ!!! » ថេយ៉ុងនិយាយហើយក៏ដើរចេញពីបន្ទប់បាត់ទៅដោយទុកអោយជុងគុកគេនៅឈរតែម្នាក់ឯង ពេលនេះគេបានបាត់បង់សិទ្ធជាប្ដីដែលល្អហើយមែនទេ?? ស្ថានភាពពេលនេះគឺវាត្រឡប់ទៅកាន់ពេលដែលពួកគេជួបគ្នាដំបូងវិញហើយលែងមានពាក្យថា អូនបង គឺមានតែពាក្យថា លោកហើយនិងខ្ញុំតែប៉ុណ្ណោះ
BẠN ĐANG ĐỌC
Omegaតូចកំពូលស្នេហ៍🍑✨ [Complete ✅]
Lãng mạnស្នេហាដែលផ្ដើមចេញពីការមិនដែលសូម្បីតែស្គាល់មុខគ្នាទាល់តែសោះពេលវេលាត្រឹមតែមួយយប់ក៏បានធ្វើអោយពួកគេទាំងពីរមានរឿងដែលមិនអាចបំភ្លេចបាន។ 7ឆ្នាំក្រោយពួកគេទាំងពីរបានជួបគ្នាម្ដងទៀតហើយថែមទាំងមកជាមួយនិងដំណក់ឈាមតែមួយគត់របស់ត្រកូលហ្វាសៃផងដែរ។ Jungkook Fasai X Taeh...