ភាគ២

237 21 0
                                    

                             

      «រួចរាល់ហើយចៅហ្វាយ»នាយហ្វីដើរមកអោនគំនាប
នាមជាចៅហ្វាយនិងនិយាយប្រាប់ជុងគុកតាមអ្វីដែរគេបាន
បញ្ជាអម្បិញមិញនេះ។
  «ល្អ! អស់ការងារឯងហើយទៅណាក៏ទៅចុះ»
     «បាទ»នាយហ្វីអោនក្បាលបន្តិចទើបដើរចេញទៅបាត់ ទុកឲជុងគុកអង្គុយញញឹមញញែមបែបមានល្បិច គេស្បត់ហើយថានិងមិនឲសត្រូវដែរសម្លាប់ប៉ារបស់គេឲរស់នៅមានសេចក្ដីសុខក្រោមគំនរទុក្ខរបស់គេនោះទេ។

       ក្រាកកកកក៎....
       សម្លេងបើកទ្វាបន្ទប់បុរសមាឌមាំខ្ពស់ស្រឡះ ដែរដើរតម្រង់មករកអ្នកដែលគេងសន្លប់នៅនិងឥដ្ឋការ៉ូ.ក ជាប់ច្រវាក់មើលទៅដូចជាសត្វធាតុដែលគេយកមកដាក់ច្រវាក់ទុកមិនឲរត់ទៅណាយ៉ាងអ៊ីចឹង។
ឆាច់~~~~
       «ខិ~~ខិ~~»ថេយ៉ុងភ្ញាក់ព្រឺតឈ្លក់ទឹកសឹងដាច់ខ្យល់ ដោយសារត្រូវជុងគុកជះទឹកមួយបោយចំកណ្ដាលមុខធ្វើឲត្រហេបត្រហបងើបមកទាំងវិលមុខយកដៃញីក្បាលរួចក៏សម្លឹងមើលអ្នកនៅចំពោះមុខដោយការភ័យខ្លាច។
       «លោកជាអ្នកណា? ហ្ហឹក.ហើយចាប់ខ្ញុំមកធ្វើអី...អាយយ៎~~ព្រុស!!!»ថេយ៉ុងស្រវេស្រវាប្រឹងងើបឈររត់ចេញពីទីនេះប៉ុន្តែមិនបានដឹងថាខ្លួនត្រូវគេចងច្រវាក់ជាប់និង.ក ធ្វើឲកាយតូចស្ដើងដួលផ្កាប់មុខនៅក្រោមបាតជើងរបស់បុរសកំណាច។
      «ជុ~~ចង់រត់ទៅណា យើងជាអ្នកណា? ចាប់ឯងមកធ្វើអីអ៊ីចឹងហ្អែស?»ជុងគុកលត់ជង្គង់ចុះម្ខាងរួចលើកដៃទៅចាប់ផ្ងើយមុខថេយ៉ុងឲសម្លឹងមកមើលខ្លួនជញ្ជក់មាត់ធ្វើមុខបែប
កំសត់ៗគួរឲសង្វេកអ្នកចំពោះមុខ។
      «លែងខ្ញុំ ហ្ហឹក ខ្ញុំមិនដែរស្គាល់លោកទេ ចាប់ខ្ញុំមកធ្វើស្អី ហ្ហឹកៗៗ~~»ថេយ៉ុងក្រវាសមុខចេញពីដៃជុងគុករួចងើប
អង្គុយរៀបរាប់តួញសោកធ្វើឲជុងគុកអស់សំណើច។
      «ហឺស...ឯងមិនស្គាល់យើងតែយើងស្គាល់ឯងច្បាស់ណាស់អាកូនសត្រូវ»ជុងគុកងើបឈរពេញកម្ពស់ យកដៃជ្រែកហោប៉ៅខោរួចនិយាយនិងសើចប្រៀបដូចជាមនុស្សឆ្កួត។
      «តែខ្ញុំមិនដែលស្គាល់លោកទេ ដោះលែងខ្ញុំទៅសុំអង្វរ ហ្ហឹកកៗ~~»ថេយ៉ុងមិនដែរស្គាល់ជុងគុកពិតមែន ហើយក៏មិនដែរទៅមានរឿងជាមួយអ្នកណានោះដែរ ហេតុអីពេលនេះលេចវត្តមានមនុស្សមិនដែរស្គាល់មុខមកចាប់គេ ទាំងដែរគេមិនដែរទៅធ្វើអីអ្នកណានោះ?
