ណែនាំតួរ
Park Jimin (អាយុ36ឆ្នាំ
![]()
Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác. ខ្លាចាស់នៅក្នុងត្រកូលMinតាំងពីជំនាន់ឪពុកដល់កូន
Jun Ji Hyun(អាយុ25ឆ្នាំ)
![]()
Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác. «អង្គរក្សបេះដូង»
ភាគ2មួយខែកន្លងផុតទៅ
នៅក្នុងអាកាសយានដ្ឋានអន្តរជាតិមួយ Min Hooឈររង់ចាំនៅទ្វារចេញសម្រាប់អ្នកដំណើរ ព្រមជាមួយនឹងបុរសស្លៀកពាក់ឈុតខ្មៅរាប់សិបនាក់ ដែលឈរចាំរក្សាសុវត្ថិភាព
កំលោះរូបរាងស្គមស្ដើង ស្លៀកពាក់មើលទៅទាន់សម័យដើរចេញមកសក់ខ្មៅរួញទឹករលកស៊ីគ្នា នឹងមុខប៉ោងៗសផូរផង់ ច្រមុះតូចស្រួច ភ្នែកមូលធំ បបូរមាត់ស្តើង ពណ៌ផ្កាឈូកប្រឿងៗ បង្ហាញឲ្យឃើញពីភាពជា មនុស្សរឹងរូស ធ្វើតាមតែចិត្តរបស់ខ្លួនរបស់ Min Yoongi កំលោះដែលមានមុខស្អាត លេចធ្លោ រូបរាងកាយសមសួនរត់ចូលមកឱបបងប្រុសយ៉ាងណែនដោយក្ដីនឹករឭក
«នឹកដល់បងដល់ហើយ» គេឱបបងប្រុសយ៉ាងណែន
Min Hoo អង្អែលក្បាលរបស់ប្អូន ដោយក្តីអាណិតស្រឡាញ់ គេខាំធ្មេញ នៅពេលកម្លាំងឱបរបស់ប្អូនប្រុសជាទីស្រលាញ់ធ្វើឲ្យរបួសរបស់គេដែលមិនទាន់ជាស្រួលបួសមានការឈឺខ្ទេកៗ ប៉ុន្តែគេនៅតែខំប្រឹងទប់មិនឲ្យប្អូនដឹង
«ធំទៅហើយ នៅធ្វើខ្លួនដូចកូនក្មេងទៀត» Min hooទះក្បាលប្អូនប្រុស

BẠN ĐANG ĐỌC
❤️អង្គរក្សបេះដូង❤️
Lãng mạnតួនាទីចម្បងរបស់បងគឺការពារសុវត្ថិភាពអ្នកប្រុសតូច ចំណែកឯតួនាទីរបស់បេះដូងវិញ គឺធ្វើអោយអ្នកប្រុសតូចលង់នឹងបង