ភាគ១ផ្ដើមរឿង

760 27 7
                                    

                               ភាគ០១ផ្ដើមរឿង
        ផាំង~~~
       «អ្ហាក៎....»
       សម្លេងស្នូលគ្រាប់កាំភ្លើងដែរបុរសវ័យចំណាស់
បានបាញ់ចំក្បាលជង្គង់របស់បុរសចំណាស់ម្នាក់
អាយុប្រហាក់ប្រហែលគ្នា ត្រូវលត់ជង្គង់ចុះសម្រក់ទឹកភ្នែកដោយការឈឺយ៉ាប់ពន់ពេក។
       «ប៉ា...ហ្ហឹកៗៗ..ប៉ា»
       សម្រែកយំរបស់ក្មេងប្រុសវ័យ10ឆ្នាំត្រូវមនុស្សមាឌធំពីរនាក់ចាប់ដៃសងខាងជាប់មិនឲរត់ទៅរកលោកប៉ារបស់
ខ្លួនដែលត្រូវគេបាញ់មួយគ្រាប់ចំក្បាលជង្គង់ស្រែកយំដង្ហក់យ៉ាងខ្លាំង អាណិតលោកប៉ា ចង់ចូលទៅជួយណាស់ ប៉ុន្តែជួយខ្លួនឯងរត់ចេញពីដៃរបស់កូនចៅជំនិតវ័យចំណាស់នោះមិនបានផង តើឲគេត្រូវឈរមើលគេបាញ់ប៉ារបស់ខ្លួនស្រស់ៗបានយ៉ាងម៉េចទៅ?
       «ហាស៎ៗៗ..យ៉ាងម៉េចដែរអាសម្លាញ់ ស្រួលខ្លួនដែរទេ?»លោកគីមដែរឈរកាន់កាំភ្លើងសើចដូចជាមនុស្សឆ្កួតសប្បាយចិត្តនិងឃើញមិត្តរបស់ខ្លួនវេទនាបែបនេះ។
«អាចង្រៃ អាមិត្តក្បត់»លោកចនងើបមុខសម្លក់លោកគីម ភ្នែកឡើងក្រហមងាំង ក្ដាប់ដៃយ៉ាងណែន ខំប្រឹងងើបឈរនិងជេរប្រទិចលោកគីមដោយកំហឹង មិននឹកស្មានថាមិត្តដែរគេស្រឡាញ់ប្រៀបដូចបងប្អូនបង្កើត បែរជាមានគំនិតចង់ដណ្ដើមក្រុមហ៊ុនរបស់គេទាល់តែសោះ។
«ជុ ជុ...ជេឲហើយទៅ បន្តិចទៀតឯងលែងបានជេហើយ» លោកគីមជញ្ជក់មាត់ធ្វើមុខបែបគួរឲសង្វេក
មុននិងលើកកាំភ្លើងយកមកអង្អែលមើលឆ្លាស់គ្នានិង
លោកចនទាំងញោចស្នាមញញឹមឡើង។
«ទោះបីយើងស្លាប់ ក្រុមហ៊ុនបានទៅលើឯង ក៏មិនយូរទេគង់តែរលាយទៅវិញ» លោកចនបោះសម្ដីប៉ុន្មាន
ម៉ាត់ដូចយកភ្លើងដុតកម្លោចចិត្តលោកគីម ធ្វើឲលោកគីម
ទ្រាំមិនបានទើបតម្រង់កាំភ្លើងបាញ់ផាំងៗ2គ្រាប់ចំកណ្ដាលក្បាលរបស់លោកចន ដួលស្លាប់មួយរំពេច។
«ប៉ា....»ក្មេងប្រុសដែលបានឃើញលោកប៉ាខ្លួន
ដេកស្លាប់នៅចំពោះមុខ ក៏ស្រែកយំលោតកញ្ច្រោងយ៉ាងខ្លាំង លោកគីមក៏បញ្ជាឲកូនចៅរបស់ខ្លួនលែងក្មេងប្រុសនោះរួចឡើងឡានទៅបាត់ទុកឲក្មេងប្រុសដ៏កំសត់និងលោកចននៅក្នុងព្រៃតែពីរនាក់។
«ប៉ា...ហ្ហឹក...ប៉ាក្រោកឡើងមក...ប៉ាកុំធ្វើបែបនេះ តើ.តទៅឲកូនរស់នៅជាមួយអ្នកណា ហ្ហឹកៗ ប៉ា បើកភ្នែកឡើងមក ហឹ្ហកកកៗៗ...»នាយតូចអោបលោកចនដោយអង្រួនដៃខ្លាំងៗ យំរៀបរាប់ប្រាប់អ្នកដែរអត់ដង្ហើមលេងមានជីវិត តួញសោកបោកខ្លួន យំរហូតទន់ដៃទន់ជើង ទឹកភ្នែកហូរឥតឈប់ ខ្សោះអស់ពីខ្លួនសន្លប់បាត់មាត់ឈឹងមួយ
រំពេច។

🔥គុំនំស្នេហ៍សាតាន🔥Where stories live. Discover now