      «គិតថាយើងភ្លើព្រមដោះលែងឲឯងនិងឪរបស់ឯង
រស់នៅមានក្ដីសុខក្រោមទុក្ខរបស់យើងចឹងហ្អែស?»ជុងគុកងាកទៅសម្លឹងមុខថេយ៉ុងរួចស្ទុះទៅចាប់ច្របាច់មាត់ថេយ៉ុងខ្លាំងៗ ប្ដូរទឹកមុខពីរាបស្មើប្រែមកជាសម្លក់ចង់លានគ្រាប់ភ្នែកចេញមកក្រៅដោយការខឹងសម្បារ។
       «សត្រូវ? លោកឆ្កួតហើយ »
ថេយ៉ុងស្រែកខ្លាំងៗដាក់ជុងគុក ធ្វើឲជុងគុកបន្ថែមកម្លាំងដៃច្របាច់កាន់តែខ្លាំងជាងមុន។
       «មែនហើយ យើងនិងយកឯងធ្វើជានុយដើម្បីទាក់យកឪរបស់ឯង ថ្ងៃនោះមកដល់ ឪរបស់ឯងប្រាកដជាអង្វរសុំក្ដីមេត្តាទុកជីវិតរស់ពីយើង»ជុងគុកថាហើយក៏ក្រវាសមុខថេយ៉ុងចេញបណ្ដាលឲឃើញស្នាមម្រាមដៃជាប់ថ្ពាល់ទាំងសងខាង។
      «ឆ្កួតមែនទែនហើយ លែងយើងទៅ អាចង្រៃ អាឆ្កួត អាដើរធ្វើបាបគេ អូយយ៎~~»មុខដ៏សរម៉ត់រលោងត្រូវងាក
ទៅម្ខាងដោយកម្លាំងដៃទះរបស់ជុងគុកមួយទំហឹង ធ្វើឲស្នាមបាតដៃក្រហម ជាប់និងថ្ពាល់ថេយ៉ុង ឈឺស្ពឹកមុខមួយចំហៀង ។ ថេយ៉ុងលើកដៃមកអង្អែលថ្ពាល់ សម្រក់ទឹកភ្នែក មិនហ៊ានងាកទៅមើលអ្នកដែរនៅចំពោះមុខ។
      «ម៉េចមិនខ្លាំងជេយើងទៀតទៅ ស្ងៀមធ្វើអី? ជេទៀត
មក ជេមក ឮយើងប្រាប់ថាឲជេទៀតទេ?» ជុងគុកស្ទុះទៅ
ចាប់ច្របាច់មាត់ថេយ៉ុងម្ដងទៀត បង្ខំឲគេជេខ្លួនម្ដង
ទៀត ថេយ៉ុងមិនមាត់ បានត្រឹមបង្ហូរទឹកភ្នែក យំខ្សឹបខ្សួល ប្រឹងទាញដៃជុងគុកចេញ ប៉ុន្ដែនាយហាក់មិនព្រមលែងទាល់តែសោះ រឹតតែបន្ថែមកម្លាំងដៃជាងមុនថ្វេដង។
      «ហ្ហឹក...ហ្ហឹក~~»
      «ស្ងៀមហ្អែស? បាន..»ជុងគុកដកដៃចេញពីការចាប់ច្របាច់មាត់មកច្របាច់.កថេយ៉ុងវិញម្ដង។
      «លែង...ហ្ហឹក...ហ្អឺស~~» ថេយ៉ុងលើកដៃវាយជុងគុកព្រោះតែគេពិបាកដកដង្ហើម ដោយសារកម្លាំងដៃរបស់នាយរឹត ក គេខ្លាំងពេកស្ទើតែផុតដង្ហើមទៅហើយ ឮបែបនេះជុងគុកក៏ព្រមលែងរួចងើបឈរពេញកម្ពស់ បោះសម្ដីយ៉ាងចិត្តដាច់ដោយទឹកមុខរាបស្មើ។
       «ល្ងាចនេះមិនបាច់សុីបាយទេ»
សម្ដីមួយៗ ម៉ាត់ៗរបស់ជុងគុក ហាក់ដូចមនុស្សគ្មានបេះដូង ដាក់ច្រវាក់គេហើយ នៅបង្អត់បាយគេថែមទៀត នេះមិនអាណិតគេបន្តិចសោះឬយ៉ាងម៉េច?
