ភាគទី 4
ទ្វារបន្ទប់គេងចំហបន្តិចៗក្បាលរបស់ Yoongi អើតចេញមកក្រៅបន្ទប់...នៅពេលឃើញថាគ្មានបញ្ហាអ្វី គេក៏រូតរះលបៗ ចេញមក
«អ្នកប្រុសតូច! ទៅណាហ្នឹង?» មេផ្ទះហៅYoongiដែលធ្វើឫកពាគួរឲ្យសង្ស័យYoongi ភ្ញាក់ព្រើត ហើយងាកមកយកម្រាមដៃចង្អុលដាក់ក្បែរមាត់មិនឲ្យមេផ្ទះនិយាយខ្លាំងៗ មេផ្ទះក៏យកដៃមកខ្ទប់មាត់របស់ខ្លួន បានត្រឹមតែមើល Yoongi ដើរចុះទៅជាន់ខាងក្រោមតម្រង់ទៅកាន់រោងចតឡានដែលនៅចំហៀង មហាភូមិគ្រឹះ បន្ទាប់មកបើកឡានព្រ័តពណ៌ក្រហមចេញទៅភ្លាមៗ មេផ្ទះអើត ក មើលឃើញចៅហ្វាយចេញទៅក្រៅតែម្នាក់ឯង
«ស្លាប់ហើយអ្នកប្រុសតូច មិនដឹងជាបង្ករឿងអ្វីឲ្យអ្នកប្រុសធំត្រូវឈឺក្បាលទៀតឬក៏អត់ទេ» មេផ្ទះនិយាយតែម្នាក់ឯង ដោយក្តីព្រួយបារម្ភ ព្រោះគេ ស្គាល់កិត្តិសព្ទរបស់ Yoongi ច្បាស់ថា អ្នកប្រុសតូចខូចប៉ុណ្ណា នាងងាកមកក៏ ឃើញ SeokJin កំពុងតែឈរជ្រួញចិញ្ចើម
«អ៊ុយ! លោក Kim» នាងពត់ខ្លួនទៅមកដោយការអៀន ធ្វើភ្នែកស្រទន់ដាក់អង្គរក្សថ្មីសង្ហាហើយថែមទាំងឡូយទៀត ប៉ុន្តែ SeokJin មិនចាប់ អារម្មណ៍គេដើរយ៉ាងប្រញិបប្រញាប់ទៅកាន់ឡានរបស់គេ ... ហើយបើកឡានតាម Yoongi
______________________________ផ្សារទំនើបទាន់សម័យ ដែលជាទីកន្លែងប្រមូលផ្ដុំទំនិញល្បីឈ្មោះ...
Yoongi ស្លៀកពាក់យ៉ាងលូយឆាយពីក្បាលដល់ចុងជើងគឺចេញពីAnn Demeulemeesterទាំងអស់សំខាន់គឺពាក់អាវOpen-knit Jumper In Yellow យ៉ាង Sexy ដើរតាមហាងលក់សម្លៀកបំពាក់ ហើយទិញសម្លៀកបំពាក់យ៉ាងសប្បាយចិត្ត ដោយសារតែគ្មានអ្នកណាដើរតាមរញ៉េរញ៉ែ ប៉ុន្តែរំពេចនោះគេក៏ត្រូវបានទាញដៃ Yoongiបើកភ្នែកធំៗ ភ័យនៅពេលឃើញថាជាអ្នកណា
«ល.....លោកតាមខ្ញុំធ្វើអី? លែងខ្ញុំទៅ»yoongiនិយាយ
«ជាតួនាទីរបស់ខ្ញុំ ដែលត្រូវមើលថែអ្នកប្រុសតូច» គេនិយាយទាំងនៅចាប់ដៃyoongiជាប់
អ្នកដែលដើរកាត់ទៅមក ម្នាក់ៗ គិតថាពួកគេទាំងពីរគឺជាសង្សារនឹងគ្នា ហើយកំពុងតែខឹងងរដាក់គ្នា
«លោកមកចាប់ដៃខ្ញុំធ្វើអី លែង»
«អ្នកប្រុសមិនគួរគេចចេញមកតែម្នាក់ឯងអ៊ីចឹងទេ គ្រោះថ្នាក់ណាស់» គេនិយាយដោយសំឡេងស្មើមិនពេញចិត្តនឹងYoongi

ESTÁS LEYENDO
❤️អង្គរក្សបេះដូង❤️
Romanceតួនាទីចម្បងរបស់បងគឺការពារសុវត្ថិភាពអ្នកប្រុសតូច ចំណែកឯតួនាទីរបស់បេះដូងវិញ គឺធ្វើអោយអ្នកប្រុសតូចលង់នឹងបង