«អង្គរក្សបេះដូង»វគ្គអង្គរក្សថ្មី
....................ភាគទី 3
Club love...
សំឡេងបទចម្រៀងលាន់ទ្រហឹង ពេញក្នុងកន្លែងកម្សាន្តរបស់អ្នកដើរយប់ កំលោះរូបរាងស្គមស្ដើងអង្គុយផឹកនៅលើតុក្បែរអ្នកក្រឡុកស្រា តែម្នាក់ឯង កែវភ្នែករបស់ស្រីៗ សម្លឹងមើលមកគេដោយកែវភ្នែកជ្រួលជ្រើមចំពោះភាព សង្គា ស្រស់ស្អាតដែលលេចធ្លោទាក់ភ្នែក
«មកតែម្នាក់ឯងទេឬ?» ស្រីស្អាតសិចស៉ីម្នាក់ចូលមកបបួលគេនិយាយ គេមកទីនេះជាប្រចាំ ប៉ុន្តែមិនដែលឃើញប្រុសស្អាតដូចជាYoongiពីមុនមកទេ
Yoongi ដៀងភ្នែកមើលដោយមិនចាប់អារម្មណ៍«លោកឈ្មោះអ្វីដែរ? ខ្ញុំចង់ស្គាល់លោកដល់ហើយសុំផឹកជាមួយផងបានទេ» ស្រីម្នាក់នេះនៅតែនិយាយតាប៉ែមិនឈប់ គេលួចមើលYoongi ដោយការចាប់អារម្មណ៍មួយសន្ទុះទៅហើយ តាំងពីដើរចូលមកអង្គុយផឹក ពេលនេះគេផឹកស្រាច្រើនទៀតផង ហើយថែមទាំងមកម្នាក់ឯងទៀត ដែលនេះជា ឱកាសល្អក្នុងការចូលមកញ៉ែថាមិនត្រូវយប់នេះអាចនឹងឡើងឋានសួគ៌ ប្រាំពីរជាន់ជាមួយនឹងប្រុសស្អាតម្នាក់នេះក៏ថាបាន
«ចេញទៅ - កុំមករវល់នឹងខ្ញុំ» Yoongi និយាយយ៉ាងច្បាស់លាស់ ហើយ គ្រវាសកែវរបស់ស្រីនេះ រហូតធ្លាក់បែកខ្ចាយទៅដី គេមិនខ្វល់ទេ ពេលនេះ គេកំពុងតែតូចចិត្ដ គេចងឌឺដាក់បងប្រុស ដែលមិនព្រមឲ្យគេចូលទៅរវល់នឹងរឿងការងារ គេមិនព្រមឲ្យគេធ្វើអ្វីចង់ឲ្យគេនៅតែក្នុងផ្ទះដើម្បីសុវត្ថិភាពគេមិនយល់ពីបងប្រុសរបស់គេសោះ ស្រុកទេសមានច្បាប់ អ្នកណា ទៅធ្វើអ្វីកើត គេចង់ដឹងដល់ហើយថា ប្រសិនជាគេ គេចចេញមកតែម្នាក់ឯងបែបនេះ តើនឹងទៅជាយ៉ាងម៉េចគិតទៅឆ្ងាយរហូតផឹកស្រាជ្រុល អស់ជាច្រើនកែវ
«បងប្រុសឡប់ៗៗ» Yoongi ថាឲ្យបងប្រុស នៅក្នុងដៃនៅកាន់កែវស្រា ស្រវឹងមិនចាប់អារម្មណ៍នឹងអ្នកដែលចូលមករកធ្វើឲ្យ ម្នាក់នោះខ្សឹបគ្នានឹងបុគ្គលិកម្នាក់ដោយបញ្ជានូវរឿងអ្វីម្យ៉ាង
មិនដែលមានអ្នកណាបដិសេធការបបួលរបស់គេម្នាក់ឡើយ ព្រោះគេជាស្រីស្អាតប្រចាំ club នេះទាំង Sexyទាំងឆើតឆាយ គេនឹងប្រៀនប្រដៅប្រុសស្អាតម្នាក់នេះ ដែលហ៊ានធ្វើឲ្យគេបាក់មុខនៅចំពោះមុខមនុស្សម្នានៅក្នុងហាង កាន់តែផឹកYoongiកាន់តែទន់ខ្លួនទៅៗដោយសារតែទ្ធិពលរបស់សុរា Yoongi ចាប់ផ្តើមគ្មានស្មារតីហើយស្រីម្នាក់នោះសឹមចូលទៅគ្រា
![](https://img.wattpad.com/cover/276233930-288-k465456.jpg)
ESTÁS LEYENDO
❤️អង្គរក្សបេះដូង❤️
Romanceតួនាទីចម្បងរបស់បងគឺការពារសុវត្ថិភាពអ្នកប្រុសតូច ចំណែកឯតួនាទីរបស់បេះដូងវិញ គឺធ្វើអោយអ្នកប្រុសតូចលង់នឹងបង