ជុងគុកថាហើយក៏ដើរចេញទៅបាត់រួចចាក់សោរបន្ទប់
មួយតង់ទៀត ដើម្បីការពារព្រោះតែខ្លាចថេយ៉ុងរត់គេច។
       «ហ្ហឹកៗ~~ប៉ាជួយកូនផង...ហ្ហឹកកកក៎~~~» ថេយ៉ុងអង្គុយអោបជើង យំខ្សឹបខ្សួល អាណិតខ្លួនឯង ដែរមកត្រូវវេទនាដោយសារមនុស្សមិនដែរស្គាល់ ។ រាងតូចស្ដួចស្ដើងអង្គុយយំរហូតខ្សោះខ្លួន ភ្លាមនោះក៏នឹកឃើញអ្វីម្យ៉ាង:
       «ទូរស័ព្ទខ្ញុំ? ហ្ហឹក~~» ថេយ៉ុងយកដៃទាំងសងខាងស្ទាបហោប៉ៅខោរកមើលទូរស័ព្ទរបស់ខ្លួន ព្រោះភ័យពេកមិនបាននឹកឃើញ ។ គេស្ទាបដឹងដល់ទូរស័ព្ទដែរនៅក្នុងហោប៉ៅខោ ទើបយកវាមកចុចcallទៅអ្នកណាក៏មិនដឹង ទាំងញ័រដៃទទ្រើក។
ទឺត ទឺតៗៗៗ~~~
       «ប៉ា~~ហ្ហឹកៗៗ ប៉ាជួយកូនផង....» គ្រាន់តែលោកគីមលើកទូរស័ព្ទភ្លាមក៏និយាយទាំងយំលាយលំនិងរំភើបផងដែរ។
      «ថេ...កូនកើតអី? ហេតុអីយំ?» លោកគីមនិយាយទាំងស្លន់ស្លោរព្រួយបារម្មណ៍ ពេលឃើញថេយ៉ុងនិយាយទាំង
យំហៅខ្លួនឲជួយ ក៏ជំរឹតសួរចង់ដឹងជាខ្លាំង ។
     «ប៉ា~~ហ្ហឹក គេ.....»
      ក្រាកកកក~~~
     «ធ្វើស្អីនិង? ទូត!!!» គាប់ជួនជាជុងគុកភ្លេចអ្វីម្យ៉ាងនៅក្នុងបន្ទប់ ទើបបកក្រោយមកយកវិញ បើកទ្វាមកក៏ឃើញថេយ៉ុងនិយាយទូរស័ព្ទជាមួយអ្នកណាក៏មិនដឹង ទើបកញ្ឆក់ពីដៃគេយ៉ាងលឿន និងរហាស់ចុចបិត។
      «ហាឡូ..ហាឡូថេ កូនថេ???» លោកគីមទាញទូរស័ព្ទ
មកមើលក៏ឃើញថាបានបិតទៅហើយ ហើយក៏កើតកូនចិត្តបារម្មណ៍ពីកូន ព្រោះមិញនេះឮសម្លេងមនុស្សប្រុសស្រែក
ពីចំងាយមក ច្បាស់ជាមានរឿងអីកើតឡើងលើថេយ៉ុងជាមិនខាន។
      «ហ្ហឺស~~និយាយជាមួយប៉ាហ្អែស?» ជុងគុកមើលមុខថេយ៉ុងរួចងាកមកមើលទូរស័ព្ទក៏ឃើញលេខដែររាងតូច
និយាយជាមួយមុននេះ ដាក់ nicknameថា "លោកប៉ាជាទីស្រឡាញ់" ជុងគុកញោចស្នាមញញឹមរួចក៏គប់ទូរស័ព្ទនៅនិងដៃហោះតាមទ្វាបង្អួចបាតទៅ ទើបងាកមកសម្លឹងអ្នក
ដែរអង្គុយសម្លក់ខ្លួនសឹងជ្រុះគ្រាប់ភ្នែកមកក្រៅនោះ។
       «ដោះលែងខ្ញុំទៅ»
        «ជុ ជុៗៗ~~ឯងគិតថាវាងាយណាស់មែនទេ?»ជុងគុកជញ្ជក់មាត់ ជ្រួញចញ្ចើម ក្រវីក្បាលតិចៗ ឈរអោបដៃយ៉ាងទំនើង។
      «តើគ្រួសារខ្ញុំធ្វើអីលោកទៅ?»
      «ធ្វើអីចឹងហ្អែស? ឯងដឹងទេ ឪរបស់ឯងក្បត់ប៉ារបស់យើងដណ្ដើមយកក្រុមហ៊ុនទាំងមូល ហើយថែមទាំងបាញ់សម្លាប់ប៉ារបស់យើងចោលទៀតផង រូបភាពដែរឪរបស់ឯងបាញ់ប៉ារបស់យើង គឺវាជាប់ក្នុងខួរក្បាលយើងរហូត»
ជុងគុកដើរទៅអង្គុយកៅអីនៅជិតនោះរួចរៀបរាប់ប្រាប់ពីរអារម្មណ៍ឈឺចាប់ ទឹកភ្នែកកូនប្រុសក៏ហូរស្រក់ចុះមកលើឥដ្ឋតក់ៗ ដែរធ្លាប់តែជាមនុស្សខ្លាហាន រឹងមាំ មានអំណាច អ្នកណាៗក៏កោតខ្លាចនិងគេ ព្រោះគេជាសាតានដែរឃោឃៅ
បំផុត បែជាត្រូវមកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។
ថេយ៉ុងដែរតាមសម្លឹងមើលរឹកពារ និងពាក្យសម្ដីម៉ាត់ៗ ច្បាស់ៗរបស់ជុងគុក ក្នុងចិត្តក៏កើតចិត្តជឿតិចអត់បន្តិច។
      «ខ្ញុំមិនជឿថាប៉ារបស់ខ្ញុំជាមនុស្សបែបនេះទេ លោកកុហក លោកគឺជាមនុស្សអាក្រក់ ខ្ញុំមិនជឿសម្ដីថោកទាប
របស់លោកឯងទេ» ថេយ៉ុងគំហកដាក់នាយខ្លាំងៗទាំងមិនរអាអ្វីបន្តិច។
      «ថោកទាបហ្អែស?»ជុងគុកជូតទឹកភ្នែករួចងើបពីកៅអី ដើរទៅចាប់ច្របាច់មាត់ថេយ៉ុងដោយកំហឹងពេញទ្រូង ខាំថ្គាមញ័រដៃឡើងទទ្រើកបន្ទាប់មកក៏ក្រវាសមុខថេយ៉ុងចេញលើកដៃវាត់លើផ្ទៃមុខសម៉ត់រលោងរបស់ថេយ៉ុងជាលើកទី2។
      «អាមនុស្សសន្ដានឆ្កែ អាច្រវាក់ អាថោក.... »
      «ឯង...ផាច់ៗៗ~~»កម្លាំងដៃមាំរបស់ជុងគុកទះមុខថេយ៉ុង3ដៃផ្ទួនៗគ្នា ធ្វើឲអ្នកដែរត្រូវគេទះនោះ ដួលសន្លប់ស្ដូកស្ដឹងបាត់មាត់ឈឹង។

To be continued...💜💜
Ÿa Ÿa

🔥គុំនំស្នេហ៍សាតាន🔥Where stories live. Discover now